បកប្រែសាររបស់លោក ខឹម វាសនា ក្រោយដឹងលទ្ធផលឆ្នោត ៤ មិថុនា ២០១៧ ៖
ខឹម វាសនា៖ ការលះបង់សំរាប់ខ្ញុំមិនបញ្ហាទេ ហត់នឿយកំរិតណាក៏មិនអីដែរ កុំថាហត់នឿយ ត្រូវចំណាយជីវិតទៀត ក៏អត់មានបញ្ហាអ្វីដែរ តែគ្រាន់តែសួរខ្លួនឯងថា តើចំណាយដ៏ធំធេងបែបនេះដើម្បីអ្វី?
បកប្រែ៖ ការលះបង់របស់គាត់នាំមកនូវបញ្ហាទាំងនាំមកនូវការហត់នឿយចោលទទេគាត់ឆ្ងល់ខ្លួនឯងថា តើជីវិតគាត់គួរហត់នឿយបែបនេះតទៅទៀតទេ?
ខឹម វាសនា៖ ការធ្វើនយោបាយប៉ុន្មានឆ្នាំនេះ ខ្ញុំត្រូវបានជនរងគ្រោះប្រមាថច្រើនហួសពេកហើយ
បកប្រែ៖ ការធ្វើនយោបាយប៉ុន្មានឆ្នាំនេះគាត់ប្រមាថជនរងគ្រោះច្រើនហួសពេក
ខឹម វាសនា៖ ចុងក្រោយនេះខ្ញុំអាចនឹងស្លាប់ឬជាប់គុកទៀតផង។ សំរាប់ខ្ញុំ ខ្ញុំស្គាល់ថាខ្ញុំជាអ្នកណាច្បាស់ណាស់ ខ្ញុំត្រូវមនុស្សបាតសង្គមប្រមាថមាក់ងាយ និង
អាចស្លាប់ដោយស្នាដៃពួកមនុស្សធុននេះទៀតផង។
បកប្រែ៖ ចុងក្រោយនេះ គាត់អាចនឹងស្លាប់ ឬ ជាប់គុកដោយពាក្យប្រមាថកាតទានរបស់ខ្លួនឯង ព្រោះគាត់ដឹងខ្លួនឯងច្បាស់ថា កាលណាប្រមាថប្រជាជនថាជាមនុស្សបាតសង្គម ពួកគេនឹងសម្លាប់ជីវិតនយោបាយរបស់គាត់ ។
ខឹម វាសនា៖ ខ្ញុំសួរខ្លួនឯងជាញឹកញាប់ថា តើខ្ញុំលះបង់បែបនេះ ដើម្បីមនុស្សដែលសមនឹងលះបង់អោយ ឬគ្រាន់តែមានចិត្តជាប់ជំពាក់នឹងពាក្យថាជនជាតិខ្លួនឯងតែជាមនុស្សគ្មានតំលៃគួរអោយសង្គ្រោះសោះនោះ?
បកប្រែ៖ គាត់សួរខ្លួនឯងថាលះបង់ដើម្បីមនុស្សបាតសង្គម(គាត់ហៅប្រជាជនថា មនុស្សបាតសង្គម)បានអ្វីមកវិញ?
ខឹម វាសនា៖ បើអ្នកដកពាក្យថាជនជាតិខ្លួនចោល ពាក្យថាជនជាតិគេក៏នឹងត្រូវដកចោលដោយស្វ័យប្រវត្តិដែរ ពេលនោះលើផែនដីនេះសល់តែមនុស្ស ។
បកប្រែ៖ បើគាត់មិនចង់ជេរជនជាតិខ្លួនឯង គាត់នឹងធ្វើបានដោយការទៅរស់នៅជាជនជាតិគេ ពេលនោះនៅក្នុងប្រទេសខ្មែរ នឹងនៅសល់តែមនុស្សដែលដឹងហេតុគូរមិនគួរក្នុងរបបសព្វថ្ងៃ ។
ខឹម វាសនា៖ ជីវិតខ្ញុំត្រូវតែផ្តល់អោយមនុស្សដែលមានតំលៃសមនឹងទទួលបានការជួយ ម្តេចបានទៅជាឆ្កួត បូជាជីវិតសំរាប់មនុស្សគ្មានតំលៃទៅវិញ ។
បកប្រែ៖ គាត់តាំងខ្លួនជាព្រះផ្តល់ឱកាសដល់មនុស្សបាតសង្គម ប៉ុន្តែពួកគេមិនផ្តល់ឱកាសឲ្យគាត់សោះ គាត់ទើបទៅជាឆ្កួត ។
ខឹម វាសនា៖ ជីវិតដែលមានតំលៃត្រូវបូជាចំពោះចំពោះមនុស្សដែលគ្មានតំលៃ ច្បាស់ណាស់ថានោះគឺជាការងារឬការលះបង់ដ៏គ្មានតំលៃមួយតែប៉ុណ្ណោះ ។
បកប្រែ៖ គាត់ឈប់ចង់លះបង់ពេលវេលាប្រមាថមនុស្សបាតសង្គមទៀតហើយព្រោះវាគ្មានបានអ្វីជាតម្លៃតបស្នងមកវិញពីពួកគេ ។
ខឹម វាសនា៖ វាជាការលះបង់ដ៏ឆ្កួតលីលានៃមនុស្សដ៏ឆ្កួតលីលាតែប៉ុណ្ណោះ តើមនុស្សដូចខ្ញុំអាចធ្វើរឿងឆ្កួតលីលាបែបនេះនោះទេ???
បកប្រែ៖ គាត់ថា ខ្លួនគាត់ឆ្កួតទេទើបធ្វើបែបនេះ ។
ខឹម វាសនា៖ ខ្ញុំបានផ្តល់ឱកាសអោយពួកគេហើយ តែបើគេមិនចាប់យក ខ្ញុំក៏គ្មានអ្វីត្រូវស្តាយជាងសាមីខ្លួនគេដែរ ។
បកប្រែ៖ គាត់ជាជនឱកាសនិយម អ្នកណាមិនធ្វើដូចគាត់ ទើបហៅថាឈាមថោក ។
ខឹម វាសនា៖ ឆ្នាំ២០១៨ ជាឆ្នាំសំរេចចិត្តចុងក្រោយ ថាត្រូវបន្តឬចាកចេញដើម្បីផ្តល់ឱកាសអោយអ្នកដទៃផ្សេងទៀត។ លទ្ធផលឆ្នោតជួយម្យ៉ាងដែរអោយសមាជិកគ្រួសារខ្ញុំ បានអស់ចិត្តទាំងអស់គ្នា គ្មានការស្ទាក់ស្ទើរអ្វីទៀត។ ខ្ញុំជាសមាជិកនៃមនុស្សក្នុងលោក ខ្ញុំមិនជាប់ចិត្តនៅត្រឹមខ្ញុំជាខ្មែរនោះទេ ។
បកប្រែ៖ ឆ្នាំ ២០១៨ ខាងមុខ បើមនុស្សបាតសង្គមនៅមិនរើសគាត់ទៀត គាត់នឹងចេញទៅរស់នៅកាណាដា ព្រោះបានទទួលទិដ្ឋាការ ១០ ឆ្នាំរួចហើយ ៕
**បកប្រែក្រៅផ្លូវការ
ប្រភព : ព្រះភិក្ខុមហាភិរម្យ Maha Phirum
No comments:
Post a Comment