Thaing Sokhom៖ នេះជាយុវជនទី2ហើយដែលបានស្លាប់ បន្ទាប់ពីក្មេងឥស្លាមស្ពានពីរបានលង់ទឹកស្លាប់កាលពីប៉ុន្មានឆ្នាំមុន គួរតែដាក់តេអឹនតេ(TNT)កំទេចរូងនោះ ខ្ញុំចាំរូងនោះមួយជីវិត ពីព្រោះខ្ញុំប៊ិះស្លាប់នៅទីនោះដែរ។
សាកសពជនរងគ្រោះឈ្មោះ ងួន ចំរើន អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ នៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគក រាជធានីភ្នំពេញ ដែលមកលេងរមនីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ហើយបានរអិលជើងធ្លាក់ចូលទៅក្នុងអន្លុង តំណាក់ជ្រៃក្រឹម បណ្តាលឲ្យលង់ទឹកស្លាប់កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង១០ នាទីថ្ងៃ បាត់រកមិនឃើញ។
រហូតលុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៩ និង១០នាទីព្រឹក សមត្ថកិច្ចយើង ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ ជួយគ្នាស្វះស្វែងរកសាកសព ក៏បានរកឃើញហើយ ដោយសាកសពបានអណ្តែតឡើង ហើយបាននាំគ្នាស្រង់ពីក្នុងទឹក និងធ្វើកំណត់ហេតុ ពិនិត្យសាកសពរួចហើយ ក៏ប្រគល់សាកសពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៩ និង ៣៦នាទីព្រឹក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
No comments:
Post a Comment