យ៉ាងហោចណាស់ក៏មានមនុស្ស​ម្នាក់​កំពុង​រង់​ចាំ​​ស្វាគមន៍​សម្តេច​ប៉ាប Francis នៅ​ឧ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី ! និងសូមអញ្ញើញទស្សនាកម្សាន្ត បណ្តុំ​រូបភាព​នៃ​ព្រឹត្តិការណ៍​នានា ​មក​ពីជំុ​វិញ​ពិភព​លោក ០៧ កញ្ញា ២០១៧ របស់វីអូអេ ដោយរីករាយ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
យ៉ាងហោចណាស់ក៏មានមនុស្ស​ម្នាក់​កំពុង​រង់​ចាំ​​ស្វាគមន៍​សម្តេច​ប៉ាប Francis នៅ​ឧ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី ! និងសូមអញ្ញើញទស្សនាកម្សាន្ត បណ្តុំ​រូបភាព​នៃ​ព្រឹត្តិការណ៍​នានា ​មក​ពីជំុ​វិញ​ពិភព​លោក ០៧ កញ្ញា ២០១៧ របស់វីអូអេ ដោយរីករាយ !

យ៉ាងហោចណាស់ក៏មានមនុស្ស​ម្នាក់​កំពុង​រង់​ចាំ​​ស្វាគមន៍​សម្តេច​ប៉ាប Francis នៅ​ឧ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី ! និងសូមអញ្ញើញទស្សនាកម្សាន្ត បណ្តុំ​រូបភាព​នៃ​ព្រឹត្តិការណ៍​នានា ​មក​ពីជំុ​វិញ​ពិភព​លោក ០៧ កញ្ញា ២០១៧ របស់វីអូអេ ដោយរីករាយ !

Share This

យ៉ាងហោចណាស់ក៏មានមនុស្ស​ម្នាក់​កំពុង​រង់​ចាំ​​ស្វាគមន៍​សម្តេច​ប៉ាប Francis នៅ​ឧ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី ! និងសូមអញ្ញើញទស្សនាកម្សាន្ត បណ្តុំ​រូបភាព​នៃ​ព្រឹត្តិការណ៍​នានា ​មក​ពីជំុ​វិញ​ពិភព​លោក ០៧ កញ្ញា ២០១៧ របស់វីអូអេ ដោយរីករាយ !


1. សណ្ឋាគារ​ ក្នុង​ក្រុង Marigot នៅ​ជិត​ឈូង​សមុទ្រ​ Nettle នៅ​តំបន់​ប្រមូលផ្តុំ​ Saint Martin របស់​បារាំង នៅ​ពេល​ដែល​ព្យុះ Irma បាន​បោក​បក់​លើ​ទី​នោះ​កាល​ពី​ថ្ងៃទី​៦ ខែ​កញ្ញា។ ប្រទេស​បារាំង ហូឡង់ និង​អង់គ្លេស បាន​បញ្ជូន​ស្បៀង​អាហារ​សម្រាប់​គ្រា​​មាន​អាសន្ន​ និង​ក្រុម​ជួយ​សង្គ្រោះ​ទៅ​តំបន់​ដែល​រង់គ្រោះ​រៀងៗ​ខ្លួន នៅ​សមុទ្រ​ការីប៊ីន ដែល​រងការ​វាយ​ប្រហារ​ដោយ​ព្យុះ Irma ដែល​មក​ដល់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់​ហើយ។


2. សម្តេច​ប៉ាប Francis ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្មេងៗ​ក្នុង​ពេល​លោក​មាន​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​ Narino ដែល​ជា​វិមាន​សម្រាប់​ប្រធានាធិបតី ក្នុង​ទីក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី។


3. សេះ​ស​ពីរ​ក្បាល​កំពុង​លេង​នៅ​ក្នុង​ក្រោម​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។


4. ព្រះ​អង្គម្ចាស់​​ George កាន់​ដៃ​ឪពុក​របស់​ខ្លួន​ គឺ​ព្រះ​អង្គម្ចាស់ William, Duke of Cambridge នៅ​ពេល​ពួក​គេ​មក​ដល់​សាលា​នៅថ្ងៃ​ដំបូង​របស់​ George នៅ​តំបន់​ Battersea ក្នុង​ទីក្រុង​ឡុងដ៍។


5. ទិដ្ឋភាព​នៃ​គំនូរ​សិល្បៈ​ដែល​រចនា​ឡើង​ដោយ​សិល្បករ​ជន​ជាតិ​បារាំង JR នៅ​ព្រំដែន​រវាង​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ក្នុង​ទីក្រុង Tecate រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។


6. ទិដ្ឋភាព​ក្រោយ​ពេល​មាន​ព្យុះ​ Irma នៅ​តំបន់ Saint Maarten ក្នុងប្រទេស​ហូឡង់ ដែល​ជា​ផ្នែក​របស់​កោះ Saint Martin ក្នុង​សមុទ្រ​ការីប៊ីន។


7. ក្រុម​មនុស្ស​ដែល​សប្បាយ​រីករាយ​ កំពុង​ចាក់​ប្រេង​នៅលើ​ខ្លួន​របស់​ពួក​គេ​ នៅ​ពេល​ពួក​គេ​ចូល​រួម​ក្នុង​កម្មវិធី​ Cascamorras ប្រចាំឆ្នាំ នៅ​ទីក្រុង Baza ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អេស្ប៉ាញ។


8. ក្រុម​សន្តិសុខ​របស់​ប្រធានាធិបតី​ក្រិក សម្តែង​ក្នុង​ពិធី​ស្វាគមន៍​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ​ក្នុង​ទីក្រុង​អាតែន ប្រទេស​ក្រិក។


9. លោក Tommy Phillips កំពុង​ជួយ​កូន​របស់​លោក​ក្នុង​កិច្ច​ការ​ជំនួញ​ឈ្មោះ​ថា​ TNT Western Wear ដោយ​លោក​រៀប​ចំ​ស្បែក​ជើង​កវែង​ដែល​ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ខ្ចាត់​ខ្ចាយ​ ក្រោយ​មាន​ព្យុះ​ត្រូពិច​ Harvey នៅ​ក្រុង Wharton រដ្ឋតិចសាស សហរដ្ឋ​អាមេរិក។


10. មនុស្ស​ម្នាក់​កំពុង​រង់​ចាំ​អ្នក​ដទៃ​ទៀត​ដែល​មក​ស្វាគមន៍​សម្តេច​ប៉ាប Francis នៅ​ឧ្យាន Simon Bolivar ក្នុង​ក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី។


11. កង់​ជា​ច្រើន​ដែល​គេ​យក​មក​ពី​ក្រុម​ផ្តល់​សេវា​ចែក​រលែក​កង់​សម្រាប់​ប្រើ​ប្រាស់​ ត្រូវ​បាន​គេ​ដាក់​គរ​នៅ​ក្នុង​ភូមិ​​មួយ​នៅ​ជាយ​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន។


12. លោក ​Brian Ellis កំពុង​សម្មាធិ​នៅ​ក្រោម​មេឃ​ស្រឡះ​ នៅលើ​ឈើ​ហ៊ុប​មួយនៅ​​ជិត​កន្លែង​ហាត់​ប្រាណ​នៅ Back Cove ក្នុង​ទីក្រុង Portland រដ្ឋ​​ Maine សហរដ្ឋ​អាមេរិក។

ប្រភព ៖ វីអូអេខ្មែរ 

No comments:

Post a Comment