ចលនាខ្មែរឥស្លាមគណបក្សសង្រ្គោះជាតិ រៀបចំកម្មវិធីអបអរសាទរពិធីស្រាយបួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចលនាខ្មែរឥស្លាមគណបក្សសង្រ្គោះជាតិ រៀបចំកម្មវិធីអបអរសាទរពិធីស្រាយបួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ

ចលនាខ្មែរឥស្លាមគណបក្សសង្រ្គោះជាតិ រៀបចំកម្មវិធីអបអរសាទរពិធីស្រាយបួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរឥស្លាម នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ

Share This

នារសៀលថ្ងៃ ២០-មិថុនា-២០១៧​ នៅទីស្នាក់ការកណ្ដាល លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរពុទ្ធសាសនិក និងខ្មែរឥស្លាមសាសនិកបន្ដការរួមរស់ជាមួយគ្នា ដោយសន្តិសុខដុមរមនា​ ក្នុងសង្គមជាតិរួមមួយ ដោយមិនរើសអើងប្រកាន់ពូជសាសន៍។

ដោយលោក កឹម សុខា​ បានថ្លែងនៅក្នុងពិធី ស្រាយបួសខែរ៉ម៉ាឌននៃសាសនិកឥស្លាមកម្ពុជា​ថា៖
"ខ្ញុំសូមកោតសរសើរចំពោះបងប្អូនជនជាតិខ្មែរ និងខ្មែរឥស្លាម ដែលតែងតែ​គោរពស្រលាញ់ រាប់រកគ្នា រស់នៅជាមួយគ្នាក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើងគ្មានការប្រកាន់ពូជសាសន៍បានយ៉ាងល្អ។ ខ្ញុំក៏សូមលើកទឹកចិត្តបងប្អូនខ្មែរ និងខ្មែរឥស្លាម បន្ដការរួមរស់ជាមួយគ្នា ដោយសុខដុមរមនា តទៅទៀត។


ក្នុងនាមគណបក្ស​សង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមបញ្ជាក់ថា ជាគោលនយោបាយគណបក្សសង្គ្រោះជាតិ នៅពេលដឹកនាំប្រទេស បងប្អូនខ្មែរឥស្លាម ប្រាកដជាទទួលបានពេញលេញនូវសិទ្ធិសេរីភាព ក្នុងជំនឿសាសនារបស់ខ្លួន ហើយលើសពីនេះទៅទៀត បងប្អូននឹងទទួលបានសិទ្ធិនយោបាយ ក្នុងការសម្រេចចិត្ត ជ្រើសរើស និងចូលរួម ជាមួួយគណបក្សនយោបាយណាមួយក៏បានដែរ ដោយគ្មានការរើសអើង គំរាមកំហែង និងបំភិតបំភ័យ"







ប្រភព : Kem Sokha

No comments:

Post a Comment