អាជ្ញាធរ​ត្រៀម​កម្លាំង​ប្រឈម​មុខ​នឹង​ក្រុម​សហជីព​និង​កម្មករ​ដែល​ជួបជុំ​គ្នា​នៅទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៧ - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
%25E1%259E%25A2%25E1%259E%25B6%25E1%259E%2587%25E1%259F%2592%25E1%259E%2589%25E1%259E%25B6%25E1%259E%2592%25E1%259E%259A%25E2%2580%258B%25E1%259E%258F%25E1%259F%2592%25E1%259E%259A%25E1%259F%2580%25E1%259E%2598%25E2%2580%258B%25E1%259E%2580%25E1%259E%2598%25E1%259F%2592%25E1%259E%259B%25E1%259E%25B6%25E1%259F%2586%25E1%259E%2584%25E2%2580%258B%25E1%259E%2594%25E1%259F%2592%25E1%259E%259A%25E1%259E%2588%25E1%259E%2598%25E2%2580%258B%25E1%259E%2598%25E1%259E%25BB%25E1%259E%2581%25E2%2580%258B%25E1%259E%2593%25E1%259E%25B9%25E1%259E%2584%25E2%2580%258B%25E1%259E%2580%25E1%259F%2592%25E1%259E%259A%25E1%259E%25BB%25E1%259E%2598%25E2%2580%258B%25E1%259E%259F%25E1%259E%25A0%25E1%259E%2587%25E1%259E%25B8%25E1%259E%2596%25E2%2580%258B%25E1%259E%2593%25E1%259E%25B7%25E1%259E%2584%25E2%2580%258B%25E1%259E%2580%25E1%259E%2598%25E1%259F%2592%25E1%259E%2598%25E1%259E%2580%25E1%259E%259A%25E2%2580%258B%25E1%259E%258A%25E1%259F%2582%25E1%259E%259B%25E2%2580%258B%25E1%259E%2587%25E1%259E%25BD%25E1%259E%2594%25E1%259E%2587%25E1%259E%25BB%25E1%259F%2586%25E2%2580%258B%25E1%259E%2582%25E1%259F%2592%25E1%259E%2593%25E1%259E%25B6%25E2%2580%258B%25E1%259E%2593%25E1%259F%2585%25E1%259E%2591%25E1%259E%25B7%25E1%259E%259C%25E1%259E%25B6%25E2%2580%258B%25E1%259E%2596%25E1%259E%259B%25E1%259E%2580%25E1%259E%2598%25E1%259F%2592%25E1%259E%2598%25E2%2580%258B%25E1%259E%25A2%25E1%259E%2593%25E1%259F%2592%25E1%259E%258F%25E1%259E%259A%25E1%259E%2587%25E1%259E%25B6%25E1%259E%258F%25E1%259E%25B7+%25E1%259F%25A1+%25E1%259E%25A7%25E1%259E%259F%25E1%259E%2597%25E1%259E%25B6+%25E1%259E%2586%25E1%259F%2592%25E1%259E%2593%25E1%259E%25B6%25E1%259F%2586%25E2%2580%258B%25E1%259F%25A2%25E1%259F%25A0%25E1%259F%25A1%25E1%259F%25A7

អាជ្ញាធរ​ត្រៀម​កម្លាំង​ប្រឈម​មុខ​នឹង​ក្រុម​សហជីព​និង​កម្មករ​ដែល​ជួបជុំ​គ្នា​នៅទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៧

Share This
សកម្មភាព​ប្រឈម​មុខ​រវាង​កងរាជអាវុធហត្ថ​នឹង​ក្រុម​សហជីព និង​កម្មករ​នៅ​មុខ​ស្ថានទូត​រស្ស៊ី បន្ទាប់​ពី​ក្រុម​សហជីព និង​កម្មករ នៅ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០១៧។
loading...
អាជ្ញាធរ​ត្រៀម​កម្លាំង​កងរាជអាវុធហត្ថ​ប្រឈម​មុខ​នឹង​ក្រុម​សហជីព និង​កម្មករ​ដែល​កំពុង​ស្រែក​ទាមទារ​ចង់​បាន​របស់​ពួកគេ​មុខ​ស្ថានទូត​រស្ស៊ី បន្ទាប់​ពី​ក្រុម​សហជីព និង​កម្មករ​មិន​បំបែក​ជួរ​គ្នា តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ។

ក្រុម​សហជីព​មក​ពី​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្មករ​ប្រមាណ​១ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋសភា នៅ​​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដើម្បី​ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​ពួកគេ។ ប៉ុន្តែ​ពួកគេ​ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​​ជួបជុំ​គ្នា និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

ដោយសារ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ជួបជុំ​នៅ​មុខ​រដ្ឋសភា ក្រុម​សហជីព និង​កម្មករ​ក៏​នាំ​គ្នា​ទៅ​ជួប​ជុំ​នៅ​មុខ​ស្ថានទូត​រុស្ស៊ី តែ​ក្រោយ​មក​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​មក​ជួបជុំ​នៅ​ក្បែរ​រដ្ឋសភា​វិញ។ ទោះ​ជា​យ៉ាងណា ​មិន​ទាន់​មាន​ការ​ប៉ះទង្គិច​គ្នា​ឡើយ។

គម្រោង​ហែ​ក្បួន​លើក​បដា​តាម​ដង​វិថី​មាត់​ទន្លេ​​របស់​ក្រុម​សហជីព និង​​កម្មករ​ត្រូវ​បរាជ័យ បន្ទាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ព្រមាន​ឲ្យ​សហជីព និង​កម្មករ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​ដែល​កើត​ចេញ​ពី​ការ​ជួប​ជុំ​គ្នា ឬ​ហែ​ក្បួន​តាម​ដង​ផ្លូវ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀបចំ​ទិវា​នេះ​នៅ​នឹង​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន ដោយ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ។

loading...
ប្រភព : វិទ្យុអាស៊ីសេរី
Comment Using!!

No comments:

Post a Comment

Pages