សង្គមខ្មែរជាសង្គមដែលមានមនុស្សភាគច្រើនមិនគោរពច្បាប់ និងគ្មានវិន័យសង្គមក្នុងការរស់នៅដំណើរជីវិត ហើយនេះក៏ជាលទ្ធផលដ៏មហិមានៃការដឹកនាំរដ្ឋរបស់ក្រុមតេជោរផងដែរ !
ខ្ញុំមិនឆ្ងល់អ្វីឡើយនឹងរឿងបែបនេះក្នុងសង្គមខ្មែរបច្ចុប្បន្ន វាជារឿងធម្មតាក្នុងសង្គមខ្មែរ នាយុគសម័យតេជោរ និងក្រុមតេជោរទៅហើយ ព្រោះថា ចាប់តាំងពីមេដឹកនាំកំពូលនៃខេមររដ្ឋ រួមទាំងក្រុមជនដឹកនាំរដ្ឋនៃក្រុមតេជោរ ពួកគេមិនដែលគោរពច្បាប់រដ្ឋ ទាំងគ្មានវិន័យសង្គម និងទាំងមិនទទួលខុសត្រូវសង្គមផងដែរ ទៅរាប់អ្វីដល់ប្រជាខ្មែរឫសស្មៅ!? ព្រោះវាមានគំរូពីក្រុមជនដឹកនាំរដ្ឋ បានសាងគំរូមកឱ្យឃើញជាប្រចាំ គ្រប់យ៉ាងក្នុងសង្គមវាស៊ាំភ្នែកមនុស្សលោកទៅហើយ ទាំងហិង្សា លួចប្លន់វាយប្រហារ ចរាចរណ៍បង្ហូរឈាម ។ល។និង ។ល។
នេះហើយជាលទ្ធផលដ៏មហិមានៃការដឹកនាំរដ្ឋរបស់ក្រុមតេជោរជាង ៣០ ឆ្នាំ ចាត់របៀបសង្គមបានល្អ រហូតរកគូប្រៀបគ្មានលើពិភពលោកនេះ អ៊ីចឹងហើយ ចង់បានអ្វីទៀត បានប៉ុនណឹងហើយ?
loading...
No comments:
Post a Comment