តារាចម្រៀងដ៏ល្បីម្នាក់គឺកញ្ញាមាស សុខសោភា បានស្នើសុំបុរសខ្លាំងហ៊ុនសែនកុំចាក់ដីលុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តារាចម្រៀងដ៏ល្បីម្នាក់គឺកញ្ញាមាស សុខសោភា បានស្នើសុំបុរសខ្លាំងហ៊ុនសែនកុំចាក់ដីលុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ !!

តារាចម្រៀងដ៏ល្បីម្នាក់គឺកញ្ញាមាស សុខសោភា បានស្នើសុំបុរសខ្លាំងហ៊ុនសែនកុំចាក់ដីលុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ !!

Share This

តារាចម្រៀងដ៏ល្បីម្នាក់គឺកញ្ញាមាស សុខសោភា បានស្នើសុំបុរសខ្លាំងហ៊ុនសែនកុំចាក់ដីលុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ !!

វិទ្យុស្ត្រីអេហ្វអឹម១០២៖ តារាចម្រៀងដ៏ល្បីម្នាក់ស្នើសុំសម្ដេចហ៊ុនសែនកុំចាក់ដីលុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងស្រីម្នាក់បានស្នើសុំរាជរដ្ឋាភិបាលឱ្យជួយទប់ស្កាត់ការចាក់ដី លុបបឹងតាមោកតំបន់ភ្នំប្រសិទ្ធ និងបង្កើតសួនឧទ្យានក្នុងរាជធានីភ្នំពេញឱ្យបានច្រើន។ ការលើកឡើងរបស់តារាចម្រៀងស្រីរូបនេះ គឺជាការស្នើសុំដោយផ្ទាល់ទៅកាន់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្ដិភាព រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧នេះ ។ រាយការណ៍ជូនដោយកញ្ញា ជុំ ជោគជាតា!

ក្នុងវេទិកាថ្នាក់ជាតិនេះ គេសង្កេតឃើញ អ្នកពាក់ព័ន្ធ ជាច្រើនបានឡើង និយាយ ច្រើនអំពីការការពារបរិស្ថានធម្មជាតិ នៅកម្ពុជា ក្នុងនោះក៏មានតារាចម្រៀងកញ្ញាមាស សុខសោភាផងដែរ។ កញ្ញា ស្នើសម្តេចដោយផ្ទាល់ថាកុំ លុបបឹងធម្មជាតិ នៅតំបន់ភ្នំប្រសិទ្ធ គឺ បឹងតាមោក ដែល មើលទៅកញ្ញា ខ្លាច បាត់បង់បឹងដ៏ធំមួយនេះ។

កញ្ញា មាស សុខសោភា ៖«និងសូមសម្ដេចជួយរក្សា បឹងតាមោក នៅភ្នំប្រសិទ្ធ សូមសម្ដេចជួយ បើអាច ព្រោះកន្លែងនេះ ជាអាងស្ដុកទឹកដ៏ធំមួយដែរសម្រាប់ទីក្រុងភ្នំពេញរបស់យើងដែរ»។

ជាមួយគ្នានេះកញ្ញា ក៏បានស្នើ ឱ្យមានសួនឧទ្យានធម្មជាតិ នៅរាជធានីភ្នំពេញ។

គួរកត់សម្គាល់ដែរថា ក្រៅពីការស្នើសុំឱ្យរដ្ឋាភិបាលជួយបង្កើតសួនឧទ្យានក្នុងរាជធានីភ្នំពេញ និងទប់ស្កាត់ការចាក់ដីលុបបឹងតាមោក តារាចម្រៀងស្រីរូបនេះ ក៏បានស្នើសុំឱ្យ ប្រជាពលរដ្ឋខ្មែរទប់ស្កាត់ការសម្លាប់សត្វព្រៃ ដោយការមិនពិសារសាច់សត្វព្រៃ ឬទិញសត្វព្រៃ ជាដើម។

