មេរោគស៊ីក្នុងរឿងអ្វីមិនរលាយ! សហគមន៍​ព្រៃ​ឡង់​សង្ស័យ​មន្ត្រី​បរិស្ថាន​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មេរោគស៊ីក្នុងរឿងអ្វីមិនរលាយ! សហគមន៍​ព្រៃ​ឡង់​សង្ស័យ​មន្ត្រី​បរិស្ថាន​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់!

មេរោគស៊ីក្នុងរឿងអ្វីមិនរលាយ! សហគមន៍​ព្រៃ​ឡង់​សង្ស័យ​មន្ត្រី​បរិស្ថាន​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់!

Share This
គោយន្ត​ដឹក​ឈើ​គ្រាក់​ប្រភេទ​សុក្រំ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​ខែត្រ​ក្រចេះ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​សហគមន៍​ព្រៃ​ឡង់

 មេរោគស៊ីក្នុងរឿងអ្វីមិនរលាយ! សហគមន៍​ព្រៃ​ឡង់​សង្ស័យ​មន្ត្រី​បរិស្ថាន​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់!

សកម្មជន​ព្រៃ​ឡង់ និង​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ បារម្ភ​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​ពេញ​បន្ទុក​ដោយ​ប្រើ​គោយន្ត​ជា​មធ្យោបាយ និង​មាន​ថៅកែ​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន។ សហគមន៍​អះអាង​ថា អ្នក​ដឹក​ឈើ​ប្រាប់​ថា ពួក​គេ​អាច​ដឹក​ឈើ​ដល់​គោលដៅ​បាន លុះត្រា​តែ​បង់​ប្រាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ។

សហគមន៍​ការពារ​ព្រៃ​ឡង់​រក​ឃើញ​ថា អំពើ​ពុក​រលួយ គឺ​ជា​ផ្នែក​មួយ​រួម​ចំណែក​បំផ្លាញ​ព្រៃ​ឡង់​ជា​ប្រព័ន្ធ ដែល​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន លុប​បំបាត់​ជា​បន្ទាន់។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ ប្រទះ​ឃើញ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​សុក្រំ ១៨​គោយន្ត ឋិត​នៅ​ចំណុច​ផ្លូវ​ក្រុមហ៊ុន​កូរ៉េ ត្រូវ​សហគមន៍​ឃាត់​ទុក និង​បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន។ ក្រោយ​ពី​ឃាត់​ភ្លាម អ្នក​ដឹក​ឈើ​ទាំងនោះ​បង្ហើប​ថា ពួក​គេ​អាច​ដឹក​ឈើ​បាន ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រី​បរិស្ថាន មួយ​គោយន្ត ១០​ម៉ឺន​រៀល និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ផង។

សមាជិក​សហគមន៍​ព្រៃ​ឡង់ ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មេសា ថា ឈើ​លេខ​មួយ​សុក្រំ​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​កន្លះ​ឡើង​ទៅ ប្រវែង ៤​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​ជញ្ជូន​តាម​គោយន្ត​ចំនួន ១៨​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​៨ មេសា។ ក្រៅ​ពី​នេះ សហគមន៍​បាន​ប្រទះ​ឃើញ​ឈើ​ជិត ១០០​ម៉ែត្រ​គូប ដែល​គេ​ដឹក​មក​លក់​ទុក​នៅ​ចំណុច​ទួល​មាន​សេវា ជា​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ។ លោក​មើល​ឃើញ​ថា ជោគវាសនា​ព្រៃ​ឡង់​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​ទន់ជ្រាយ​នៅ​ឡើយ ហើយ​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «យើង​មើល​ចំណាត់ការ​តែ​មួយ​ល្ងាច​ផង យើង​អាច​ជួប​ប្រទះ​ដល់​ប៉ុណ្ណឹង​ហើយ។ ចុះ​ទម្រាំ​តែ​រាល់​ថ្ងៃ ដែល​យើង​ពុំ​ទាន់​បាន​ចុះ​ទៅ ព្រោះ​ថា​សកម្មភាព​ការ​ដឹក​ល្ងាច​មិញ វា​គគ្រឹកគគ្រេង គឺ​រាល់​ពេល​សហគមន៍​ចុះ​ទៅ គឺ​ឃើញ​រូបភាព​បែប​ហ្នឹង​តែ​ម្តង»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧ សហគមន៍​ប្រទះ​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ដឹក​មក​ទុក​នៅ​បរិវេណ​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ជាប់​ព្រៃ​ឡង់ និង​បាន​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ក្រចេះ លោក ដួង ឆាយសាវុធ មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ចំនួន ១៨​គោយន្ត​នោះ​ទេ គឺ​មាន​តែ ៨​គោយន្ត​ដែល​មន្ត្រី​បរិស្ថាន បាន​ឃាត់​ទុក​ជា​ប្រភេទ​ឈើ​គ្រាក់​ចំនួន​ជាង ៦​ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា ឈើ​គ្រាក់ គឺ​ជា​ឈើ​ដែល​គេ​រើស​តាម​ព្រៃ ពុំ​មែន​ឈើ​ថ្មី​នោះ​ទេ ហើយ​ឈើ​ទាំងនោះ មន្ត្រី​បរិស្ថាន​បាន​ដឹក​មក​ទុក​ក្នុង​ទីស្នាក់ការ​អស់​ហើយ។ ចំណែក​ម្ចាស់​គោយន្ត មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់។ លោក​ថា ប្រសិន​បើ​មន្ត្រី​បរិស្ថាន ទទួល​សំណូក​បទល្មើស​ព្រៃ​ឈើ លោក​នឹង​អប់រំ​ណែនាំ និង​អនុវត្ត​នីតិវិធី​រដ្ឋបាល៖ «ឈើ​អារ​ថ្មី​ដែល​ជន​ល្មើស​លួច​មក​លាក់​ទុក​កន្លែង​ហ្នឹង ឥឡូវ​ខ្ញុំ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្តិ​ល្មើស ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ»

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ធ្លាប់​បញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​មន្ទីរ​បរិស្ថាន​ទាំង​បួន​ខែត្រ ធ្វើ​ការ​តាមដាន ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជាប់​ជា​ប្រចាំ​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ប្រសិន​បើ​មាន​ករណី​លួច​កាប់​ឈើ ឬ​ក៏​ឈូស​ឆាយ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​ព្រៃ​ឡង់ ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ត្រូវ​ចាត់​វិធានការ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ឈើ ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​ជា​អំពើ​ខុស​ច្បាប់ បណ្ដាល​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​រាជ​រដ្ឋាភិបាល​ពុំ​មាន​ប្រសិទ្ធភាព។ លោក​ថា សហគមន៍​មាន​សិទ្ធិ​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ ទៅ​ស្ថាប័ន​អយ្យការ៖ «ពាក់ព័ន្ធ​ទទួល​សំណូក និង​បង់​ថែម​ទៀត គឺ​ជា​អំពើ​ពុក​រលួយ ដែល​ជា​បទ​ឧក្រិដ្ឋ។ កាលណា​ក្លាយ​ជា​បទ​ឧក្រិដ្ឋ សហគមន៍​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ចំពោះ​មន្ត្រី​ទទួល​ខុស​ត្រូវ​ទាំងអស់​ហ្នឹង»

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

 

loading...
ប្រភព : វិទ្យុអាស៊ីសេរី​

No comments:

Post a Comment