loading...
នាយករដ្ឋមន្ត្រីអំពាវនាវម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃខ្លាំងពេកក្នុងឱកាសបុណ្យចូលឆ្នាំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ មេសា អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល និងអាជីវករ ជាពិសេសនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស កុំឲ្យដំឡើងថ្លៃម្ហូបអាហារ និងសេវាជ្រុលខ្លាំងពេកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីសុំឲ្យម្ចាស់រថយន្តឈ្នួលទាំងអស់ថា ប្រសិនបើចាំបាច់ត្រូវឡើងថ្លៃ គួរតែឡើងក្នុងកម្រិតសមល្មម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៖ «ខ្ញុំព្រះករុណាខ្ញុំអំពាវនាវស្ទើរតែរៀងរាល់ ទាំងពេលភ្ជុំបិណ្ឌ ទាំងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតែតម្រូវការខ្ពស់ពេកនៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់អ្នកបើកបរ ឬអាចថាក្រុមហ៊ុនផង តម្លៃនៃការធ្វើដំណើរក៏មានការកើនឡើង។ ដូច្នេះអំពាវនាវចំពោះអ្នកម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយដល់ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើង...»។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចក្បាលថ្នល់ ទៅសង្កាត់ព្រែកកំពឹស ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។ ទន្ទឹមគ្នានឹងការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ លោកក៏អំពាវនាវដល់អាជីវករអ្នកលក់ដូរនៅតាមរមណីយដ្ឋាននៅទូទាំងប្រទេស កុំឲ្យលក់កោរភ្ញៀវដែរ៖ «យើងចំណេញតិច តែលក់បានច្រើន ហើយភ្ញៀវត្រឡប់មកវិញនោះទើបល្អ។ កុំកោរគេ កុំឲ្យគេមកតែម្ដង ហើយបាត់»។
ទាក់ទងនឹងការដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរក្នុងរដូវបុណ្យទាន ក្រុមហ៊ុនរថយន្តក្រុងឈ្មោះ កាពីតូល (Capitol) ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗជាង១០ ឲ្យដឹងថា នឹងមិនដំឡើងថ្លៃទេ។ ជំនួយការក្រុមហ៊ុនកាពីតូល លោក ភូ កុកវ៉ាន់ មានប្រសាសន៍ថា ក្រុមហ៊ុនបានដាក់តម្លៃថេររួចហើយ៖ «»។
ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរពេលយប់ ឈ្មោះ វីរៈ ប៊ុនថាំ អេចប្រេស នៅរក្សាតម្លៃដដែល គឺពីភ្នំពេញទៅបាត់ដំបង តម្លៃ ៩ដុល្លារ ហើយពីភ្នំពេញទៅសៀមរាប តម្លៃ ១០ដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវបែបនេះជារៀងរាល់ឆ្នាំ ព្រោះជាទម្លាប់របស់អាជីវករតែងដំឡើងថ្លៃទំនិញ និងសេវាកម្មនៅក្នុងអំឡុងពេលបុណ្យទានមកដល់ម្ដងៗ។ នៅតំបន់ខ្លះ ភ្ញៀវភ្ញាក់ផ្អើលនឹងការដំឡើងថ្លៃហួសហេតុ ដែលពួកគាត់ហៅថា លក់កោរពេក។
រីឯអ្នកលក់ម្ហូបអាហារនៅមុខអង្គរវត្តម្នាក់ គឺលោកស្រី ស្រីម៉ៅ មានប្រសាសន៍ថា ការដំឡើងថ្លៃម្ហូបអាហារក្នុងរដូវបុណ្យទាន មិនអាចចៀសរួចទេ ហើយការឡើងថ្លៃនោះតិចតួច ព្រោះតម្លៃដើមទិញមកចាប់ផ្ដើមឡើងដែរ៖ «យើងមិនចង់ឡើងទេ តែទីផ្សារគេទិញមកវាឡើងដែរ។ យើងតម្រូវការច្រើន តែមិនឡើងច្រើនទេ ឡើងពីរបីពាន់អីទេ។ នៅសៀមរាប នេះដូចជាគេមិនសូវល្បីថាថ្លៃទេ ទាល់តែយើងទិញ...»។
ដូចគ្នានេះដែរ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល នឹងមិនអាចមានប្រសិទ្ធភាពទេ ព្រោះរដ្ឋមិនមានមធ្យោបាយជួយដឹកជញ្ជូនខ្លួនឯង។ ម្យ៉ាងទៀត ការជួលកន្លែងលក់ដូរឲ្យអាជីវករនៅរមណីយដ្ឋានក៏ឡើងថ្លៃ៖ «»។
ទោះជាយ៉ាងណាក្ដី នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧ នេះ មានក្រុមហ៊ុនលក់ស្រាបៀមួយបានប្រកាសចែកសំបុត្រជិះរថយន្តក្រុងដោយឥតគិតថ្លៃចំនួន ១០០គ្រឿង សម្រាប់ឲ្យកម្មកររោងចក្រធ្វើដំណើរពីភ្នំពេញទៅកាន់ស្រុកកំណើតនៅតាមបណ្ដាខេត្តនានា។ សំបុត្ររថយន្តទាំងនោះ ក្រុមហ៊ុននឹងចែកជូននៅកោះពេជ្រ នៅថ្ងៃទី៨ មេសា៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment