និស្សិត IT ហេង សៅឌី ក្លាយជាស្តេចអុកអង្គរសង្ក្រាន្ត ២០១៧ |
ហេង សៅឌី អាយុ ២៤ ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យា (IT) និងមានស្រុកកំណើតនៅខេត្តកណ្តាល។តាមពិតទៅរូបគេធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស្តេចអុកអង្គរសង្ក្រាន្តនេះ២ដងហើយប៉ុន្តែពីរលើកកន្លងមកមិនទទួលបានលទ្ធផលល្អឡើយ។យ៉ាងណាមិញឆ្នាំនេះរូបគេពិតជាបង្កើនសមត្ថភាពខ្លាំងមែនទែនដោយបានផ្តួលជើងខ្លាំងទាំងអស់ដើម្បីក្លាយជាស្តេចអុកឆ្នាំ ២០១៧ នេះ តែម្តង។
សៅឌីបាននិយាយថា កត្តាដែលជំរុញឲ្យរូបគេទទួលបានជ័យជម្នះសម្រាប់ការប្រកួតឆ្នាំនេះមាន២យ៉ាង។ ទី ១ ការលេងអុកម្តងៗត្រូវការភាពវ័យឆ្លាត និងទី ២ ត្រូវមានស្មារតីរឹងមាំដោយមិនត្រូវចុះញមឬខ្លបខ្លាចដៃគូឡើយ បើទោះជាដឹងថាដៃគូខ្លាំងយ៉ាងណាក៏ដោយ។
សម្រាប់ជ័យលាភីហេងសៅឌី លេខ ១ ទទួលបានប្រាក់រង្វាន់ ២០ លានរៀលនិងប្រាក់រង្វាន់ឧបត្ថម្ភផ្សេងៗទៀត ១២ លានរៀល ដែលសរុបទាំងអស់ចំនួន ៣២ លានរៀល លេខ ២ ប៊ិន គាសេង អាយុ ៤០ ឆ្នាំទទួលបាន ១២ លានរៀល ពីសម្តេច ហ៊ុន សែន និងប្រាក់រង្វាន់ផ្សេងទៀត ៨ លាន រៀលដែលសរុប ២០ លានរៀល លេខ ៣ ឆយ វីរ៉ា អាយុ ៣៧ ឆ្នាំ ទទួលបាន ៨ លានរៀល ពីសម្តេច ហ៊ុន សែននិង ៤ លានរៀល ពីការឧបត្ថម្ភផ្សេងៗទៀត ដែលសរុបទាំងអស់ ១២ លានរៀល និង លេខ ៤ បានទៅ ឈាវ បូរ៉ា អាយុ ២៧ ឆ្នាំទទួលបាន ៤ លានរៀល ពីសម្តេច ហ៊ុន សែន និង លេខ ៥ ដល់ ៨ ទទួលបាន ២ លានរៀលដូចគ្នា ពីសម្តេច តេជោ៕
loading...
ប្រភព : sabay
No comments:
Post a Comment