មួយក្នុងចំណោមសាហេតុបញ្ហាព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមហ្វេស្បុក គឺ គណនីSpam
ដោយហ្វេស្បុកបានបង្ហើបប្រាប់ថា បានត្រួតពិនិត្យគណនីSpamដែលមានអ្នកតាមដានចុចឡាញចំនួនជាង ១ សែននាក់ឡើង និងមានព្រឹត្តិកម្មផ្សព្វផ្សាយអត្ថបទមានគុណភាពទាប និងបានព្យួរគណនីSpamចោលហើយជាង ៣ ម៉ឺនគណនីក្នុងអំឡុងរយៈពេល ៦ ខែកន្លងមកនេះ។
ការបង្កើតគណនីក្លែងក្លាយ ឬគណនីគ្មានរូបពិត គ្មានខ្លួនប្រាណក្នុងហ្វេស្បុក ក៏ពិបាកបង្កើតជាងមុន ពីព្រោះត្រូវបញ្ជាក់លេខទូរស័ព្ទ ឬទិន្នន័យបញ្ជាក់បង្ហាញប្រាប់ពីម្ចាស់សាមីខ្លួនផ្សេងៗ តែគណនីSpam ក៏នៅមានវិធីគេចបង្វែរ ផ្លាស់ប្ដូរខ្សែចរាចរណ៍បញ្ជូនទិន្នន័យឆ្លងកាត់ "proxy" ដែលអាចបន្លំក្លែងផ្លាស់ប្ដូរទីតាំងបាន ដោយគណនីSpam ដែលលេចបង្ហាញជាគណនី ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស Bangladesh, Indonesia, Saudi Arabia, និងប្រទេសមួយចំនួនទៀត៕
loading...
ប្រភព : ruraow, FACEBOOK SECURITY
No comments:
Post a Comment