លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្ត្រាលីប្រចាំនៅរដ្ឋ Victoria (Mr. Hong Lim - Parliament of Victoria) បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា Sin Rozeth បេក្ខនារីទីមួយ នៅសង្កាត់អូរចារ ដើម្បីជាថវិកាធ្វើការងារផ្នែកសង្គមសង្គ្រោះនៅសង្កាត់អូរចារ កញ្ញាក៏បានយកថវិកាទាំងនេះទៅជួយឧបត្ថម្ភដល់ខេមរកុមារជាង ៤០ នាក់ ដែលរស់នៅក្នុងសង្កាត់អូរចារ ខេត្តបាត់បាត់ដំបង ដោយថវិកាឧបត្ថម្ភដល់ខេមរកុមារទាំងនោះ កញ្ញាបានប្រាប់ដូចមានខាងក្រោមនេះ ៖
"ខ្ញុំសូមថ្លែងអំណរគុណលោកពូ ហុង លឹម ជាជនជាតិខ្មែរតែលោកពូបានក្លាយទៅជាតំណាងរាស្ត្រ នៅប្រទេសអូស្ត្រាលី លោកពូបានជួយថវិកាអោយនាងខ្ញុំផ្ទាល់ខ្លួន ដើម្បីអោយនាងខ្ញុំមានថវិកាធ្វើការងារនៅសង្កាត់អូរចារ តែខ្ញុំបានចែករំលែកថវិកា
លោកពូ ជួយកុមារក្នុងភូមិព្រៃកូនកូនសេក ដែលពុលអាហារ មានការក្អួត រាគ ដោយក្នុងនោះខ្ញុំជួយក្នុងកុមារ ៧នាក់ចំនួន ៥០០០០ រៀល (ដែលបានចូលសំរាកនៅមន្ទីរពេទ្យ) និងជូនថវិកា ១០០០០ រៀលក្នុងម្នាក់ ដល់ក្មួយៗចំនួន ៤០ នាក់ ។
កុមារ និងឪពុកម្តាយរបស់គាត់ រីករាយណាស់ ដែលនាងខ្ញុំបានចែករំលែកថវិកាជួយដល់ពួកគាត់ ទោះបីច្រើនពិតមែន តែជាទឹកចិត្ត ហើយក្មួយ ថ្លែងអំណរគុណលោកពូ ហុង លឹម ហើយសូមបួងសួងវត្ថុស័ក្កទាំងអស់ សូមជួយតាមថែរក្សាលោកពូ អោយជួបតែសេចក្តីសុខសេចក្តីចំរើន។ "
loading...
No comments:
Post a Comment