បាក់​ច្រាំង​ទន្លេ​៣​ថ្ងៃហើយ ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង!! (ព្រោះមានរដ្ឋាភិបាលភ្នំពេញគ្រួសារចឹងហើយ ពួកវាបណ្ដោយតាមយថាកម្ម រឿងអីវាមិនបាក់ និងបណ្ដាលមកពីកម្មវិបាកបូមខ្សាច់កោយប្រាក់ៗ!) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 បាក់​ច្រាំង​ទន្លេ​៣​ថ្ងៃហើយ ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង!! (ព្រោះមានរដ្ឋាភិបាលភ្នំពេញគ្រួសារចឹងហើយ ពួកវាបណ្ដោយតាមយថាកម្ម រឿងអីវាមិនបាក់ និងបណ្ដាលមកពីកម្មវិបាកបូមខ្សាច់កោយប្រាក់ៗ!)

 បាក់​ច្រាំង​ទន្លេ​៣​ថ្ងៃហើយ ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង!! (ព្រោះមានរដ្ឋាភិបាលភ្នំពេញគ្រួសារចឹងហើយ ពួកវាបណ្ដោយតាមយថាកម្ម រឿងអីវាមិនបាក់ និងបណ្ដាលមកពីកម្មវិបាកបូមខ្សាច់កោយប្រាក់ៗ!)

Share This

ខេត្តកណ្តាល ៖ គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម បណ្តាល​ឲ្យ​ដាច់​ផ្លូវ​លេខ​14 ចូល​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ (​កម្ពុជា​-​វៀតណាម​) ក្អម​សំណ​មួយ​កន្លែង នៅ​ចំណុច​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល និង​ផ្ទះ​ពលរដ្ឋ​ចំនួន​2​គ្រួសារ​ត្រូវ​បង្ខំចិត្ត​រុះរើ​បណ្តើរ​ៗ​។

សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​ខ្ពប​អា​ទាវ ឲ្យ​ដឹង​ថា គ្រោះ​បាក់​ច្រាំង​នេះ​បាន​ចាប់ផ្តើម​បាក់​តាំងពី​វេលា​ម៉ោង​07​ព្រឹក ថ្ងៃ​ទី​16 ខែមេសា ដែល​ជា​ថ្ងៃ​ទី​3 ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ថ្ងៃ​ទី​18 ខែមេសា មាន​ទំហំ​ប្រហែល​40×60​ម៉ែត្រ ហើយ​អាជ្ញាធរ​ស្រុក​ក៏​បាន​ចុះ​មក​ពិនិត្យ​មើល​2​ដង​ហើយ​ដែរ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា នេះ ស្ថានភាព​មាត់ទន្លេ​មេគង្គ​ក្រោម ចាប់ផ្តើម​ប្រេះ​បន្ថែម​ទៀត​ចាប់​៦​ទៅ​៧​ម៉ែត្រ​ជិត​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​2​គ្រួសារ​ដែល​បង្ខំចិត្ត​រុះរើ​បាន​ប្រាប់​ថា ចំណុច​បាក់​ដាច់​ផ្លូវ​នេះ​រយៈពេល​ជិត​5​ឆ្នាំ​ហើយ ដោយ​បាន​ចំណាយ​ថវិកាជាតិ​អស់​រាប់​លាន​ដុល្លារ​ជួសជុល​នៅ​មិន​ទាន់​រួចរាល់​ផង ក្រុម​អ្នកជំនាញ​រត់​ចោល​បាត់​អស់ តែ​ឥឡូវ​បាក់​បន្ត​ទៀត​មក​ដល់​មុខ​កៀក​ផ្ទះ​របស់​ពួក​គាត់ ទើប​ពួក​គាត់​បង្ខំចិត្ត​រុះរើ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​។ ពលរដ្ឋ​លើក​ឡើង​ទៀត​ថា គ្រោះ​បាក់​ច្រាំង​នេះ បាន​បាក់​សង្កត់​ទូក​នេសាទ​មួយ​គ្រឿង​លិច​បាត់​។

ទោះ​យ៉ាងណា ពលរដ្ឋ​ជា​ច្រើន​សូម​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​សិក្សា​ធ្វើ​ផ្លូវ​វាង​ឲ្យ​បាន​លឿន ព្រោះ​ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជា​កសិករ​ដឹក​ជញ្ជូន​កសិផល​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ហើយ​កាលណា​ដាច់​ផ្លូវ​នេះ​ដូច​ផ្តាច់ជីវិត​របស់​ពួក​គាត់​អ​ញ្ចឹ​ង​។ ពិសេស​ទៅ​ទៀត​ផ្លូវ​នេះ គឺជា​ផ្លូវ​ថ្នល់ជាតិ​លេខ​14 ចូល​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចេញចូល និង​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់ កាលណា​ដាច់​ផ្លូវ​អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​មាន​សភាព​ស្ងាត់​ស្រ​ងំ​ដូច​ចោរលួច​សេះ នាំ​ឲ្យ​បាត់បង់​នូវ​ចំណូល​ថវិកាជាតិ​យ៉ាងធ្ងន់ធ្ងរ​។

ពលរដ្ឋ​បន្ត​ទៀត​ថា កន្លង​មក​ពួក​គាត់​ឮ​តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ប្រាប់​ថា កំពុង​សិក្សា​ធ្វើ​ផ្លូវ​វាង ប៉ុន្តែ​រយៈពេល​4​ទៅ​5​ឆ្នាំ​ហើយ មិន​ទាន់​ឃើញ​មាន​ផ្នែក​ណាមួយ​ចុះ​មក​ជួប​ចរចា​ពី​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ពលរដ្ឋ​បន្ត​ថា កាលពី​ដាច់​ថ្នល់​សារ​មុន​ពួក​គាត់​ខំ​បរិច្ចាគ​ចំណាយ​ដី​ឡូ​ម្នាក់​7​ទៅ​8​ម៉ែត្រ ធ្វើ​ផ្លូវ​វាង​សម្រាប់​អ្នក​ធ្វើ​ដំណើរ បែរជា​មាន​សមត្ថកិច្ច​ខ្លះមក​ដាក់​បា​រ៉ា​ស់កាក់​រថយន្ត ឬ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​យក​លុយ​ដាក់​ហោប៉ៅ​ទៅ​វិញ​។ មក​ដល់​ពេល​នេះ បើ​អាជ្ញាធរ​ក្រ​សិក្សា​ធ្វើ​ផ្លូវ​វាង​ពួក​គាត់​គិត​ថា ចង់​សហការ​គ្នា សូម​អាជ្ញាធរ​ធ្វើ​វាង​ខ្លួនឯង ប៉ុន្តែ​តម្រូវ​ឲ្យ​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​ចេញ​-​ចូល​បង់លុយ​ឲ្យ​ពួក​គាត់​វិញ​។

ពាក់ព័ន្ធ​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​នេះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក នូវ សំណាង អភិបាលស្រុក​លើក​ដែក​បាន​ទេ ព្រោះ​គ្មាន​ការ​ឆ្លើយ​តប​៕


loading...
ប្រភព : kohsantepheapdaily

No comments:

Post a Comment