វីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ បានទៅសួរសុខទុក្ខលោកអ៊ំ កឹម ឆង និងអ៊ំស្រី អតីតចៅសង្កាត់អូរចារ ដែលជាសមាជិករបស់ស៊ីភីភី សឱ្យឃើញអ្វីខ្លះដល់ក្នុងសង្គមខ្មែរ..? - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Sin+Rozeth%25C2%25A011JUNE2017+%25281%2529

វីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ បានទៅសួរសុខទុក្ខលោកអ៊ំ កឹម ឆង និងអ៊ំស្រី អតីតចៅសង្កាត់អូរចារ ដែលជាសមាជិករបស់ស៊ីភីភី សឱ្យឃើញអ្វីខ្លះដល់ក្នុងសង្គមខ្មែរ..?

Share This

សៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ វីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ បានទៅសួរសុខទុក្ខលោកអ៊ំ កឹម ឆង និងអ៊ំស្រី អតីតចៅសង្កាត់អូរចារ ដែលជាសមាជិករបស់ស៊ីភីភី នេះជាសញ្ញាវិជ្ជមានយ៉ាងច្បាស់មួយក្នុងសង្គមខ្មែរ ដែលប្រជុំជនខ្មែរក្នុងតំបន់នីមួយៗទូទាំងប្រទេស គប្បីសិក្សានិងយកគំរូតាមវីរកញ្ញា និងលោកអ៊ំទាំងពីរ ព្រោះនេះសឱ្យឃើញថាគ្មានអ្វីសំខាន់ជាងប្រជាពលរដ្ឋខ្មែរក្នុងតំបន់ក្នុងប្រជុំជននីមួយៗចេះសាមគ្គីគ្នានិងគ្នា និងឈឺឆ្អាលគ្នានិងគ្នាឡើយ។


អ្នកនយោបាយថ្នាក់ដឹកនាំខាងលើ ក៏គប្បីសិក្សានិងយកគំរូតាមវីរកញ្ញា និងលោកអ៊ំទាំងពីរ ក៏មិនខាតបង់អ្វីឡើយ ព្រោះវាមានតែនាំមកនូវសន្តិភាពពិតប្រាកដ ស្ងប់សុខស្ថាពរក្នុងសង្គមខ្មែរ
នាំកិត្តិយសជាខ្មែរចេះស្រឡាញ់ខ្មែរមែនពិត (មិនមែនមាត់ថាស្រឡាញ់ តែចិត្តខ្មៅយង់ឃ្នងតាមអាឃាតខ្មែរដូចគ្នា) និងនាំភាពរុងរឿងថ្កំថ្កើងដល់តំបន់ប្រជុំជននីមួយៗ ក៏ដូចជានាំភាពរុងរឿងថ្កំថ្កើងដល់ប្រទេសជាតិមាតុភូមិអ៊ីចឹងផងដែរ ។ ហើយទង្វើនេះត្រូវនឹងគោលការណ៍របស់ពុទ្ធសាសនាថា ក្នុងការរស់នៅជាមួយគ្នានិងគ្នា ក្នុងសង្គមមួយ ឬក្រុមមួយ ឬគណៈមួយ នឹងកើតសន្តិភាពពិតប្រាកដ ស្ងប់សុខស្ថាពរក្នុងសង្គមបាន លុះត្រាតែមនុស្សក្នុងសង្គមនោះត្រូវប្រកាន់ភ្ជាប់យកនូវគោលការណ៍ពីរយ៉ាងសំខាន់ៗ គឺ៖

១. សីលសាមញ្ញតា មានសីលឬការប្រព្រិត្តបដិបត្តិស្មើគ្នា ដូចជាស្មើនៅចំពោះមុខច្បាប់ គ្មាននរណាអង្គុយលើច្បាប់បានជាដើម

២. ទិដ្ឋិសាមញ្ញតា មានទិដ្ឋិឬទស្សនៈត្រង់ស្មើគ្នា ត្រូវចំណុចសំខាន់កែបញ្ហាបានពិតប្រាកដ ត្រូវតាមបែបវិទ្យាសាស្ត្រអរិយសច្ចៈទាំង៤របស់ពុទ្ធៈមែនពិត

ព្រោះប្រសិនបើប្រាសចាកការប្រព្រិត្តបដិបត្តិមិនស្មើគ្នា ឬមានទស្សនៈមិនត្រង់គ្នា មិនត្រូវចំណុចសំខាន់ ក៏កែបញ្ហាមិនបាន មិនត្រូវតាមបែបវិទ្យាសាស្ត្រអរិយសច្ចៈទាំង៤របស់ពុទ្ធៈ ក៏មិនអាចរស់នៅជាមួយគ្នានិងគ្នាបាន សង្គមក៏ក្ដៅក្រហាយ សន្តិភាពពិតប្រាកដ ស្ងប់សុខស្ថាពរក្នុងសង្គម ក៏មិនកើតតាម ៕
Sin+Rozeth%25C2%25A011JUNE2017+%25282%2529
រូបថតវីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ បានទៅសួរសុខទុក្ខលោកអ៊ំ កឹម ឆង និងអ៊ំស្រី អតីតចៅសង្កាត់អូរចារ ដែលជាសមាជិករបស់ស៊ីភីភី។ Photo FB Sin Rozeth

Sin+Rozeth%25C2%25A011JUNE2017+%25283%2529
រូបថតវីរកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ បានទៅសួរសុខទុក្ខលោកអ៊ំ កឹម ឆង និងអ៊ំស្រី អតីតចៅសង្កាត់អូរចារ ដែលជាសមាជិករបស់ស៊ីភីភី។ Photo FB Sin Rozeth



Comment Using!!

No comments:

Post a Comment

Pages