ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះ​វៀន​ពោះ​តាំង!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះ​វៀន​ពោះ​តាំង!!

ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះ​វៀន​ពោះ​តាំង!!

Share This

ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក! រូបភាពបុរសថៃម្នាក់ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះ​វៀន​ពោះ​តាំង! ធ្វើអោយតក់ស្លុតរន្ធត់ចិត្តក្រែលែង! តើនេះជាហេតុការណ៍ពិតដែរឬទេ? មានចម្លើយ.!

កាលម្សិលមិញ គឺត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ ទំព័រហ្វេសប៊ុករបស់ស្ថានីយ៍វិទ្យុព័ត៌មានចរាចរណ៍របស់ថៃមួយ បានបង្ហោះផ្សព្វផ្សាយរូបភាពបុរសថៃម្នាក់ ត្រូវឫស្សីចាក់ដោតចំពោះធ្លុះឆ្នឹងខ្នង ធ្លាយចេញពោះ​វៀន​ពោះ​តាំង! អ្នកដែលបានឃើញរូបភាពនេះហើយ ពិតជាធ្វើអោយតក់ស្លុតរន្ធត់ចិត្តក្រែលែង! ព្រោះសភាពមុខរបួសមើលទៅធ្ងន់ធ្ងរខ្លាំងមែនទែន! តែក៏ធ្វើអោយមហាជនកើតខសង្ស័យថា ហេតុការណ៍នេះបានកើតឡើងនៅទីកន្លែងណា? និងជាហេតុការណ៍ពិតឬទេ?
ព្រោះសភាពមុខរបួសមើលទៅធ្ងន់ធ្ងរខ្លាំងណាស់ ហេតុម្ដេចក៏បុរសថៃម្នាក់នេះនៅអាចដើរបានទៀត..!? ។

នៅថ្ងៃនេះ ទំព័រហ្វេសប៊ុករបស់ស្ថានីយ៍វិទ្យុព័ត៌មានចរាចរណ៍របស់ថៃមួយនេះដដែល ក៏បានឆ្លើយខសង្ស័យទាំងអស់នេះ ដល់មហាជនអោយបានដឹងការពិត ពីរូបភាពដែលធ្វើអោយកើតការតក់ស្លុតរន្ធត់ចិត្តក្រែលែងនេះ ថា៖ ការពិតរូបភាពដែលបានផ្សព្វផ្សាយហ្នឹង ជារូបភាពហេតុការណ៍ហ្វឹកហ្វាត់សមផែនការសង្គ្រោះបន្ទាន់ របស់ក្រុមស្ម័គ្រចិត្តមូលនិធិរួមកតញ្ញូ ស្ថិតនៅខេត្តជ័យភូមិ (ឆ័យភូមិ) ស្រុកខនស៊ៈវ៉ាន់ ភូមិភាគឦសាន នៃប្រទេសថៃ ដោយបានរួមដៃគ្នាជាមួយនឹងមន្ទីរពេទ្យស្រុកខនស៊ៈវ៉ាន់ ធ្វើការហ្វឹកហ្វាត់សមផែនការសង្គ្រោះបន្ទាន់ ដើម្បីអោយសមហេតុការណ៍ពិត ក៏បានធ្វើការតុបតែងមុខរបួសដល់អ្នករួមសំដែង ដោយការតុបតែងធ្វើអោយដូចមុខរបួសមែនទែន ជាហេតុធ្វើអោយមានអ្នកនាំរូបភាពទាំងនេះទៅបង្ហោះចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតក្លាយជាចរន្តព័ត៌មានល្បាញល្បីក្នុងបណ្ដាញទំនាក់ទំនង​សង្គមហ្វេសប៊ុក ៕

((ប្រែសម្រួលសេចក្ដីដោយ កម្សាន្តខ្មែរ ២០១៧-Kamsan Khmer 2017)) 
ប្រភព ៖ Posttoday





No comments:

Post a Comment