កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដំឡើងតម្លៃប្រេងសាំងម្តងទៀត គឺ ប្រេងសាំងធម្មតាតម្លៃ ៤១៥០ រៀល និង ប្រេងម៉ាស៊ូតតម្លៃ ៤ ពាន់រៀលក្នុង ១ លីត្រ ។ តម្លៃប្រេងសាំងដែលដំឡើងថ្មីនេះ នឹងចាប់អនុវត្តនៅថ្ងៃទី១២ ដល់ ២១ ខែឧសភា ឆ្នាំ២០១៨ នេះតទៅ ។
តម្លៃប្រេងសាំងទាំង ២ ប្រភេទសុទ្ធតែឡើងថ្លៃ លើសតម្លៃដែលអនុវត្តពីថ្ងៃទី ២ ដល់ ១១ ឧសភា ពោលគឺ ប្រេងសាំងធម្មតាឡើងថ្លៃ ៥០ រៀល និង ប្រេងម៉ាស៊ូត ឡើងថ្លៃ ១០០ រៀលទៀត ក្នុង ១ លីត្រ ។
ឧបមាថា ប្រជាពលរដ្ឋចាក់ប្រេងម៉ាស៊ូត ១ លានលីតក្នុងមួយថ្ងៃ រដ្ឋាភិបាលនឹងទទួលបាន ១ លាន គុណនឹង ១០០ រៀល ស្មើនឹង ១០០ លានរៀលក្នុង ១ ថ្ងៃ គិតជាដុល្លារតាមរយៈធនាគារអេស៊ីលីដាថ្ងៃទី ១១ ឧសភា ២០១៨ គឺ ១ ដុល្លារ ដូរបាន ៤០៥០ រៀន យក ១០០ លាន ចែកនឹង ៤០៥០ ស្មើនឹង ២៤៦៩១ ដុល្លារ ។ នេះគិតត្រឹមតែប្រេងម៉ាស៊ូតមួយមុខដែលទើបដំឡើងថ្មីទេ ចុះទម្រាំប្រេងសាំងផ្សេង ៗ ទៀត រដ្ឋាភិបាលនឹងបានទទួលកម្រៃមហាសាលមុនពេលបោះឆ្នោត ៕
No comments:
Post a Comment