អាស៊ីសេរី៖ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) រិះគន់​​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ​ថា​មាន​ចេតនា​បន្លំ​សន្លឹក​ឆ្នោត - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អាស៊ីសេរី៖ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) រិះគន់​​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ​ថា​មាន​ចេតនា​បន្លំ​សន្លឹក​ឆ្នោត

អាស៊ីសេរី៖ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) រិះគន់​​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ​ថា​មាន​ចេតនា​បន្លំ​សន្លឹក​ឆ្នោត

Share This
គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun
គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង រក​ឃើញ​ថា សំឡេង​ឆ្នោត​​នៅ​ឃុំ​បឹងប្រាំ មាន​ការ​ប្រែប្រួល​ខុស​ពី​លទ្ធផល​កាល​ពី​រាប់​សន្លឹក​នៅ​​​​ថ្ងៃ​​ទី​៤ ខែ​មិថុនា បន្ទាប់​ពី​បាន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មិថុនា។ អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ​ការ​ប្រែប្រួល​នេះ អាច​ជា​​ចេតនា​បន្លំ​សន្លឹក​ឆ្នោត​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ។

គណៈកម្មការ​រៀបចំ​ការ​​បោះឆ្នោត​ខេត្ត​បាត់ដំបង រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​បឹងប្រាំ ​តាម​ពាក្យ​ប្ដឹង​របស់​​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​គណបក្ស​នេះ​​រក​ឃើញ​​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​នា​ពេល​កន្លង​ទៅ។​​


​ប្រធាន​​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ថា លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​​ឃុំ​បឹងប្រាំ ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​កើន​ឡើង​ជាង ១០០​​សំឡេង​បន្ថែម ក្នុង​ចំណោម​សន្លឹក​ឆ្នោត​មិន​បាន​ការ ឬ​ហៅ​ថា សន្លឹក​ឆ្នោត​ខូច​​ជាង ២០០​សំឡេង។ លោក​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សំឡេង​ឆ្នោត​កើន​ជាង ៤០​សំឡេង​ដែរ។

លោក​អះអាង​​ថា សំឡេង​ឆ្នោត​ដែល​ប្រែប្រួល​ខុស​ប្រក្រតី​នេះ ដោយសារ​មន្ត្រី​ប្រចាំ​ការិយាល័យ​បោះឆ្នោត​មិន​យល់​ពី​ទម្រង់​នៃ​សន្លឹក​ឆ្នោត​បាន​ការ និង​មិន​បាន​ការ៖ «បញ្ហា​មក​ពី​យើង​បណ្ដុះបណ្ដាល​មាន​រយៈពេល​ខ្លី កត្តា​ទី​២ ធនធាន​យើង​រើស​ដាក់​ភ្លាមៗ ព្រោះ​អ្នក​មុន​គាត់​ឈប់​ដែល​ធ្វើ​ឲ្យ​ចូល​ថ្មី មិន​សូវ​ច្បាស់លាស់ បំពេញ​ការងារ​បោះឆ្នោត​មិន​បាន​ល្អ»។

ការ​​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា ជាង ២០​សំឡេង​ ប៉ុន្តែ​​សំឡេង​ឆ្នោត​មិន​បាន​ការ​មាន​ជាង ២០០​សំឡេង។​​

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង​ លោក ហេង សាយហុង ដែល​បាន​ទៅ​ឃ្លាំមើល​ការ​រាប់​សន្លឹក​ឆ្នោត​សារ​ដើម​អះអាង​ថា សំឡេង​ឆ្នោត​ដែល​​ប្រែប្រួល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ​ឃុំ​បឹងប្រាំ បន្ថែម​មួយ​ឃុំ​​ទៀត​ ដែល​លទ្ធផល​សំឡេង​ឆ្នោត​បណ្ដោះអាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះ​​ពី ៤៨​ឃុំ ​ទៅ ​៤៩​ឃុំ​សង្កាត់​វិញ​ ចំណែក​បក្ស​កាន់​អំណាច​បាត់បង់​​ឃុំ​មួយ​ គឺ​ពី​ឈ្នះ​បាន ៥៤​ឃុំ ​មក​នៅ ៥៣​ឃុំ​សង្កាត់​វិញ។

លោក​ចាត់​ទុក​បញ្ហា​នេះ​ថា អាច​ជា​ចេតនា​បន្លំ​សន្លឹកឆ្នោត​​របស់​​គណៈកម្មការ​ប្រចាំ​នៅ​ការិយាល័យ​បោះឆ្នោត​នៅ​ឃុំ​បឹងប្រាំ៖ «រឿង​នេះ​មន្ត្រី​ពាក់ព័ន្ធ​គួរ​តែ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ប្រចាំ​នៅ​ការិយាល័យ​រាប់​សន្លឹក​នោះ និង​​មិន​ត្រូវ​​បណ្ដោយ​ឲ្យ​អ្នក​ទាំង​នោះ រួច​ខ្លួន​ទេ ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់ បោះឆ្នោត ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មាន​យុត្តិធម៌»។

​​​​​​​​​ទោះ​ជា​យ៉ាង​ណា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង មិន​ទាន់​សម្រេច​ឲ្យ​គណបក្ស​ណា​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ឃុំ​មួយ​នេះ​នៅ​ឡើយ​ គឺ​បាន​​​​បញ្ជូន​លទ្ធផល​ថ្មី​នេះ​ទៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​បន្ត។ អាស៊ីសេរី ពុំ​អាច​ទាក់​ទង​អ្នក​ពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល៕

ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment