សមត្ថកិច្ចចាប់​ឃាតក​រំលោភ​សម្លាប់​បាន​ហើយ ប៉ុន្តែមិនមែន​លោកសម្បត្តិ​តាក់ស៊ី​នោះទេ គឺ​អ្នកបើកតាក់ស៊ី​ផ្សេង​​...! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 សមត្ថកិច្ចចាប់​ឃាតក​រំលោភ​សម្លាប់​បាន​ហើយ ប៉ុន្តែមិនមែន​លោកសម្បត្តិ​តាក់ស៊ី​នោះទេ គឺ​អ្នកបើកតាក់ស៊ី​ផ្សេង​​...!

សមត្ថកិច្ចចាប់​ឃាតក​រំលោភ​សម្លាប់​បាន​ហើយ ប៉ុន្តែមិនមែន​លោកសម្បត្តិ​តាក់ស៊ី​នោះទេ គឺ​អ្នកបើកតាក់ស៊ី​ផ្សេង​​...!

Share This

សមត្ថកិច្ចចាប់​ឃាតក​រំលោភ​សម្លាប់​បាន​ហើយ ប៉ុន្តែមិនមែន​លោកសម្បត្តិ​តាក់ស៊ី​នោះទេ គឺ​អ្នកបើកតាក់ស៊ី​ផ្សេង​​...!


ខេត្តស្វាយរៀង ៖ ទីបំផុត​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​រំលោភ​សម្លាប់​នាង​ក្រមុំ​បុគ្គលិក​កាស៊ីណូ​ហ្គោ​ដ​ឡាក់​បាន​ហើយ ប៉ុន្តែ​ជា​អ្នក​ផ្សេង​មិនមែន​ជា​អ្នក​រត់​តាក់ស៊ី​មានឈ្មោះ​សម្បត្តិ តាក់ស៊ី​នោះ​ទេ គឺ​គេ​បាន​ផ្ទេរ​រថយន្ត​ឲ្យ​អ្នក​រត់​តាក់​ដូច​គ្នា ដែល​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧ ។

បើ​តាម​លោក​វរសេនីយ៍ទោ កែវ សុ​ថា ឲ្យ​ដឹង​ថា កម្លាំង​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​តាម​ប្រ​ម៉ា​ញ់​ឃាតករ​នៅ​ថ្ងៃ​ម្សិលមិញ គឺ​បានដឹង​តម្រុយ​ខ្លះ ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ សីហា សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆើយ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​០២ សីហា នៅ​ក្រុង​បា​វិត ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែកឆេរ​លើ​ខ្លួនប្រាណ​រក​ឃើញ​ខ្សែ​.​កមួយ​ខ្សែ និង​ចិញ្ចៀន​មួយ​វង់ ។

លោក​បន្ត​ទៀត​ថា ឆ្លង​តាម​ការ​សាកសួរ​រហូត​ដល់​ម៉ោង​២​រសៀល​ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២ សីហា ខ្លួន​និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ផ្លេក មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ពិតជា​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​រថយន្ត រួច​រឹត​.​ក​សម្លាប់ ថែម​ទាំង​យក​ទៅ​បោះចោល​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ប្រាកដ​មែន ។ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​២០​នាទី​ថ្ងៃ​ទី​៨​នេះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផ្លេក មុន្នី ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ទៅ​ទទួលយក​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕










ប្រភព ៖ kohsantepheapdaily

No comments:

Post a Comment