សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ជុំវិញ​ករណី​លោក ជុន ច័ន្ទបុត្រ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ជុំវិញ​ករណី​លោក ជុន ច័ន្ទបុត្រ

សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ជុំវិញ​ករណី​លោក ជុន ច័ន្ទបុត្រ

Share This
សេចក្តី​ថ្លែងការណ៍​របស់​អាស៊ីសេរី ករណី​លោក ជុន ច័ន្ទបុត្រ
ជា​រឿង​ហួសហេតុ​ដែល​អាជ្ញាធរ​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​មុខ​សញ្ញា​ធ្វើ​ទុក្ខបុកម្នេញ​ និង​គំរាមកំហែង ​ដោយសារ​ការ​បំពេញ​ការងារ​របស់​គាត់។ លោក ហួត វុទ្ធី ឬ​ហៅ ជុន ច័ន្ទបុត្រ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ណា​មួយ​ទេ។ គាត់​ក៏​មិន​បាន​បន្លំ​ខ្លួន ឬ​ក៏​លាក់​អត្តសញ្ញាណ​ជា​អ្នក​សារព័ត៌មាន​របស់​អាស៊ីសេរី​ ដែល​មាន​មនុស្ស​ស្គាល់​ជា​ទូទៅ។ ចំណាត់ការ​ក្នុង​ពេល​ថ្មីៗ មក​លើ​រូប​គាត់​បែប​នេះ ​គឺ​មាន​ចេតនា​បំភិតបំភ័យ​គាត់​ និង​បុគ្គលិក​អាស៊ីសេរី ឯ​ទៀត ក្នុង​ពេល​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​​ក្នុង​រដូវកាល​បោះ​ឆ្នោត។

យើង​ខ្ញុំ​នៅ​អាស៊ីសេរី ​ចាត់​ទុក​កា​រគំរាមកំហែង​បែប​នេះ ជា​ករណី​ធ្ងន់ធ្ងរ។ ទោះជាយ៉ាង​នេះ​ក្តី​ វា​ក៏​មិន​អាច​រំខាន ឬ​រារាំង​អ្នក​សារព័ត៌មាន ​និង​បុគ្គលិក​អាស៊ីសេរី​ ដែល​ក្លាហាន​មោះមុត​ក្នុង​ការ​បំពេញ​ភារកិច្ច​យក​ព័ត៌មាន​ពិត​ ឥត​លាក់លៀម ​និង​មិន​លម្អៀង​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​ត្រូវ​ការ​ព័ត៌មាន​ពិត៕

It is beyond reason that authorities would target, harass, and threaten a journalist for doing his job. Vuthy Huot, also known as Chun Chanboth, has not committed any crime. Nor did he misrepresent or conceal his identity as a well-known broadcaster with Radio Free Asia.

These recent actions are meant to intimidate him and RFA’s staff during a highly contested election season. We at RFA take these threats seriously. They will not distract or prevent RFA’s brave and courageous journalists and staff from continuing to bring the people of Cambodia the honest, objective, and unbiased news they deserve.

loading...
ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment