សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រនៃព្រះរាជាណាចក្រកម្ពុជា ស​ង្ឃឹ​ម​ថា​រ​ដ្ឋ​ស​ភា​នឹង​ដោះ​​ស្រា​យ​ប​ញ្ហា​កំ​ពុ​ង​ប្រ​ឈ​ម​បាន​​​​​ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រនៃព្រះរាជាណាចក្រកម្ពុជា ស​ង្ឃឹ​ម​ថា​រ​ដ្ឋ​ស​ភា​នឹង​ដោះ​​ស្រា​យ​ប​ញ្ហា​កំ​ពុ​ង​ប្រ​ឈ​ម​បាន​​​​​ !

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រនៃព្រះរាជាណាចក្រកម្ពុជា ស​ង្ឃឹ​ម​ថា​រ​ដ្ឋ​ស​ភា​នឹង​ដោះ​​ស្រា​យ​ប​ញ្ហា​កំ​ពុ​ង​ប្រ​ឈ​ម​បាន​​​​​ !

Share This
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រនៃព្រះរាជាណាចក្រកម្ពុជា ស​ង្ឃឹ​ម​ថា​រ​ដ្ឋ​ស​ភា​នឹង​ដោះ​​ស្រា​យ​ប​ញ្ហា​កំ​ពុ​ង​ប្រ​ឈ​ម​បាន​​​​​ !

ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានរំលឹកដល់រដ្ឋាភិបាលកម្ពុ ជាចំពោះការដោះស្រាយបញ្ហានានាដែលកំពុងកើតមានឡើងក្នុងប្រទេស ។

តាមរយៈព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ដែលចេញផ្សាយនៅថ្ងៃទី១២ តុលា នេះ បានកោតសរសើរចំពោះសមាជិករដ្ឋសភា ដែលបានប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងនាំយកបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគេ។ ប៉ុន្តែព្រះអង្គទ្រង់ក៏បានរំលឹកដល់រដ្ឋសភាជាតិទាំងមូលផងដែរ ដោយទ្រង់បានបង្ហាញក្ដីសង្ឃឹមថា រដ្ឋសភានឹងដោះស្រាយបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃនេះ អោយបានរួចរាល់ និងអោយបានល្អប្រសើរ ។

ព្រះរាជសារអោយដឹងបែបនេះ ៖ « ខ្ញុំមានសង្ឃឹមថា រដ្ឋសភា ដ៏ឧត្តុងឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល និងបន្តខិតខំប្រប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុនបន្តទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមជាជំហានៗ  » ។

ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាពេលនេះ ធ្វើឡើងចំ ពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកំពុងមានភាពមិនល្អប្រសើរ ស្របពេលដែលប្រ ធានគណបក្សប្រឆាំងកំពុងឃុំខ្លួនចំណែកមន្រ្តីសំខាន់ៗជាច្រើនរូបទៀតកំពុងស្ថិតនៅក្រៅប្រទេស ក្រោមហេតុផលថា ទៅបំពេញបេសកកម្ម ។

កាលពីថ្ងៃទី១១ តុលា ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីបំណងការរំ លាយគណបក្សនយោបាយមួយក្នុងរដ្ឋសភាចោល ហើយយកគណបក្សនយោបាយចំនួន៥ផ្សេងទៀតចែកអាសនៈជំនួសអោយគណបក្សនយោបាយមួយដែលរដ្ឋាភិបាលកំពុងចង់រំលាយ ។

 យ៉ាងណាក៏ដោយចុះ តាមរយៈព្រះរាជសាររបស់ព្រះអង្គ ទ្រង់យល់ថា កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថេរិភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រាថ្នាចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត៕

ប្រភព ៖ ​វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 

No comments:

Post a Comment