ស្ថានទូតអាមេរិកបានសំដែងសមានទុក្ខ ចំពោះគ្រួសាររបស់លោកវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដឹកនាំគេដំបូងរបស់កម្ពុជា ដែលបានទទួលមរណភាព. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ស្ថានទូតអាមេរិកបានសំដែងសមានទុក្ខ ចំពោះគ្រួសាររបស់លោកវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដឹកនាំគេដំបូងរបស់កម្ពុជា ដែលបានទទួលមរណភាព.

ស្ថានទូតអាមេរិកបានសំដែងសមានទុក្ខ ចំពោះគ្រួសាររបស់លោកវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដឹកនាំគេដំបូងរបស់កម្ពុជា ដែលបានទទួលមរណភាព.

Share This

ស្ថានទូតអាមេរិកបានសំដែងសមានទុក្ខ ចំពោះគ្រួសាររបស់លោកវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដឹកនាំគេដំបូងរបស់កម្ពុជា ដែលបានទទួលមរណភាព.

ទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា បានបង្ហោះសារ រួមសំដែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសាររបស់លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដឹកនាំគេដំបូងរបស់កម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសាររោគាពាធ​ព្រោះជរា ។ ដោយខ្លឹមសាររបស់ស្ថានឯកអគ្គរដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា មានយ៉ាងដូច្នេះថា ៖ 

ស្ថានទូតអាមេរិកសូមសំដែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសាររបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករដឹកនាំគេដំបូង ដែលបានទទួលមរណភាពនៅគេហដ្ឋានរបស់លោក ក្នុងខេត្តសៀមរាប ក្នុងអាយុ ៩០ ឆ្នាំ។

The U.S. Embassy extends our deepest condolences to the family of groundbreaking architect Vann Molyvann, 90, who has died at his home in Siem Reap.

នៅក្នុងអាជីពដ៏អស្ចារ្យរបស់លោក ស្នាដៃលេចធ្លោរបស់លោកនៅកម្ពុជា មានដូចជាពហុកីឡាដ្ឋានអូឡាំពិក រោងមហោស្រពជាតិ និងវិមានឯករាជ្យ។ លោកបានឈានមុខស្ថាបត្យករឯទៀតៗ ដែលបានរួមចំណែកធ្វើអោយមានរចនាបទពិសេស ដែលនាំអោយគេប្រើពាក្យថា “ស្ថាបត្យកម្មបែបថ្មីរបស់ខ្មែរ”។

During his extraordinary career, he was responsible for such iconic works in #Cambodia as Olympic Stadium, the National Theatre, and Independence Monument. He was at the vanguard of architects who contributed to the unique style and design that led to the term “New Khmer Architecture.”

ពិព័រណ៌នៃស្នាដៃឯកខ្លះ ជាគំរូរបស់លោក ដែលត្រូវបានខ្ចីមកពីគំរោង The Vann Molyvann Project មានដាក់តាំងនៅក្នុងស្ថានទូតអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០១៧។ គេអាចទស្សនាពិព័រណ៌នេះបានតែតាមរយៈការស្នើសុំជាមុនតែប៉ុណ្ណោះ ដោយអ៊ីម៉េលមក wfr@state.gov ។

An exhibition of models of some of his finest works – on loan from The Vann Molyvann Project - are on display at the U.S. Embassy through the end of 2017. The exhibit can be seen by appointment only by sending an email to wfr@state.gov.

ប្រភព ៖ U.S. Embassy Phnom Penh, Cambodia






No comments:

Post a Comment