អនិច្ចំ ទុក្ខំ... បុរសខ្លាំង ហ៊ុន សែន បានសម្រេចចិត្តរត់ចោលការជួបជាមួយ ជប៉ុន ឥណ្ឌា និង បារាំង ដែលបានគ្រោងទុកភ្លាមៗដោយសាររោគាពាធ ដែលចាំបាច់ត្រូវមករកពេទ្យនៅសិង្ហបុរីជាបន្ទាន់ ដើម្បី... - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Hun+Sen+at+%25E2%2580%258Bsingapor-2

អនិច្ចំ ទុក្ខំ... បុរសខ្លាំង ហ៊ុន សែន បានសម្រេចចិត្តរត់ចោលការជួបជាមួយ ជប៉ុន ឥណ្ឌា និង បារាំង ដែលបានគ្រោងទុកភ្លាមៗដោយសាររោគាពាធ ដែលចាំបាច់ត្រូវមករកពេទ្យនៅសិង្ហបុរីជាបន្ទាន់ ដើម្បី...

Share This

loading...
អនិច្ចំ ទុក្ខំ... បុរសខ្លាំង ហ៊ុន សែន បានសម្រេចចិត្តរត់ចោលការជួបជាមួយ ជប៉ុន ឥណ្ឌា និង បារាំង ដែលបានគ្រោងទុកភ្លាមៗដោយសាររោគាពាធ ដែលចាំបាច់ត្រូវមករកពេទ្យនៅសិង្ហបុរីជាបន្ទាន់ ដើម្បីពិនិត្យនិងព្យាបាល។

លោក ​ហ៊ុន សែន បានសរសេរនៅលើហ្វេស្បុករបស់លោកនៅព្រឹកនេះថា លោកមានការហត់នឿយខ្លាំង ទើបធ្លាក់ខ្លួនឈឺ ដែលចាំបាច់ត្រូវមករកពេទ្យជាបន្ទាន់។
លោកសរសេររៀបរាប់ថា៖ ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។សុំការយោគយល់ពីមិត្តភក្ដិ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។ដោយការហត់នឿយខ្លាំងពេកខ្ញុំធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ ៧ ឧសភា ដើម្បីបន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

Samdech+Hun+Sen%252C+Cambodian+Prime+Minister_4
Samdech+Hun+Sen%252C+Cambodian+Prime+Minister_3
Samdech+Hun+Sen%252C+Cambodian+Prime+Minister_2
Samdech+Hun+Sen%252C+Cambodian+Prime+Minister_1

loading...
អានប្រភពដើម :  Samdech Hun Sen, Cambodian Prime Minister
Comment Using!!

No comments:

Post a Comment

Pages