អ្នកស្រាវជ្រាវ​ថា កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ថៃ​ ៣​ ដង! (ប្រជាជនខ្មែរ តែជាង ១៥​ លាននាក់ ចំណែកថៃជាង ៧០ លាននាក់ តែខ្មែរស្លាប់ច្រើនជាងថៃ ៣ ដង ពុទ្ធោ! ដល់ម្លឹងឫ? អានសិន...?) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នកស្រាវជ្រាវ​ថា កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ថៃ​ ៣​ ដង! (ប្រជាជនខ្មែរ តែជាង ១៥​ លាននាក់ ចំណែកថៃជាង ៧០ លាននាក់ តែខ្មែរស្លាប់ច្រើនជាងថៃ ៣ ដង ពុទ្ធោ! ដល់ម្លឹងឫ? អានសិន...?)

អ្នកស្រាវជ្រាវ​ថា កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ថៃ​ ៣​ ដង! (ប្រជាជនខ្មែរ តែជាង ១៥​ លាននាក់ ចំណែកថៃជាង ៧០ លាននាក់ តែខ្មែរស្លាប់ច្រើនជាងថៃ ៣ ដង ពុទ្ធោ! ដល់ម្លឹងឫ? អានសិន...?)

Share This
អ្នកស្រាវជ្រាវ​ថា កម្ពុជា​មាន​អត្រា​អ្នក​ស្លាប់ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ថៃ​ ៣​ ដង ពុទ្ធោ ដល់ម្លឹង!)

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម សន្និដ្ឋាន​ថា ប្រសិនបើ​កម្ពុជា​មាន​ពលរដ្ឋ​៧០​លាន នាក់ ដូច​នៅ​ប្រទេស​ថៃ អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​មាន​ចំនួន​លើស​ប្រទេស​ថៃ​៣​ដង។

មន្ត្រី​ចរាចរណ៍​កម្ពុជា​ទទួលស្គាល់ ថា​ប្រជាជន​ថៃ​យល់ដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាង​ប្រជាជន​ខ្មែរ ប៉ុន្តែ​ចាត់​ទុក​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កម្ពុជា​បច្ចុប្បន្ន នៅ​មាន​ភាព​ប្រសើរ​ជាង​នៅ​ប្រទេស​ថៃ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) លោក​ថា ប្រទេស​ថៃ​មាន​ប្រជាជន​៧០​លាន​នាក់ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​១០​នាក់ ក្នុង​មួយថ្ងៃ តែ​នៅ​កម្ពុជា​មាន​ប្រជាជន​១៥​លាន​នាក់ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​៦​នាក់​ក្នុង​មួយថ្ងៃ។ លោក មាស នី សន្មត​ថា បើ​នៅ​កម្ពុជា​មាន​មនុស្ស​៧០​លាន​នាក់ ដូច​នៅ​ប្រទេស​ថៃ កម្ពុជា​អាច​មាន​អ្នក​ស្លាប់​៣០​នាក់ ក្នុង​មួយថ្ងៃ។

អ្នក​ស្លាប់ និង​អ្នករបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​តែ​មាន​តួលេខ​ខ្ពស់ បើទោះជា​អត្រា​ស្លាប់ និង​របួស​ធ្លាក់​ចុះ​ជាង​មុន។ បច្ចុប្បន្ន តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន ចំពោះ​ពលរដ្ឋ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នៅ​រដូវ​ពិធីបុណ្យ​ចូលឆ្នាំ។ មុន​ពិធីបុណ្យ​ចូលឆ្នាំ​មួយថ្ងៃ គឺ​ថ្ងៃ​ទី​១៣​មេសា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៤​នាក់។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក រុន រ័ត្នវាសនា មិន​យល់​ទាស់ ការ​លើក​ឡើង​របស់​បណ្ឌិត មាស នី ទេ​។ ប៉ុន្តែ លោក រុន រ័ត្នវាសនា ចាត់​ទុក​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ល្អ​ជាង​នៅ​ប្រទេស​ថៃ។ «ទោះបីជា​ការ​ស្លាប់​ច្រើនជាង ប៉ុន្តែ​ក៏​យើង​នៅតែ​ល្អ​ជាង​ដែរ ដោយសារ​អី យើង​អនុវត្ត​ច្បាប់ គឺ​នៅ​រយៈពេល​ខ្លី ប៉ុន្តែ​ការចូលរួម ក៏បាន​ប៉ិន​ហ្នឹង ចាត់​ទុក​វា​បាន​ប្រសើរ​ហើយ ព្រោះ​ធម្មតា​៨៥​ភាគរយ អ្នក​ដែល​បាន​ចូលរួម​គោរព ការ​គោរព​ភ្លាម ប៉ិន​ហ្នឹង​វា​ធំធេង​ហើយ»។

ក្រៅពី​ចំណេះដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍ ឥរិយាបទ​នៃ​ការ​គោរព​ច្បាប់ លោក រុន រ័ត្នវាសនា ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កើតឡើង​ច្រើនជាង​នៅ​ថៃ ដោយសារ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​មិនទាន់​យល់​ពី​ភ្លើង​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅឡើយ។

នៅ​កម្ពុជា បច្ចុប្បន្ន អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​ច្រើនជាង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ គ្រុនចាញ់ គ្រុនឈាម និង​គ្រាប់មីន​បូក​បញ្ចូល​គ្នា​ទៅទៀត។

អ្នកគ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក កញ្ញា សាន សុជាតា ថា អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​២០១៦ ថយ​ចុះ​បន្ដិច​បន្ដួច​ជាង​ឆ្នាំ​២០១៥។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល ១ ឬ ២​ឆ្នាំ​ខាងមុខនេះ អត្រា​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កើន​ឡើងវិញ ព្រោះ​ការអនុវត្ត ការ​ផ្សព្វផ្សាយ និង​ការ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក អនុវត្ត​បាន​ត្រឹមតែ​នៅ​ទីក្រុង និង​ទីប្រជុំជន ខណៈ​ដែល​ចំនួន​អ្នក​ធ្វើ​ដំណើរ និង​គ្រោះថ្នាក់​នៅ​តាម​ជនបទ​មាន​កើន​ឡើង៖ «យើង​ត្រូវ​ទទួលស្គាល់​ដែរ​ថា ប្រទេស​កម្ពុជា​យើង ធនធាន​សម្រាប់​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៅ​មាន​កម្រិត អីចឹង​ដោយសារ​ចំនួន​នៃ​ការ​ធ្វើ​ដំណើរ​ខ្លាំង ចំនួន​យានយន្ត​កើន​ឡើង​ខ្លាំង ប៉ុន្តែ​ធនធាន​យើង​មិនបាន​កើន​ឡើង មិនបាន​កើន​ឡើង​ទៅតាម​តម្រូវ​ការ​ជាក់ស្ដែង»។

កញ្ញា សាន សុជាតា ថា ថ្វីត្បិតតែ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​ច្រើន។

គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ច្រើន​នៅ​នៅ​អំឡុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ ព្រោះ​កម្មករ និង​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ទៅ​ស្រុកកំណើត។ ក្នុង​ពិធី​បុណ្យជាតិ​ធំៗ​ម្ដងៗ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ទ្វេដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​កាន់តែ​ច្រើន ហើយ​ខូចខាត​សម្ភារៈ ឬ​មធ្យោបាយ​ធ្វើដំណើរ​កាន់​តែ​ច្រើន​ផង​ដែរ។

រយៈពេល​៤​ថ្ងៃ​នៃ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំង​ប្រទេស​ចំនួន​៩៨​លើក បណ្ដាល​ឲ្យ​មនុស្ស​៤៧​នាក់​ស្លាប់ និង​២០៧​នាក់ រង​របួស៕

loading...
ប្រភព : វិទ្យុអាស៊ីសេរី​

No comments:

Post a Comment