អ្នក​វិភាគ​ចាត់​ទុក​ការ​ដឹក​នាំ​របស់ ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ!!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នក​វិភាគ​ចាត់​ទុក​ការ​ដឹក​នាំ​របស់ ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ!!!

អ្នក​វិភាគ​ចាត់​ទុក​ការ​ដឹក​នាំ​របស់ ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ!!!

Share This

អ្នកឃ្លាំមើល​នយោបាយ​ក្នុង​សង្គម​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច កំពុង​អនុវត្ត​របប​ផ្ដាច់ការ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​ដំណែង​ជា​ប្រធាន​បក្ស។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ផ្ទុយ​វិញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ចិត្ត​ធម៌ ​ប្រកប​ដោយ​ការ​អភិវឌ្ឍ។



អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ៖ «ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ត្រង់​សម្ដេច ជា ស៊ីម លោក​ចូល​អនិច្ចកម្ម​ទៅ​គ្មាន​អ្នក​ណា​ជំនួស ហើយ​សម្ដេច​តេជោ លេច​ធ្លោ​តែម្ដង​ទៅ។ បើ​តាម​មើល​ឥរិយាបថ និង​សកម្មភាព​វា​ហាក់​ដូច​ជា​អត់​មាន​អ្នក​ណា​ទប់ វា​ទៅ​ជា​ផ្ដាច់ការ»។

​លោក​បន្ត​ថា លោក ហ៊ុន សែន ប្រើប្រាស់​ចរិត​ផ្ទាល់​ខ្លួន​មក​លាយឡំ​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ ដែល​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​មាន​ភាព​ក្មេងខ្ចី និង​ខ្វះ​គោលការណ៍​យូរ​អង្វែង។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន  ដឹកនាំ​បក្ស​បែប​ឆេវឆាវ និង​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​ដឹកនាំ​របស់​លោក ជា ស៊ីម អតីត​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​មាន​ភាព​ចាស់​ទុំ​ជាង ហើយ​នឹងធឹង​ជាង។

គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន បាន​ប្រើ​កាយវិការ​បែប​អត្តនោម័តិ​មួយ​ចំនួន​ក្នុង​ឈុត​ឆាក​នយោបាយ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ។

ជាក់ស្ដែង​ដូច​ជា​ការ​ការ​លុបបំបាត់​តួនាទី​មេដឹកនាំ​សំឡេង​ភាគ​ច្រើន និង​ភាគតិច​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្នុង​ន័យ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​កែ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ​មិន​តម្រូវ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុ​ប្រធាន​បក្ស។

លោក ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​សំឡេង​របស់​លោក​ក្នុង​ខ្សែ​អាត់​សន្ទនា​ជាមួយ​លោក កឹម សុខា ដែល​ត្រូវ​បាន​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សី ហា បញ្ចេញ​ជា​សាធារណៈ។ លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​គំរាម​បញ្ចេញ​ខ្សែអាត់​សំឡេង​ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ព្រម​ទទួល​សំឡេង​សន្ទនា​ទាំង​នោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការ​យាយី​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កាន់តែ​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ទទួល​រង​នូវ​ការ​ស្តី​បន្ទោស​ជា​ខ្លាំង​ពី​មហាជន ហើយ​អាច​នាំ​ឲ្យ​បក្ស​នេះ​បាត់បង់​សំឡេង​គាំទ្រ​ជា​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ទៅ​វិញ។ លោក​បន្ត​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អាប់អន់​ជា​ខ្លាំង​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន តាម​រយៈ​ការ​បោះពួយ​ធ្វើ​បាប​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយ​គំនិត​អត្តនោម័តិ៖ «ធ្វើ​សកម្មភាព​ប្រឆាំង បង្ក្រាប កម្ទេច គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពេល​បាន​លទ្ធផល​ដូច​ជា​បញ្ច្រាស​ទៅ​វិញ គឺ​ប្រជាពលរដ្ឋ​កាន់​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ទៅ​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ។ លោក​បន្ត​ថា ការ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ផ្អែក​តាម​គោលនយោបាយ​ជា​មូលដ្ឋាន​របស់​គណបក្ស៖ «ទោះ​បី​ជា​សម្ដេច​តេជោ ហ៊ុន សែន ឡើង​ធ្វើជា​ប្រធាន​គណបក្ស ក៏​លក្ខន្តិកៈ​របស់​គណបក្ស​ប្រជាជន​អត់​មាន​ការ​ផ្លាស់ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល។ អ៊ីចឹង​គោលការណ៍​ដឹកនាំ​របស់​គណបក្ស​ប្រជាជន នៅ​តែ​ដដែល អត់​មានការ​ផ្លាស់ប្ដូរ​ទេ គឺ​សមូហភាព​ជា​អ្នក​សម្រេច បុគ្គល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដដែល។ អត់​មាន​អី​ប្លែក​ទេ ហើយ​ការ​ដឹក​នាំ​របស់​សម្ដេច មិន​មែន​អត្តនោម័តិ​ដូច​គាត់​ថា​នោះ​ទេ។ ការដឹកនាំ​គឺ​តាម​គោលការណ៍​របស់​គណបក្ស។ ប្រសិនបើ​គណបក្ស​មិន​ហ្មត់ចត់ មិន​ប្រកាន់​គោលការណ៍​ជាប់​ទេ នោះ​គណបក្ស​មិន​អាច​រក្សា​ឯកភាព​ផ្ទៃក្នុង​បាន​យូរ​អង្វែង​នោះ​ទេ»។

