BREAKING NEWS៖ រដ្ឋសភាបានអនុម័តទាំងស្រុងលើ វិសោធនកម្មច្បាប់ (ប្លន់ឆៅៗប្លន់ស្រស់ៗ) ស្តីពីគណបក្សនយោបាយ ទោះមិនមានវត្តមានតំណាងរាស្រ្ត គណបក្សប្រឆាំង - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Header

BREAKING NEWS៖ រដ្ឋសភាបានអនុម័តទាំងស្រុងលើ វិសោធនកម្មច្បាប់ (ប្លន់ឆៅៗប្លន់ស្រស់ៗ) ស្តីពីគណបក្សនយោបាយ ទោះមិនមានវត្តមានតំណាងរាស្រ្ត គណបក្សប្រឆាំង

Share This

BREAKING NEWS៖ រដ្ឋសភាបានអនុម័តទាំងស្រុងលើ វិសោធនកម្មច្បាប់ (ប្លន់ឆៅៗប្លន់ស្រស់ៗ) ស្តីពីគណបក្សនយោបាយ ទោះមិនមានវត្តមានតំណាងរាស្រ្ត គណបក្សប្រឆាំង

ភ្នំពេញ៖ ទីបំផុត! រដ្ឋសភា នៅវេលាម៉ោងប្រមាណ៩៖ ២០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុម័តទាំងស្រុង លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយសំឡេង ៦៦ លើ៦៦រូប ដែលជាសំឡេងភាគច្រើនដាច់ខាត ទោះបីជាអវត្តមានតំណាងរាស្រ្ត គណបក្សប្រឆាំងក៏ដោយ។ ក្រោយអនុម័តរួច ច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ ព្រឹទ្ធសភាដើម្បីពិនិត្យ និងឲ្យយោបល់។

កិច្ចប្រជុំសភាពេញអង្គ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីស្នើច្បាប់នេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្តចំនួន៦៦រូប។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំនេះ មិនមានវត្តមានរបស់ក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំងឡើយ។

វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយថ្មី ត្រូវរៀបចំដោយ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយ តំណាងរាស្រ្តច្រើនជាង៣០រូប។ ច្បាប់ថ្មីនេះ មានការកំណត់តឹងរឹងជាមុន ដោយមិនគណបក្សនយោបាយ ឃុបឃិតជាមួយទណ្ឌិត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) ដែលកែប្រែឡើងវិញនេះ បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ឱ្យធ្វើ សកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ផងដែរ។

អ្នកវិភាគជាច្រើន បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទី២នេះ នឹងក្លាយជារណាំងដែកថែបដ៏រឹងមាំរារាំង និងបិទបាំងគ្រប់សកម្មភាពរបស់លោក សម រង្ស៊ី មិនឲ្យមកពាក់ព័ន្ធជាមួយគណបក្សសង្រ្គោះជាតិតទៅទៀត។ ហើយកុំថាឡើយការផ្តល់ឱកាសឲ្យលោក សម រង្ស៊ី បង្ហាញមុខតាមវីដេអូខុនហ្វើរិន នៅពេលមានកិច្ចប្រជុំ ឬវេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ សូម្បីតែរូបលោក សម រង្ស៊ី កាន់ដៃលោក កឹម សុខា ក៏នឹងមិនអនុញ្ញាតឲ្យមានវត្តមាន នៅលើស្លាកគណបក្សសង្រ្គោះជាតិទៀតនោះឡើយ។ បើដូច្នោះមែនទាំងរូបកាយ និងព្រលឹងរបស់លោក សម រង្ស៊ី នឹងរសាត់កាន់តែឆ្ងាយពីគណបក្សសង្រ្គោះជាតិ និងពីអ្នកគាំទ្ររបស់លោក ហើយអាចនឹងឈានដល់ការភ្លេចភក្រ្តាមេបក្សប្រឆាំងជើងមិនជាប់ដីរូបនេះថែមទៀតផង៕
stealth+law_1

stealth+law_2

stealth+law_3

stealth+law_4

ប្រភពពី ៖ វណ្ណ ចំរើន
Comment Using!!

No comments:

Post a Comment

Pages