ស្ងាត់ៗស្រាប់តែបោះបង្គោលព្រំដែនហើយអស់ រីឯរាស្រ្តបាត់ដីនៅតែមាន ហើយមកនិយាយបែបឈ្លើយដាក់ខ្មែរថែមទៀត! កុំខ្លាំងពេកអ្នកនាងសី!! Kuy pisey said border delimitation finished. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
ស្ងាត់ៗស្រាប់តែបោះបង្គោលព្រំដែនហើយអស់ រីឯរាស្រ្តបាត់ដីនៅតែមាន ហើយមកនិយាយបែបឈ្លើយដាក់ខ្មែរថែមទៀត! កុំខ្លាំងពេកអ្នកនាងសី!! Kuy pisey said border delimitation finished.

ស្ងាត់ៗស្រាប់តែបោះបង្គោលព្រំដែនហើយអស់ រីឯរាស្រ្តបាត់ដីនៅតែមាន ហើយមកនិយាយបែបឈ្លើយដាក់ខ្មែរថែមទៀត! កុំខ្លាំងពេកអ្នកនាងសី!! Kuy pisey said border delimitation finished.

Share This

ស្ងាត់ៗស្រាប់តែបោះបង្គោលព្រំដែនហើយអស់ រីឯរាស្រ្តបាត់ដីនៅតែមាន ហើយមកនិយាយបែបឈ្លើយដាក់ខ្មែរថែមទៀត! កុំខ្លាំងពេកអ្នកនាងសី!! 

ប្រភពព័ត៌មានពីវេបសាយផ្ដាច់ការ ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖  ស្ងាត់ ៗ កុយ ពិសី ប្រាប់ថា បោះបង្គោលព្រំដែនរួចហើយ បើមានការតវ៉ា ចាំជាតិក្រោយ !

ប្រភពវិទ្យុបារាំង ៖ លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​និង​វៀតណាម បាន​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិង​ដុងថាប់​ហើយ នា​ពេល​នេះ​។ ការ​គូស​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី ដឹក​នាំ​គណៈប្រតិភូ​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែង និង​ដុងថាប់ កាល​ពី​ថ្ងៃ​ទី​១៩​តុលា​កន្លង​ទៅ​។

បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិងដុងថាប់ ត្រូវ​បាន​ភាគី​កម្ពុជានិង​វៀតណាម​ឯកភាព​គ្នា​បញ្ចប់​ការ​បោះ​បង្គោល​ទាំង​ស្រុង​ហើយ ចំណែក​ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ខេត្ត​ព្រៃវែង សម្រេច​បាន​៧១​ភាគ​រយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​ទូរសព្ទ នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ស្រី កុយ ពិសី គូស​បញ្ជាក់​ថា ការងារ​ព្រំដែន​បន្ទាប់​ពី​នេះ​នៅក្នុង​ខេត្ត​ព្រៃវែង ភាគី​កម្ពុជា​និង​វៀតណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​បំពេញ​បន្ថែម​ឲ្យ​បាន​ចប់​រួចរាល់ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​​នេះ បន្ទាប់​ពី​អូស​បន្លាយ​អស់​រយៈ​ពេល​១២​ឆ្នាំ​រួច​មក​​។

សូម​ជម្រាប​ជូន​ថា កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ អូស​កាត់​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​ ដោយ​ត្រូវ​ការ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​៣១៤​ទីតាំង​។ ក្នុង​នោះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​និង​វៀតណាម សម្រេច​ការងារ​បោះ​បង្គោល​ព្រំដែនបាន ៨៤​ភាគរយ​ហើយ​។ នៅ​សល់​១៦​ភាគរយ​ទៀត លោក​ស្រី កុយ ពិសី បញ្ជាក់​ថា ភាគី​កម្ពុជា​និង​វៀតណាម​កំពុង​តែ​បន្ត​ការ​ដោះស្រាយ​។

បើ​តាម​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ខ្មែរ​រូប​នេះ ការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​វៀតណាម​មាន​បញ្ហា​ប្រឈម​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​នេះដំណើរការ​យឺត​​​នៅ​តាម​ខេត្ត​ខ្លះ​ ខណៈ​ខេត្ត​ខ្លះ​ទៀត​បោះពួយ​លឿន​​ទៅ​មុខ​​។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី កុយ ពិសី សង្កត់​ធ្ងន់​ថា កម្ពុជា​និង​វៀតណាម​បាន​ប្ដេជ្ញា​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ទាំង​អស់ ហើយ​ឈាន​ទៅ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕ 







ប្រភព៖ ផ្ដាច់ការ 

No comments:

Post a Comment