​លោក សុខ ឥសាន បាន​ផ្ដល់​តម្លៃ​ដល់​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​រហូត​ដល់​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ហើយ​ពលរដ្ឋ​ក្នុង​ប្រទេស​ក៏​ទទួល​សេចក្ដី​សុខ ហើយ​រស់​នៅ​យ៉ាង​សុខដុមរមនា​ថែម​ទៀត។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ល្បី​ខាង​អាក្រក់ និង​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ជា​មេដឹកនាំ​បែប​ជើងកាង ចិត្ត​ឆៅ ហ៊ាន​ស៊ីសង ជា​មេដឹកនាំ​តាម​បែប​ហិង្សា និង​ជា​មេដឹកនាំ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​ក្រុម​អ្នក​ហ៊ាន​រិះគន់។

យ៉ាងហោចណាស់​មាន​អ្នក​នយោបាយ​ចំនួន​ជិត ៣០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោម​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ។ អ្នក​ទាំង​​នោះ​រួម​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​រូប​ទៀត។ ប៉ុន្តែ​ជា​រឿយៗ លោក ហ៊ុន សែន តែង​ព្រមាន​ថា លោក​សុខ​ចិត្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ជាង​ប្រើ​កងទ័ព។

​របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បាន​រាយការណ៍​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។

​រហូត​មក​ទល់​ពេល​នេះ ពន្លឺ​យុត្តិធម៌​នៃ​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ជា​ច្រើន​ករណី​ហាក់​កប់​ភព​អន្ធការ​ដ៏​សែន​ជ្រៅ។ ឃាតកម្ម​ទាំង​នោះ​រួម​មាន ករណី​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​បរិស្ថាន លោក ឈុត វុទ្ធី ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត ករណី​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច និង​កញ្ញា តាត ម៉ារីណា នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ហើយ​អ្នក​បញ្ជា​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ក៏​នៅ​តែ​មាន​សេរីភាព​ក្នុង​ប្រទេស​អច្ឆរិយ​ខាង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នេះ​ដែរ។

​ក្រៅ​ពី​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ទាំង​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ រក​យុត្តិធម៌​នោះ គេ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​មួយ​ជ្រុង​ទៀត កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ​កងទ័ព​របស់​លោក ហ៊ុន សែន ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់ រួម​និង​ការ​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ដែល​សម្លាប់​ជីវិត​មនុស្ស ១៦​នាក់​ផង​នោះ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បើក​ដំណើរការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​វែកមុខ​អ្នក​បញ្ជា​យក​មក​ផ្ដន្ទាទោស​នោះ​ដែរ៕


loading...
ប្រភព : វិទ្យុអាស៊ីសេរី



No comments:

Post a Comment