ចំណាំនូវចំណុចខ្លះៗ​នៃដំណើរការនយោបាយ​បាយក្ដៅបាយត្រជាក់របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិកាមកលើកូរ៉េខាងជើង តាមទស្សនៈរបស់ Mr. James Sok - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចំណាំនូវចំណុចខ្លះៗ​នៃដំណើរការនយោបាយ​បាយក្ដៅបាយត្រជាក់របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិកាមកលើកូរ៉េខាងជើង តាមទស្សនៈរបស់ Mr. James Sok

ចំណាំនូវចំណុចខ្លះៗ​នៃដំណើរការនយោបាយ​បាយក្ដៅបាយត្រជាក់របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិកាមកលើកូរ៉េខាងជើង តាមទស្សនៈរបស់ Mr. James Sok

Share This

ចំណាំនូវចំណុចខ្លះៗ​នៃដំណើរការនយោបាយ​បាយក្ដៅបាយត្រជាក់របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិកាមកលើកូរ៉េខាងជើង តាមទស្សនៈរបស់ Mr. James Sok

១. កាលណាអាមេរិកាំងបង្កើនការផ្សព្វផ្សាយថា កាំជ្រួចកូរ៉េខាងជើងអាចបាញ់ដល់ដែនទឹកដីអាមេរិក គឺ ពេលនេះអាមេរិកាំងចាប់ផ្ដើមកសាង «សំពាធ» ហើយចាប់ដាក់សំពាធហ្នឹងទៅលើកូរ៉េខាងជើង។ និយាយងាយស្ដាប់ កាលណាអាមេរិកទូងស្គរថា កាំជ្រួចកូរ៉េខាងជើងអាចបាញ់ដល់ដែនទឹកដីអាមេរិក គឺអាមេរិកាំងផ្សាយដើម្បីស្វែងរកការគាំទ្រពីសំណាក់ពលរដ្ឋអាមេរិកាំងហើយ។ ការគាំទ្រនេះត្រូវសាកល្បង ដើម្បីយកមកគិតថា តើគេត្រូវចាត់ការលើ គីម ជុងអ៊ុន យ៉ាងម៉េច?

២. ចិនដីគោកបានហាមកូរ៉េខាងជើងឲ្យផ្អាកការប្រកាសបំផ្ទុះនុយគ្លែរសាកល្បងសំញ៉ែងឫទ្ធិ ព្រោះតែហ៊ានសំញ៉ែងឫទ្ធិ អាចមានគ្រោះថ្នាក់អាមេរិកាំងវាយមិនខាន ព្រោះអាមេរិកាំងចាប់រកលេសវាយ គីម ជុងអ៊ុន ហើយ។ ដោយសារតែ
ចិនបានហាម កូរ៉េខាងជើងក៏ឥតហ៊ានបំផ្ទុះនុយគ្លែរសាកល្បងទៀតទេ។ គឺកំពុងផ្អាកសិន។ គីមជុងអ៊ុន ហ៊ានត្រឹមតែបាញ់កាំជ្រួចសំញ៉ែងកាលពីចុងសប្ដាហ៍កន្លងទៅនេះប៉ុណ្ណោះ។ ដូច្នេះ វាជាសញ្ញាថា គីមជុងអ៊ុន មិនជាក្លាហានហួសហេតុពេកទេ។

៣. លោកអនុប្រធានាធិបតី Mike Pence បានប្រកាសថា «ភាពអត់ធ្មត់ជាយុទ្ធសាស្ដ្ររបស់អាមេរិកឈានដល់ចុងបញ្ចប់ហើយ»។ សម្ដីនេះបានត្រូវនិយាយនៅឯតំបន់ DMZ រវាងកូរ៉េខាងត្បូងនិងខាងជើង។ សម្ដីនេះធ្ងន់ៗ ហើយខាង គីម​ ជុងអ៊ុន ក៏ត្រូវរៀនស្ដាប់ផង។ សម្ដីនេះទុកឲ្យចិនដីគោកធ្វើការ។




loading...

No comments:

Post a Comment