លោក តាំងសារ៉ាដា៖ យុវជនភ្នំពេញ មានសមត្ថភាព ចរិតអង់អាចក្លាហាន និងគំនិតជាតិនិយម ! ដោយខ្មែរ សុវណ្ណភូមិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោក តាំងសារ៉ាដា៖ យុវជនភ្នំពេញ មានសមត្ថភាព ចរិតអង់អាចក្លាហាន និងគំនិតជាតិនិយម ! ដោយខ្មែរ សុវណ្ណភូមិ

លោក តាំងសារ៉ាដា៖ យុវជនភ្នំពេញ មានសមត្ថភាព ចរិតអង់អាចក្លាហាន និងគំនិតជាតិនិយម ! ដោយខ្មែរ សុវណ្ណភូមិ

Share This

លោក តាំងសារ៉ាដា៖ យុវជនភ្នំពេញ មានសមត្ថភាព ចរិតអង់អាចក្លាហាន និងគំនិតជាតិនិយម ! ដោយខ្មែរ សុវណ្ណភូមិ

លោក តាំង សារ៉ាដា មានស្រុកកំណ់ើតនៅទីក្រុងភ្នំពេញ។ លោកជាកូនមន្រ្តីរាជការម្នាក់ មានជីវភាពមធ្យម។ លោកបានរៀនចប់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យានីតិសាស្រ្ត និងសេដ្ឋកិច្ច នៅក្រុងភ្នំពេញ។ សព្វថ្ងៃលោក តាំង សារ៉ាដា ជាបុគ្គលិកបម្រើការនៅវិទ្យុសំឡេងអាស៊ីសេរី។ លោក តាំង សារ៉ាដា បានចូលរួមសកម្មភាពចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាចលនានិស្សិត និងយុវជនស្នេហាជាតិមួយនៅកម្ពុជា តាំងពីឆ្នាំ១៩៩៩មក​ ។

លោក តាំង សារ៉ាដា ត្រូវបានគេស្គាល់ថាជាមនុស្សសកម្មនឹងកិច្ចការប្រទេសជាតិ មានសេចក្តីអង់អាចក្លាហាន មោះមុត ពុះពាររាល់ឧបសគ្គ មិនចេះសូញសាញ មានចរិតមិនចំណុះអ្នកណាឡើយ មានចិត្តខ្លាំង ចូលចិត្តនិយាយត្រង់ៗ មិនលាក់លាមក្នុងចិត្ត។ ចំពោះការងារវិញ លោក តាំង សារ៉ាដា តែងធ្វើការងារដោយមានមូលដ្ឋានច្បាស់លាស់ និងឯកសារយោងត្រឹមត្រូវ។ លោក ជាមនុស្សហ៊ានអារកាត់រាល់កិច្ចការភ្លាមៗ និងហ៊ានទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ។

លោក តាំង សារ៉ាដា ជាមនុស្សជាតិនិយម ស្រឡាញ់សិទ្ធិសេរីភាព យុត្តិធម៌ ចូលរួមកិច្ចការព្រំដែន និងបានតស៊ូក្នុងកិច្ចការប្រទេសជាតិជាយូរឆ្នាំមកហើយ ដើម្បីលទ្ធិប្រជាធិបតេយ្យ ការពារជាតិ និងបម្រើប្រជាពលរដ្ឋខ្មែរ ។ ថ្វីត្បិតលោកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ តែលោកនៅតែបន្តកិច្ចការងារប្រទេសជាតិដោយមិនដកថយឡើយ ។

ជាលក្ខណៈផ្ទាល់ខ្លួន លោក តាំង សារ៉ាដា និង ខ្មែរ សុវណ្ណភូមិ ជាមិត្តរួមការងារ និងជាបងប្អូនដែលត្រូវរួមគ្នាធ្វើការងារដើម្បីប្រទេសជាតិបន្តទៅមុខទៀតរហូតបានជោគជ័យ ៕







អត្ថបទដោយ ៖ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment