ពេលនេះគេបង្ខំរាស្រ្តអោយទៅបោះឆ្នោត ដែលពីមុនរាស្រ្តចង់ទៅបោះឆ្នោត គេបែជាព្យាយាមរារាំងគ្រប់បែបយ៉ាងតាមវិធីមិនធ្វើអត្តសញ្ញាណប័ណ្ណអោយ ធ្វើអោយបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនអន្តារគមអោយកម្មករបានមកបោះឆ្នោតពីការរារាំងរបស់ថៅកែរោងចក្រ និងមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពលរដ្ឋធ្វើដំណើរមកបោះឆ្នោតជាដើម។
ពេលនេះគេចោទថា រាស្រ្តណាមិនទៅបោះឆ្នោតគឺជា«អ្នកទោសប្រវត្តិសាស្រ្ត, ជាពួកឧទ្ទាម, ជាពួកក្បត់ជាតិ, និងជាពួកបំពានច្បាប់រដ្ឋធម្មនុញ្ញជាតិ»។
តាមពិតគ្មានច្បាប់ចែងបែបនេះទេនៅលើលោក និងសូម្បីតែកម្ពុជា ព្រោះការមិនទៅបោះឆ្នោតវាក៏ជា«ការប្រើសិទ្ធិមួយរបស់រាស្រ្តក្នុងការសម្រេចជោកវាសនាប្រទេសជាតិដែរ»។
យើងចង់សួរថា នៅស្រុកខ្មែរតើរាស្រ្តដែលគ្រាន់តែ សិទ្ធិមិនទៅបោះឆ្នោតក្លាយជាអ្នកទោស ហើយអ្នកប្លន់សន្លឹកឆ្នោតរាស្រ្តរាប់លានសន្លឹកជាអ្នកស្នេហាជាតិឬ ? តើរាស្រ្តដែលមិនទៅបោះឆ្នោតមានទោសត្រង់ណា ព្រោះពួកគាត់មិនបានបំផ្លាញជាតិ មិនបានកាប់សំលាប់អ្នកណា និងមិនបានលក់ជាតិដូចអ្នកកាន់អំណាចសព្វថ្ងៃឡើយ។
ចុងក្រោយយើងចង់បញ្ជាក់ថា បើចង់ឲ្យយើងចួលរួមបោះឆ្នោតគឺ៖
១. ត្រូវអោយមានវត្តមានបក្សសង្រ្គោះជាតិឡើងវិញ និងបានចូលរួមបោះឆ្នោត។
២. ត្រូវលប់មាត្រាថ្មីនៃច្បាប់បោះឆ្នោតដែលទើបកែប្រែថ្មីចោល ព្រោះវាត្រូវបានប្រើដើម្បីរំលាយបក្សគេចោលតាមក្បាលចិត្ត។
៣. ត្រូវកាត់ទោសជនបំពានច្បាប់ រំលាយឆន្ទៈរាស្រ្តជាង៣លាននាក់ចំពោះមុខច្បាប់។
៤.ដោះលែងលោកប្រធាន កឹម សុខា លុបចោលការចោទប្រកាន់ទាំងអស់លើលោកប្រធានសម រង្ស៊ី និងអនុញ្ញាតិអោយថ្នាក់ដឹកនាំសង្រ្គោះជាតិទាំងអស់មានសិទ្ធិធ្វើនយោបាយឡើងវិញ។
ទាំងនេះជាលក្ខខ័ណ្ឌរបស់យើងជារស្រ្តខ្មែរដើម្បីទៅបោះឆ្នោតនាពេលខាងមុខ៕ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment