ក្នុងរដូវហែគណបក្សនយោបាយដើម្បីឃោសនារកសម្លេងឆ្នោតក្នុងឆ្នាំ២០១៧នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស. គ្រប់គណបក្សនយោបាយរវល់ណាស់ក្នុងការឃោសនារកសំលេងឆ្នោត។
តែជនឆ្លៀតឱកាសមួយចំនួនបានឆ្លៀតឱកាសក្នុងពេលគេឃោសនាក៏នាំគ្នាដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងសកម្មដោយពុំខ្វល់នឹងរឿងអ្នកណាឃោសនាហែរបក្សអីនោះទេ។
ដូចជានៅស្រុកអណ្តូងមាសមានប៉េអឹមម្នាក់បានទិញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមតាមច្រករបៀងអូរប៉ាតាម ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរីដោយរលូន។
ឈើទាំងអស់នោះគឺគេកាប់នឹងដឹកចេញពីតំបន់ឧស្យានជាតិវរជ័យនឹងតំបន់ព្រៃសហគមន៏ ហើយគេជួលម៉ូតូដឹកជញ្ជូនយិទៅដាក់នោភូមិលោមឫហៅភូមិចាម ឃុំញ៉ាងរួចគេស្ទូចដាក់ឡានវៀតណាមដឹកចេញបន្តទៅប្រទេសវៀតណាមតាមច្រកអូប៉ាតាមតែម្តង៕
ប្រភព : សារពត៌មានអង្គរកម្ពុជា
No comments:
Post a Comment