សើចបន្តិចចុះ ទីផ្សារប្រកួតប្រជែងយ៉ាងម៉េចទៅរួច បើប្រកួតតែឯងចឹង?
ពលរដ្ឋ call មកប្រាប់ខ្ញុំថា៖ រ៉ូហ្ស៊េតសង្គ្រោះជាតិគេរំលាយហើយ ចុះហេតុអីគេមកហើយមកទៀត អោយផ្តិតមេដៃ សន្យា ធ្វើផ្ទះ តទឹក គ្រប់បែបយ៉ាងទាំងអស់ ហើយគេថតបង្ហោះហ្វេសប៊ុក គាត់សួរយោបល់ខ្ញុំ តើគួរធ្វើយ៉ាងណា ? សំរាប់គ្រួសារ គាត់គឺស្រលាញ់ខ្ញុំណាស់ ស្រលាញ់ជាតិណាស់ ឬមួយគេចង់បំបាក់រ៉ូហ្ស៊េតថានៅអូរចារ ២០១៨ សំលេងបក្សរបស់គេកើតវិញ?
ខ្ញុំជម្រាបគាត់ថា ៖ បើគេតទឹក ធ្វើផ្ទះ អោយលុយ គឺយកអោយផ្តិតមេដៃចូលបក្ស បើគ្រួសារគាត់ខ្លាចអំណាចគេ អ៊ុំសម្រេចចិត្តខ្លួនឯងចុះ ផ្តិតឬមិនផ្តិត។ តែខ្ញុំបានដាក់សំនួរសួរទៅគ្រួសារគាត់ដែលស្រលាញ់ខ្ញុំថា៖ តើអ៊ុំមានឆ្ងល់ទេ ថាតើអ្នកផ្កាប់មុខជាមួយបក្សគេ ហើយនៅក្នុងភូមិជាមួយអ៊ុំ ហេតុអីគេមិនទៅតទឹក ធ្វើផ្ទះ អោយលុយ ហើយបើនិយាយពីជីវភាពគឺក្រជាងអ៊ុំ និងគ្រួសារអ៊ុំទៀតហេតុអីគេមិនជួយ? តែបែជាមកហើយមកទៀត ចំពោះអ៊ុំ ទៅទាំងឡាន ទាំងយប់ទាំងថ្ងៃ នេះអាចថា គេព្រួយខ្លាំងណាស់ គេរកមធ្យោបាយដើម្បីអោយសំឡេងបោះឆ្នោតកន្លងមក បោះអោយគេ ឬមួយគេយករូបភាពថតបង្ហោះ ថាអ្នកធ្លាប់គាំទ្រខ្ញុំ ស្និតជាមួយខ្ញុំ ទៅចុះចូលជាមួយគេអស់ហើយ ។
តែកុំបារម្ភអី បោះឬមិនទៅបោះជាសិទ្ធរបស់ពលរដ្ឋ បោះ២០១៨ អូរចារ បែរសំលេងគាំទ្រគេកើនវិញ ក៏កុំបាក់ទឹកចិត្ត ព្រោះសំរាប់ខ្ញុំយល់ឃើញថា បើឈ្នះ ឈ្នះឥតន័យ បើកើន ឬមួយបើកហិបឆ្នោតឃើញសន្លឹកឆ្នោតឃើញតែបក្សមួយហ្នឹងក៏ឈ្នះក៏ឥតន័យ ដែរ។ ដូច្នេះសរុបសេចក្តីមក ឈ្នះខ្យល់ ឈ្នះអត់គូប្រកួត ៕ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨
No comments:
Post a Comment