មហាត្មៈ គន្ធី មហាវីរជនឯករាជ្យជាតិឥណ្ឌា - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
mahatma-gandhi

មហាត្មៈ គន្ធី មហាវីរជនឯករាជ្យជាតិឥណ្ឌា

Share This
loading...

ការតស៊ូតាមទ្រឹស្តីអហិង្សា

ani152
លោកគន្ធីកើតនៅថ្ងៃទី ២ ខែ តុលា គ.ស. ១៨៦៩ (១៨៦៩-១៩៤៨) នៅទីក្រុងតូចមួយឈ្មោះពោធិ៍បាន់ដារ៍នៃគុជរដ្ឋប្រទេសឥណ្ឌា (Porbandar, in the present-day Indian state of Gujarat)។ លោកកើតក្នុងគ្រួសារពាណិជ្ជករដែលមានមុខរបរលក់គ្រឿងទេស និង ជាអ្នកនយោបាយក្នុងតំបន់ ។ ជីវិតលោកកើតមកដើម្បីធ្វើប្រយោជន៍ដល់ជនរួមជាតិឥណ្ឌា ។ ជីវិតលោកគន្ធី ជាជីវិតសាមញ្ញ សមថៈប្រកបដោយភាពមេត្តា​ ទន់ភ្លន់ សុភាពរាបសា ស្មោះត្រង់ និង អហិង្សាភាព ។ ភាពអយុត្តិធម៌ គឺ ការគាបសង្កត់មកលើជនជាតិឥណ្ឌា ក្រោមអាណានិគមចក្រភពអង់គ្លេស បានកើតឡើងជាហូរហែ
បង្ខំឱ្យលោកចូលខ្លួនក្នុងចលនាការទាមទារឯករាជ្យរបស់ឥណ្ឌា ។
  លោកគន្ធី មានសុទិដ្ឋិនិយមថា រាល់បញ្ហា និងជម្លោះផ្សេងៗ នៅក្នុងលោកនេះអាចដោះស្រាយបាន
ដោយមិនចាំបាច់ប្រើវអំពើហិង្សា ឬ សង្គ្រាមនោះទេ ។
មនុស្សមានវិធីផ្សេងទៀត ដើម្បីកាត់បន្ថយបញ្ហា និង ជម្លោះ  វិធីនោះហៅថា  ទ្រឹស្តីអហិង្សា គឺការមិនបៀតបៀនមិនធ្វើទុកបុកម្នេញនូវគ្នានិងគ្នា ជាវិធីមួយដ៏ល្អ 
ដើម្បីកាត់បន្ថយបញ្ហា និង ជម្លោះក្នុងសង្កម ។លោកគន្ធីបានអនុវត្តន៍តាមទ្រឹស្តីនេះ ក្នុងការទាមទារឯករាជ្យរបស់ប្រទេសឥណ្ឌាពីចក្រភពអង់គ្លេស, ទ្រឹស្តីនេះមានគោលការណ៍សំខាន់ៗ ៥ ប្រការដូចខាងក្រោម គឺ ៖

១. សេចក្ដីស្រឡាញ់  គឺ ជាបេះដូងរឺចំណុចសំខាន់នៃភាពអហឹង្សា គ្មាននរណាម្នាក់អាចបដិសេធ និង សេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនេះបានទ្បើយ
ហើយដោយក្ដីស្រឡាញ់ដ៏បរិសុទ្ធនេះ លោកគន្ធីបានឈ្នះចិត្តរបស់ប្រជាជន និង 
ខ្មាំងសត្រូវរបស់លោកបាន

២. ការអត់ធ្មត់ ទ្រឹស្តីអហិង្សាតម្រូវឱ្យមានការអត់ធ្មត់យ៉ាងខ្លាំងក្នុងការអនុវត្ត 
ដើម្បីអោយបាននូវជ័យជំនះ  វាមិនមែនជាវិធីដែលធ្វើអោយបានជោគជ័យ ក្នុងមួយពព្រិចភ្នែកនោះទេ តែវាជាវិធីមួយដែលមានប្រសិទ្ធិភាពបំផុតក្នុងការយកឈ្នះទឹកចិត្ត 
និង សេចក្ដីស្រឡាញ់របស់អ្នកដទៃ

៣. ភាពក្លាហាន មានន័យថា ការឥតភ័យខ្លាចគ្រប់បែបយ៉ាងដូចជាការភ័យខ្លាចសេចក្ដីស្លាប់, ការភ័យខ្លាចអំពើហិង្សា ការភ័យខ្លាចភាពក្រីក្រ, ភាពអត់ឃ្លាន ។ល។
ជីវិតរបស់លោកគន្ធី ជាគំរូដ៏ល្អបំផុតនៃបុគ្គលដែលឥតមានភាពភ័យខ្លាច

៤. ភាពបរិសុទ្ធិ  គឺភាពស្អាតស្អំនៃទ្វារទាំងបី មាន កាយ វាចា និង ចិត្ត  (ចិត្តសុចរិត សម្ដីសុចរិត និង ទង្វើសុចរិត) លោកគន្ធីតែងត្រួតពិនិត្យ និង ជំរះចិត្តគំនិតអោយបរិសុទ្ធិជានិច្ច រីឯមាគ៌ានយោបាយវិញ  លោកគន្ធី ប្រើសន្តិវិធី  
ដោយទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ គឺ មានភាពអង់អាចក្លាហាន
ផ្អែកលើគោលជំហរនៃភាពត្រឹមត្រូវ និង យុត្តិធម៌ ។នៅពេលណាដែលគាត់បានឃើញមនុស្សរបស់គាត់  
ចាប់ផ្តើមប្រើអំពើហិង្សា  គាត់ក៏បានហាមបា្រមជាបន្ទាន់ ម៉្យាងវិញទៀត  
បើហេតុការណ៍នោះមិនអាចជៀសផុតពីអំពើហិង្សាបានហើយ  
ចលនានយោបាយទាំងអស់ត្រូវបានបញ្ឈប់  ដើម្បីជៀសវាងការកើតអំពើហិង្សា
ហើយត្រទ្បប់ទៅត្រិរិះពិចារណារកកំហុសរបស់ខ្លួន និង បក្សពួករបស់គាត់ ។

៥. ភាពស្មោះត្រង់ និង ភាពជាក់លាក់ លោកគន្ធី ជឿថា  រឿងទាំងពីរនេះអាចធ្វើអោយរួចផុតពីបញ្ហាស្មុកស្មាញ  និង 
ភាពច្របូកច្របល់ដែលកើតមានឡើងបាន ការជឿជាក់យ៉ាងដូច្នេះ  
បណ្ដាលអោយលោកមានឆន្ទៈ មោះមុតក្នុងការអនុតាមទ្រឹស្តីអហិង្សា ។ គំរូវីរភាពដ៏មោះមុតលើគោលមាគ៌ាដ៏ថ្លៃថ្លានេះ
បានធ្វើអោយលោកក្លាយទៅជាមនុស្សម្នាក់  ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ដូចដែលកាសែត New York Times បានសរសើរលោកក្នុងឃ្លាមួយថា
"លោកមហាត្មៈ គន្ធី  ជាមនុស្សមិនមានការគ្រោះថ្នាក់ ឬការភិតភ័យដល់មនុស្សជាតិទ្បើយ លោកបានបន្សល់ទុកនូវអំណាចចិត្តវិញ្ញាណ (MENTAL POWER)
សម្រាប់មនុស្សជំនាន់ក្រោយ តទៅខាងមុខ អំណាចចិត្តវិញ្ញាណនេះ និង 
មានឥទ្ធិពលជាងអាវុធយុទ្ធភ័ណ្ឌ និង លទ្ធិសង្គ្រាមនិយមទៅទៀត"។

*សម្គាល់ ៖ លោកមហាត្មៈ គន្ធី  បានប្រើទ្រឹស្តីអហិង្សានេះ  រំដោះប្រទេសឥណ្ឌា
ពីអាណានិគមចក្រភពអង់គ្លេស   តើសង្គមខ្មែរយើងអាចប្រើទ្រឹស្តីនេះ  
ដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីកណ្ដាប់ចោរឈ្លានពានសព្វថ្ងៃនេះបានដែរឬទេ?

ប្រែសម្រួល និង រៀបរៀង ដោយ  វិជាជីព សុទេព បរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយ និង
 អនុបណ្ឌិតនយោបាយសាធារណៈនិងយុទ្ធសាស្ត្រការអភិវឌ្ឍន៍សង្គម 
Gandhi-Jayanthi-slogan-hd-wallpapers
Gandhi_and_Nehru_1942
Mountbattens_with_Gandhi_%2528IND_5298%2529
800px-MKGandhi_assassination_spot
261015-7-compress

ani152
1700077
Comment Using!!

No comments:

Post a Comment

Pages