លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ពុំ​មាន​ភាព​សេរី​និង​យុត្តិធម៌​ឡើយ!!(មានឃ្លិប) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ពុំ​មាន​ភាព​សេរី​និង​យុត្តិធម៌​ឡើយ!!(មានឃ្លិប)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ពុំ​មាន​ភាព​សេរី​និង​យុត្តិធម៌​ឡើយ!!(មានឃ្លិប)

Share This

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​មាន​ភាព​អាក្រក់​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់។ លោក​ថា ការ​បោះឆ្នោត​ពុំ​មាន​ភាព​សេរី និង​យុត្តិធម៌​ឡើយ ដោយសារ​តែ​មាន​ករណី​គំរាម​កំហែង​អំពី​សង្គ្រាម ការ​គំរាម​សម្លាប់ និង​ការ​គាប​សង្កត់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។ ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ក៏​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផង​ដែរ។
ពលរដ្ឋ​តម្រង់​ជួរ​ចូល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ការិយាល័យ​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​ជា​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់ មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បរិយាកាស​នយោបាយ​មុន​ពេល​បោះឆ្នោត និង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត គណបក្ស​របស់​លោក​ទទួល​រង​នូវ​ការ​គំរាម​កំហែង​រាប់​ចាប់​តាំង​ពី​ការ​គំរាម​សម្លាប់​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស វោហារសាស្ត្រ​អំពី​សង្គ្រាម និង​ការ​កម្លាចៗ​នានា​ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ ថា​នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត៖ «ខ្ញុំ​សូម​បញ្ជាក់​ថា បរិយាកាស​នយោបាយ​គឺ​មាន​ការ​អាក្រក់​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​លើក​មុនៗ។ ក្នុង​រយៈពេល ៤​ឆ្នាំ​នេះ គឺ​យើង​រង​ការ​គាប​សង្កត់​ពី​គណបក្ស​កាន់​អំណាច​ខ្លាំង​ណាស់។ យើង​ស្ទើរ​តែ​គ្មាន​ពេល​ដើម្បី​ទៅ​ធ្វើ​សកម្មភាព​នៅ​ថ្នាក់​មូលដ្ឋាន។ យើង​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​បាន​ប្រហែល​ជា ៤ ឬ ៥​ខែ​ចុង​ក្រោយ​នេះ​ទេ»។

លោក យឹម សុវណ្ណ ថ្លែង​បន្ត​ថា ចំណុច​សំខាន់​គឺ​ការ​គាប​សង្កត់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ គឺ​គណបក្ស​របស់​លោក​ទទួល​រង​នូវ​ការ​គំរាម​កំហែង​សព្វគ្រប់​បែប​យ៉ាង រហូត​ទាល់​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​គោល​បំណង​គឺ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែ​ម្តង។ លោក​បន្ត​ថា នៅ​ទីបំផុត​ទៅ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​បាន​ចូលរួម​មក​ដឹកនាំ​គណបក្ស ហើយ​ថា​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា ថ្នាក់​ដឹកនាំ​គណបក្ស​របស់​លោក បណ្ដាញ​សង្គម​ស៊ីវិល ក៏ដូចជា​មន្ត្រី គ.ជ.ប ក៏​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​រហូត​ទាល់​តែ​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ ជាដើម។

ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​របស់​រដ្ឋ និង​ឯកជន ជាពិសេស​ទូរទស្សន៍​របស់​ឯកជន មិន​បាន​គោរព​ទៅ​តាម​សេចក្តី​ណែនាំ​របស់ គ.ជ.ប ឡើយ។

លោក យឹម សុវណ្ណ ក៏​បាន​លើក​ឡើង​ផង​ដែរ​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២​លាន​នាក់ មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ពីព្រោះ​ថា​ពលរដ្ឋ​ទាំងនោះ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា លទ្ធផល​នៃ​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ពេល​នេះ គឺ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ជាង ៧​លាន ៨​សែន​នាក់ ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​មាន​តែ ៦​លាន ៧​សែន​នាក់​ប៉ុណ្ណោះ។ ពោល​គឺ​មាន​ពលរដ្ឋ​ប្រមាណ​ជាង ១​លាន ១​សែន​នាក់ ពុំ​បាន​ទៅ​បោះឆ្នោត ដោយសារ​តែ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​អាច​ទៅ​បោះឆ្នោត​នៅ​តាម​ទីកន្លែង​ដែល​ពួក​គេ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក យឹម សុវណ្ណ ថ្លែង​ថា៖ «អ៊ីចឹង​តួលេខ​នេះ បើ​មើល​មែនទែន​ទៅ គឺ​ខ្លឹមសារ ន័យ​ពិត​ប្រាកដ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​រួច​ទៅ​ហើយ។ តែ​នេះ​គឺ​ដោយសារ​លក្ខណៈ​បច្ចេកទេស ការ​ដែល​រៀបចំ​មិន​ទាន់​បាន​ល្អ ហើយ​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដូចជា​ការ​បិទ​ទ្វារ​បិទ​បង្អួច​មិន​ឲ្យ​សាធារណជន​មើល​ឃើញ​ការ​រាប់​សន្លឹកឆ្នោត ការ​ទិញ​ភ្នាក់ងារ​គណបក្ស​ដូច​នៅ​សង្កាត់​អូរឫស្សី២ គឺ​គេ​ទិញ​ភ្នាក់ងារ​យើង​យក​តែ​ម្តង។ ហើយ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ក៏​បាត់​ភ្នាក់ងារ ហើយ​យើង​រក​ភ្នាក់ងារ​បន្ថែម​អត់​បាន។ ដូច្នេះ​បើក​ឱកាស​ឲ្យ​គេ​អាច​ធ្វើ​អ្វីៗ​បាន​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ហ្នឹង។ ហើយ​ការ​បង្ខំ​ឲ្យ​ភ្នាក់ងារ​របស់​យើង​ចុះ​ហត្ថលេខា​មុន ហើយ​ការ​ដែល​ចុះ​ហត្ថលេខា​មុន​នេះ គឺ​បើក​ចន្លោះ​ឲ្យ​គេ​អាច​នឹង​កែ​តួលេខ​បាន​យ៉ាង​ងាយស្រួល»។
យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ ថ្លែង​ទទួល​ស្គាល់​ថា ចំពោះ​ការ​រៀបចំ​របស់ គ.ជ.ប នៃ​ការ​បោះឆ្នោត បើ​ទោះ​ជា​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែលំអ​សម្រាប់​ឆ្នាំ​២០១៨ ក៏ដោយ ប៉ុន្តែ​លោក​ថា គណបក្ស​របស់​លោក​អាច​ទទួល​យក​បាន​នូវ​ទង្វើ​នៃ​ការ​រៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត៕
រូបថតលោក យឹម សុវណ្ណ។​ FB/Yim Sovann



ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment