ក្ដៅៗក្ដៅខ្លាំង! ស្រុកខ្មែរសំបូរខ្មាំង របបបុរសខ្លាំង ​ចោទស​ម​ ​រ​ង្ស៊ី ថាក្ប​ត់ជា​តិ!​ ព្រោះលោ​ក​ស​ម​ ​រ​ង្ស៊ី ​ស្នើឱ្យអូ​ស្រ្តាលី​បិ​ទទិ​​ដ្ឋា​កា​រ​ដល់​ម​ន្ត្រី​ក​ម្ពុ​ជា! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗក្ដៅខ្លាំង! ស្រុកខ្មែរសំបូរខ្មាំង របបបុរសខ្លាំង ​ចោទស​ម​ ​រ​ង្ស៊ី ថាក្ប​ត់ជា​តិ!​ ព្រោះលោ​ក​ស​ម​ ​រ​ង្ស៊ី ​ស្នើឱ្យអូ​ស្រ្តាលី​បិ​ទទិ​​ដ្ឋា​កា​រ​ដល់​ម​ន្ត្រី​ក​ម្ពុ​ជា!

ក្ដៅៗក្ដៅខ្លាំង! ស្រុកខ្មែរសំបូរខ្មាំង របបបុរសខ្លាំង ​ចោទស​ម​ ​រ​ង្ស៊ី ថាក្ប​ត់ជា​តិ!​ ព្រោះលោ​ក​ស​ម​ ​រ​ង្ស៊ី ​ស្នើឱ្យអូ​ស្រ្តាលី​បិ​ទទិ​​ដ្ឋា​កា​រ​ដល់​ម​ន្ត្រី​ក​ម្ពុ​ជា!

Share This
ក្ដៅៗក្ដៅខ្លាំង! ស្រុកខ្មែរសំបូរខ្មាំង របបបុរសខ្លាំង ​ចោទស​ម​ ​រ​ង្ស៊ី ថាក្ប​ត់ជា​តិ!​ ព្រោះលោ​ក​ស​ម​ ​រ​ង្ស៊ី ​ស្នើឱ្យអូ​ស្រ្តាលី​បិ​ទទិ​​ដ្ឋា​កា​រ​ដល់​ម​ន្ត្រី​ក​ម្ពុ​ជា!

ប្រភពពីវេបសាយវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ បានឱ្យដឹងថា៖ រ​ដ្ឋាភិ​បា​ល​ចា​ត់​ទុ​ក​កា​រ​ស្នើ​រ​បស់​លោ​ក​ ស​ម​ ​រ​ង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អោ​យ​ប្រ​ទេ​ស​អូ​ស្រ្តាលី​បិ​ទទិ​​ដ្ឋា​កា​រ​ដល់​ម​ន្ត្រី​ក​ម្ពុ​ជា ​ជា​អំ​ពើ​ក្ប​ត់ជា​តិ​​​​

មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខប្រតិកម្មជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានស្នើទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី អោយដាក់ទណ្ឌកម្ម ហាមផ្ដល់ទិដ្ឋាការដល់មន្រ្តីប្រទេសកម្ពុជា ។

នៅលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់ទុកទង្វើនៃការស្នើសុំរបស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បែបនេះថា ជាអំពើមួយក្បត់ជាតិ ។ លោកលើកឡើងថា ទង្វើនេះ  គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា នោះបើទណ្ឌិតរូបនោះប្រកាសខ្លួនឯង ថាជាសញ្ជាតិខ្មែរ ។

លើសពីនេះទៅទៀត លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាព ឬគោលដៅរបស់លោក សម រង្ស៊ី ថា បានដើរតួហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬប្រឆាំង។ លោកបន្តថា សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជន តាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យ បន្ថែមទៀតនោះ ក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំ នៃក្រុមធ្វើបដិវត្តន៍រំលំរាជរដ្ឋាភិបាលផងដែរ។

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងទៀតថា បញ្ហាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើផ្នែក ទិដ្ឋាការ នេះជាហេតុផលនៃការបញ្ជូនត្រឡប់មកវិញនៃជនភៀសខ្លួន ដែលមានសញ្ជាតិខ្មែរ មានសិទ្ធិស្របច្បាប់រស់នៅសហរដ្ឋអាមេរិក។ រីឯប្រទេសអូស្ត្រាលីវិញ គឺជាប្រទេសទាំងពីរជាមួយនឹងកម្ពុជាគ្មានអ្វីក្រៅពីតែទំនាក់ទំនងល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនោះទេ។

លោក ផៃ ស៊ីផាន ចោទសួរជាសំណួរថា តើរដ្ឋាភិបាលអូស្ត្រាលីជ្រើសរើសយកទណ្ឌិត ឬមួយជ្រើសយករដ្ឋាភិបាលស្របច្បាប់ជាដៃគូ ដែលឈរទៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរៀងៗខ្លួន ដែលស្របនឹងពាក្យខ្មែរថា « ចាក់អង្កចោលយកអង្កាម »៕ 

ប្រភព ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 

No comments:

Post a Comment