គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង​ខេត្ត​កំពត ត្រូវបាន​រង​ការ​គំរាម​កំហែង​ពីរឿង​ការពារ​ព្រៃ​ឈើ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង​ខេត្ត​កំពត ត្រូវបាន​រង​ការ​គំរាម​កំហែង​ពីរឿង​ការពារ​ព្រៃ​ឈើ !!

គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង​ខេត្ត​កំពត ត្រូវបាន​រង​ការ​គំរាម​កំហែង​ពីរឿង​ការពារ​ព្រៃ​ឈើ !!

Share This

គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង នៅ​ខេត្ត​កំពត អះអាង​ថា ពួក​គាត់​រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​ដី និង​អាជ្ញាធរ​មួយ​ចំនួន ក្រោយ​ពេល​ចេញ​មុខ​ប្តឹងផ្តល់​ករណី​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​កាល​ពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​គំរាម​កំហែង​នេះ ថា​ជា​ការ​បំបាក់​ស្មារតី​អ្នក​ការពារ​ធនធាន​ធម្មជាតិ ហើយ​ជា​ទង្វើ​ខុស​ច្បាប់។

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ និង​ជា​បេឡា​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត លោក អ៊ុំ វិចិត្រ អះអាង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ថា គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង បាន​រង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ពី​ឈ្មួញ​ដី​ដែល​នៅ​ពី​ក្រោយ​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍។ ការ​គំរាម​កំហែង​នេះ បន្ទាប់​ពី​គណៈកម្មការ​សហគមន៍​បាន​ប្ដឹង​ករណី​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​យក​ធ្វើ​ជា​កម្មសិទ្ធិ ប្រព្រឹត្ត​ដោយ​បុគ្គល​មាន​លុយ និង​មាន​អំណាច ទៅ​កាន់​តុលាការ​ខេត្ត និង​សាលា​ឧទ្ធរណ៍៖ «»។

សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត​កំពត។ សហគមន៍​នេះ​មាន​ផ្ទៃដី ១១៥​ហិកតារ ស្ថិត​ក្នុង​ឃុំ​ស្ទឹងកែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​នេះ​រួម​មាន សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា​ព្រៃឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្ទឹងកែវ និង​តំបន់​នៅ​ជុំវិញ​នោះ។

លោក អ៊ុំ វិចិត្រ បញ្ជាក់​ថា បទល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នេះ បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​បុគ្គល​មួយ​ចំនួន​បាន​ចូល​ទៅ​រុក​រាន និង​រំលោភ​យក​ដី​ព្រៃ​សហគមន៍​អស់​ជាង ១០​ហិកតារ។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦ គណៈកម្មការ​សហគមន៍​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​សមាគម​អាដហុក (ADHOC) ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ឈ្មោះ ពេជ្រ គឿន និង​បក្ខពួក​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍ និង​រំលោភ​យក​ដី​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ក៏ប៉ុន្តែ​ពាក្យ​បណ្ដឹង​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ខៃ សម្ផស្ស សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ គណៈកម្មការ​សហគមន៍​ក៏​បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​នឹង​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត។

លោក អ៊ុំ វិចិត្រ បញ្ជាក់​ថា គណៈកម្មការ​សហគមន៍​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាម​កំហែង​ណា​មួយ​ពី​ភាគី​ចុង​ចោទ​បាន​នោះ​ទេ ព្រោះ​គណៈកម្មការ​សហគមន៍​យល់​ឃើញ​ថា ប្រទេស​មាន​ច្បាប់ ដូច្នេះ​ជន​ប្រព្រឹត្តិ​ល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់ ហើយ​កិច្ច​ការពារ​ធនធាន​សហគមន៍​ដើម្បី​ប្រយោជន៍​សាធារណៈ គឺ​ជា​រឿង​ត្រឹមត្រូវ៖ «»។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ចុង​ចោទ​ឈ្មោះ ពេជ្រ គឿន ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ និង​គំរាម​កំហែង​គណៈកម្មការ​សហគមន៍​បាន​នោះ​ទេ។

ចំណែកឯ​អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ដឹង​ពី​បញ្ហា​នេះ​ហើយ ហើយ​លោក​ស្នើ​កុំ​ឲ្យ​គណៈកម្មការ​សហគមន៍​ព្រួយ​បារម្ភ​រឿង​នេះ ព្រោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើស នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ចាត់​ទុក​ការ​គំរាម​កំហែង​ថា​ជា​ការ​បំបាក់​ស្មារតី​អ្នក​ការពារ​ធនធាន​ធម្មជាតិ កុំ​ឲ្យ​បន្ត​សកម្មភាព​របស់​ខ្លួន​តទៅទៀត។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង ទាំង​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ និង​ទាំង​ការ​គំរាម​កំហែង​លើ​គណៈកម្មការ​សហគមន៍៖ «»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ថា ការ​គំរាម​កំហែង គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​មួយ​ផ្សេង​ទៀត​ដែល​គណៈកម្មការ​សហគមន៍​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ហើយ​ខាង​សមាគម​អាដហុក នឹង​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ចំពោះ​ករណី​នេះ៕


loading...
ប្រភព : វិទ្យុអាស៊ីសេរី 

No comments:

Post a Comment