អត្ថបទគួរពិចារណា៖ អ្នកប្រមាថលោកហ៊ុនសែនត្រូវជាប់គុក ចុះបើអ្នកប្រមាថសាសនារដ្ឋ និងព្រះមហាក្សត្រដូចខឹម វាសនា តើលោកហ៊ុនសែនគិតយ៉ាងណា?​ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អត្ថបទគួរពិចារណា៖ អ្នកប្រមាថលោកហ៊ុនសែនត្រូវជាប់គុក ចុះបើអ្នកប្រមាថសាសនារដ្ឋ និងព្រះមហាក្សត្រដូចខឹម វាសនា តើលោកហ៊ុនសែនគិតយ៉ាងណា?​

អត្ថបទគួរពិចារណា៖ អ្នកប្រមាថលោកហ៊ុនសែនត្រូវជាប់គុក ចុះបើអ្នកប្រមាថសាសនារដ្ឋ និងព្រះមហាក្សត្រដូចខឹម វាសនា តើលោកហ៊ុនសែនគិតយ៉ាងណា?​

Share This

គំនិតគួរពិចារណា? អ្នកប្រមាថលោកហ៊ុនសែនត្រូវជាប់គុក ចុះបើអ្នកប្រមាថសាសនារដ្ឋ និងព្រះមហាក្សត្រដូចខឹម វាសនា តើលោកហ៊ុនសែនគិតយ៉ាងណា?​

ប្រទេសកម្ពុជាជាប្រទេសមួយមានអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពជាតិមិនអាចរំលោភបាន។ ពលរដ្ឋខ្មែរគ្រប់រូបត្រូវស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញនៃបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ​(LDP)លោកខឹម វាសនា បាននិងកំពុងធ្វើសកម្មភាពឲ្យយុវជនដែលស្វាមីភក្ដិនឹងមនោគមន៍វិជ្ជារបស់លោក ឲ្យយល់ច្រឡំខុសផ្លួវដែលនឹងធ្វើឲ្យបាត់តម្លៃកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ គឺសាសនាព្រះពុទ្ធជាជាសាសនារបស់រដ្ឋ និងអង្អព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។​

ប៉ុន្តែតួនាទីដ៍ថ្លៃថ្លាខ្ពង់ខ្ពស់នេះដែលជានិមិត្តរូបជាតិត្រូវបានបុគ្គលម្នាក់យកមកជាន់ឈ្លីបំផ្លាញសង្គម រំលោភទៅលើអធិបតេយ្យភាពកម្ពុជាផ្ទុយនឹងច្បាប់រដ្ឋទៅហើយ? តើអ្នកដឹកនាំប្រទេសក្នុងនីតិប្រតិបត្តិជាស្ថាប័នអនុវត្តច្បាប់បានដឹងឮនិងចាត់វិធានការណ៍ហើយនៅឬយ៉ាងណា?​។

​អ្នករិះគន់លោកហ៊ុនសែនគឺមិនអាចគេចផុតពីសំណាញ់ច្បាប់ហើយទីបំផុតត្រូវជាប់គុក។​ ចុះបើអ្នករិះគន់បន្ទាបបន្ថោកសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិទាំងមូលទៅលើសាសនារដ្ឋ និងព្រះមហាក្សត្រពីសំណាក់លោកមេបក្សជូង ខឹម វាសនា តើរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចាត់វិធានការណ៍យ៉ាងណាហើយឬនៅ ដើម្បីកុំអោយសង្គមជាតិវឹកវរនៃមនោគមន៍វិជ្ជាឆ្វេងនិយមខឹមវាសនា?​។​

ក្រៅពីការរិះគន់ទៅរដ្ឋអំណាចថាបានតែចាត់វិធានការណ៍ទៅលើតែបក្សសង្រ្គោះជាតិនិងអង្គការសង្គមសីុវិល សកម្មជនដីធ្លីនិងអ្នកវិភាគនយោបាយ-សង្គម គ្រាន់តែសេរីភាពនិយាយនិងការបញ្ចេញមតិ ត្រូវបានគេផ្តន្ទាទោស​កំហុសព្រហ្មទណ្ឌជាប់គុកក្រោមការចោទប្រកាន់បទញុះញង់បង្កភាពវឹកវរអស្ថេរភាពសង្គមទៅវិញ?​៕




ប្រភព : Meach Sovannara CNRP

No comments:

Post a Comment