គណបក្សដេកផ្ទះ - Sleeping at Home Party"
គោលបំណង៖
- ធ្វើអោយរដ្ឋាភិបាលស៊ីភីភីក្លាយជារដ្ឋាភិបាលខុសច្បាប់ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
- កាត់ផ្តាច់ភាពស្របច្បាប់រដ្ឋាភិបាលស៊ីភីភីពីឆាកអន្តរជាតិ ដើម្បីអោយរដ្ឋាភិបាលនេះនៅឯការ។
- ជំរុញអោយអ្នកវិនិយោគទុនពុករលួយ កេងប្រវ័ញ្ចកម្លាំងញើសឈាមពលរដ្ឋខ្មែរ (ជាពិសេសពួកចិន) និងពួករកស៊ីជួយបក្សប្រជាជន និងអ្នកមានអំណាចក្រោមអាជ្ញាប័ណ្ណរដ្ឋាភិបាលផ្តាច់ការទាល់ច្រក។
- ជំរុញអោយអន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះទុក្ខវេទនារបស់ពលរដ្ឋខ្មែរ និងជួយរៀបចំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
- ធ្វើអោយចិនរួញរាក្នុងការផ្តល់កម្ចីដល់រដ្ឋាភិបាលខុសច្បាប់កម្ពុជាស៊ីភីភីដែលជាប្រភពតែមួយគត់អោយរដ្ឋាភិបាលនេះរស់មានជីវិត។
- កាត់បន្ថយអំណាចរបស់ ហ៊ុន សែន និងបក្សពួក ហើយធ្វើអោយពួកគេទាល់ច្រកឆាប់ទទួលយកដំណោះស្រាយពីអន្តរជាតិ ហើយពលរដ្ឋខ្មែរឆាប់មានសេរីភាព។
ទិសដៅ៖
- ស្វែងរកលទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជា។
- ស្វែងរកការអន្តរាគមន៍ពីអន្តរជាតិក្នុងការរៀបចំឡើងវិញនូវការបោះឆ្នោតជាតិមួយដ៏ត្រឹមត្រូវដោយហេតុថាកម្ពុជាពុំមានរដ្ឋាភិបាលស្របច្បាប់។
- ធានាអោយបាននូវការសហការល្អជាមួយប្រទេសសេរី និងការបន្តទទួលយកជំនួយឥតសំណងពីប្រទេសសេរី ចៀសវាងការខ្ចីលុយចិនមករឹបកជាតិនាពេលអនាគត។
- នាំយកមកវិញនូវគណបក្សសង្រ្គោះជាតិ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដើម្បីអោយពលរដ្ឋខ្មែរមានសិទ្ធិជ្រើសរើស។
សូមបងប្អូនជនរួមឈាមខ្មែរចូលរួមគាំទ្រ«គណបក្សដេកផ្ទះ» របស់យើងខ្ញុំ។ គណបក្សដេកផ្ទះនឹងនាំមកនូវសន្តិភាពពិត សេរីភាពពិត និងសុភមង្គលពិតជូនគ្រួសារពលរដ្ឋខ្មែរគ្រប់ៗរូបដោយសន្តិវិធី និងស្របច្បាប់។
ដឹកនាំដោយ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment