កម្រង​រូបភាព៖ «ពិធី​ស្បថចូល​​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps»​ "The Swearing-In Ceremony of Peace Corps Cambodia" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កម្រង​រូបភាព៖ «ពិធី​ស្បថចូល​​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps»​ "The Swearing-In Ceremony of Peace Corps Cambodia"

កម្រង​រូបភាព៖ «ពិធី​ស្បថចូល​​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps»​ "The Swearing-In Ceremony of Peace Corps Cambodia"

Share This

កម្រង​រូបភាព៖ «ពិធី​ស្បថចូល​​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps»​ "The Swearing-In Ceremony of Peace Corps Cambodia"

ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps Cambodia បាន​ប្រព្រឹត្តទៅចំ​ពេលជាមួយនឹងការប្រារព្ធខួបលើកទី ១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt បាន​រៀប​ចំ​ពិធីស្បថដល់ជនជាតិអាមេរិក​ចំនួន ៧១ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១១ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជាកាលពី​ថ្ងៃសុក្រ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧។

អ្នក​ស័្មគ្រ​ចិត្ត​ត្រូវ​រៀនភាសា រៀនសូត្រពីបច្ចេកទេស និងវប្បធម៌រយៈពេល ២ ខែ ហើយ​បន្ទាប់​មក​ពួកគេ​នឹង​ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល ២ ឆ្នាំ​តាម​បណ្តា​ខេត្តខុស​ៗ​គ្នា​ចំនួន​១៧​ខេត្ត​។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសំរបខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសាខែ្មរ។

គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ
1. រាប់ពីឆ្វេង អ្នកស្រី Paula Albertson នាយក Peace Corps ប្រចាំប្រទេសកម្ពុជា លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា William Heidt លោក សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានចូលរួម ពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
2. ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក William Heidt ថ្លែងក្នុងពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
3. អ្នកស្ម័គ្រចិត្តចំនួន៧១នាក់កំពុងស្តាប់ក្នុងពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
4. អ្នកស្ម័គ្រចិត្តទាំង៧១នាក់ចាប់ផ្តើមស្បថស្បែចូលបំពេញការងារក្នុងពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
5. នាង Christine Thinn សិក្ខាកាមរបស់ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិកនៅកម្ពុជា កំពុងសម្ភាសជាមួយនឹងអ្នកសារព័ត៌មានក្រោយពីពិធីស្បថចូលបំពេញការងារសម្រាប់អ្នកស្ម័គ្រចិត្តក្នុងការប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
6. Peace Corps សហរដ្ឋអាមេរិកនៅកម្ពុជា កំពុងសម្ភាសជាមួយនឹងអ្នកសារព័ត៌មានក្រោយពីពិធីស្បថចូលបំពេញការងារសម្រាប់អ្នកស្ម័គ្រចិត្តក្នុងការប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
7. អ្នកស្ម័គ្រចិត្តឈរថតរូបក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរបន្ទាប់ពី ពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
8. អ្នកស្ម័គ្រចិត្តឈរថតរូបជុំគ្នាក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរបន្ទាប់ពី ពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

ប្រភព ៖ វីអូអេខ្មែរ 

No comments:

Post a Comment