លោកឆាំ ឆានី(Chham Chhany)រំលឹករឿងចាស់ប្រៀបធៀបនឹងបច្ចុប្បន្ន៖ លោកហ៊ុន សែន ញុះញង់ឲ្យមានបាតុកម្មហិង្សានាពេលកន្លងមក (ឆ្នាំ២០០៣ បាតុកម្មហិង្សាចលាចលដុតស្ថានទូតថៃខ្ទេច-2003 Phnom Penh riots) !!
កាលពីខែមករា ២០០៣ កន្លងមក ហ៊ុន សែន បានបញ្ឆេះកំហឹងអ្នកគាំទ្ររបស់ខ្លួនឲ្យធ្វើបាតុកម្មហិង្សាទៅលើស្ថានទូតថៃដោយគ្រាន់តែប្រឌិតព័ត៌មានថា តួកុនថៃនាង ផ្កាយព្រឹក និយាយថាអង្គរវត្តជារបស់ថៃ ។
ថ្ងៃ២៩ មករា ២០០៣ ប៉ុន្មានម៉ោងបន្ទាប់ពី ហ៊ុន សែន បញ្ឆេះកំហឹងទាំងកំរោលរួច ក្រុមក្មេងវត្តដែលដឹកនាំដោយ យី ម៉ៅ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បណ្តាលឲ្យខូចខាតអគារស្ថានទូតថៃ និងហាងទំនិញខ្មែរដែលមានភាគហ៊ុនជាមួយជនជាតិថៃយ៉ាងធ្ងន់ធ្ងរ ។
យើងនៅចាំបានថា ការខូចខាតស្ថានទូតថៃ និងហាងទំនិញនាពេលនោះ ត្រូវបានរបប ហ៊ុន សែន យកលុយជាតិសងទៅភាគីថៃអស់ជាង ៥០លានដុល្លារអាមេរិក ចំណែកក្រុមដៃដល់ដែលបង្កឲ្យមានមហន្តរាយមិនត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឡើយ តែបែរជាប្រឌិតកំហុសទម្លាក់ទោសទៅលើប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក កែន សារ៉ា ហើយចាប់ខ្លួនលោក កែន សារ៉ា ដាក់ពន្ធនាគារទៅវិញ ។
ក្រឡេកមើលស្ថានភាព(ស្ថានការណ៍)បច្ចុប្បន្នវិញ ថ្ងៃនេះ ១៤ កញ្ញា ២០១៧ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋប្រឆាំងអាមេរិកឈ្លានពាន ដែលការអំពាវនាវនេះ វាមិនខុសពីការញុះញង់ឲ្យមានបាតុកម្មដុតស្ថានទូតថៃនាពេលកន្លងមកឡើយ ហើយការចោទប្រកាន់របស់ ហ៊ុន សែន ថាអាមេរិកឈ្លានពាននេះ វាគ្រាន់តែជាការធ្វើឡើង ដើម្បីបិទបាំងនូវនយោបាយទុច្ចរិតរបស់ខ្លួន ដែលបានធ្វើទុក្ខបុកម្នេញទៅលើអង្គការក្រៅរដ្ឋាភិបាល គណបក្សសង្គ្រោះជាតិ សារព័ត៌មាន និងវិទ្យុឯករាជ្យ ប៉ុណ្ណោះ ។
អ្វីដែលខុសពីបាតុកម្មដុតទូតថៃគឺនៅត្រង់ថា បើមានបាតុកម្មហិង្សានៅពេលនេះ អ្នកដឹកនាំបាតុកម្មមិនមែនជា យី ម៉ៅ ទៀតទេ តែជាកូន ហ៊ុន សែន ហ៊ុន ម៉ានី ដែលមានក្រុម ប៉ាន់ ខែមប៊ុនថន ជាជំនួយការ ហ៊ុន សែន និងជាមេក្រុមស្រឡាញ់សន្តិភាព ដែលនិយមហិង្សា និងការជេរប្រមាថ ជាអ្នកប្រព្រឹត្តផ្ទាល់ ។ ជាងនេះទៀត បើមានបាតុកម្មដុតស្ថាតទូតអាមេរិកមែន តើអ្នកណាជាអ្នកទទួលខុសត្រូវលើការខូចខាត? គឺប្រាកដជាយកលុយជាតិទៅសងជំនួសបុគ្គលអ្នកប្រព្រឹត្តមិនខាន ។
បើមានបាតុកម្មហិង្សាទៅលើស្ថានទូតអាមេរិកមែន តើអាមេរិកអាចអត់ធ្មត់បានទេ ?
បើមានបាតុកម្មហិង្សាដុតបំផ្លាញស្ថានទូតអាមេរិកមែន តើយើងព្រមឲ្យ ហ៊ុន សែន យកលុយជាតិទៅសងថ្លៃការខូចខាតដូចដែលសងទៅថៃនាពេលកន្លងមកទេ ?
ប្រភព/អត្ថបទ៖ ដោយ លោកឆាំ ឆានី (Chham Chhany)
(Source Image : From Google)

No comments:
Post a Comment