អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិយាយថា “ បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយលុះត្រាតែពលរដ្ឋខ្លួនឯងចូលរួមផងដែរ “ ។
ក្នុងន័យនេះគឺអ្នកស្រីចង់បញ្ជាក់ថា បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យប្រសើរឡើងបាន លុះត្រាតែពលរដ្ឋកុំទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ។
ក្នុងនាមអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith ) បានបញ្ជាក់ម្តងហើយម្តងទៀតថា ការបោះឆ្នោតនៅកម្ពុជានាថ្ងៃ២៩ កក្កដា ២០១៨ ខាងមុខនេះ បើគ្មាន CNRP ចូលរួមទេ បានន័យថាការបោះឆ្នោតនោះគ្រាន់តែជាការឡប់ឡែប៉ុណ្ណោះ ហើយអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិមិនទទួលស្គាល់របបដឹកនាំរបស់ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតឡប់ឡែនេះឡើយ ។
ផ្ទុយទៅវិញ បើពលរដ្ឋកម្ពុជានាំគ្នាទៅបោះឆ្មោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀត បានន័យថា ពលរដ្ឋកម្ពុជាចង់រស់នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះហើយ ដូច្នេះសហគមន៍អន្តរជាតិក៏មិនចាំបាច់បន្តជួយអ្វីដល់ពលរដ្ឋកម្ពុជាទៀតដែរ បើសូម្បីតែពលរដ្ឋកម្ពុជាខ្លួនឯងមិនចេះជួយខ្លួនឯងផងនោះ ៕ ប្រភព៖ Chham Chhany
No comments:
Post a Comment