កញ្ញា មាស សុខសោភា៖« ខ្ញុំអត់មានអីទេ ខ្ញុំគ្រាន់តែសំណូមពរសម្ដេចសូមជួយឱ្យមានសួនឧទ្យាននៅក្នុងទីក្រុងភ្នំពេញរបស់យើង ព្រោះនាងខ្ញុំសង្កេតមើលទៅនៅទីក្រុងភ្នំពេញ របស់យើងអត់សូវមានសួនច្បារ និងសួនឧទ្យានដែលមានដាំឈើនៅទីក្រុងរបស់យើងទេ»។

ដោយឡែកឆ្លើយតបនឹងរឿងជួយទប់ស្កាត់ការលុបបឹងតាមោកនេះដែរ សម្ដេច ហ៊ុន សែន ថា បឹងតាមោកគឺរាជរដ្ឋាភិបាលនឹងមិនធ្វើការលុបនោះទេ ហើយក៏ប្រគល់តួនាទីនេះឱ្យទៅរដ្ឋាករទឹកបន្ថែមដើម្បីស្ដារតំបន់មួយនេះអោយទៅជាតំបន់ដែលផលិតទឹកស្អាតផងដែរ។

សម្ដេច ហ៊ុន សែន ៖«ចំណុចទី២ ក្មួយលើកឡើងចំណាស់ រឿងបឹងតាមោក។ តើក្មួយដឹងទេ ឯកឧត្ដម លឹម គាហោ វ៉ៃក្រុមហ៊ុនឡុងឈិ ន មួយចេញ រឿងបឹងតាមោកនៅសុខៗអ្នកណាឱ្យដីវា(ក្រុមហ៊ុន) និយោគ ។ អាលូវនឹងបឹងតាមោក យើងកំពុងតែជីកយកជម្រៅដើម្បីអោយធាទឹកកាន់តែជ្រៅ ប៉ុន្ដែបឹងតាមោកកំពុងមានបញ្ហាទឹកដែលយើងបូមពីនេះទៅ គឺ វាស្អុយ ហើយថ្ងៃក្រោយត្រូវរកវិធីច្រោះទឹកចេញ។ ចឹងសម្រាប់ការដោះស្រាយយើងផ្ដល់ដីទីនេះ ឱ្យរដ្ឋាករទឹក កែប្រែតំបន់នេះ ឱ្យទៅជាតំបន់ផលិតទឹកស្អាត»។

ចំពោះរឿង សុំបង្កើត សួនឧទ្យាន សម្ដេច ហ៊ុន សែន បានឆ្លើយតបថា ៖«រឿងទាក់ទងនឹងការដាំដើមឈើនៅក្នុងទីក្រុង គឺជាការល្អហើយ យើងមានដើមឈើនៅតំបន់ជិតយើងនេះ គឺ តំបន់កាណាឌីយ៉ា តែយើងក៏ប្រុងប្រយ័ត្នជាមួយដើមឈើដែលនៅកៀកថ្នល់ គ្រោះថ្នាក់ដែលមើលមិនឃើញ» ។

តាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន គឺ រាជរដ្ឋាភិបាលនឹងមានគម្រោងបង្កើតសួនច្បារដ៏ធំមួយនៅក្នុងខេត្តមណ្ឌលគីរីសម្រាប់ពលរដ្ឋខ្មែរផងដែរ។

គួរបញ្ជាក់ផងដែរថា បឹងតាមោក ឬ(កប់ស្រូវ) មានទំហំ ២ពាន់ហិកតា។ បឹងមួយនេះជា អាងស្តុកទឹកដ៏សំខាន់មួយក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ នៅភាគខាងជើង និងខាងលិច ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសាស្រ្ត សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

កន្លងមកបឹងធំៗមួយចំនួននៅជាយរាជធានីភ្នំពេញ ឬ កណ្តាលភ្នំពេញក្តីត្រូវបានចាក់ដីលុបដើម្បីអភិវឌ្ឍន៍អាគារខ្ពស់ៗ ដូចជាបឹងកក់ បឹងបាយ៉ាប បឹងទំពុន និងបឹងស្នោរជាដើម។ បឹងទាំងនេះ ជាផ្នែកមួយនៃការជួយទប់មិនឱ្យទឹកភ្លៀងជន់លិចកណ្តាលក្រុងភ្នំពេញញឹកផងដែរ៕






ប្រភព ៖ វិទ្យុស្ត្រីអេហ្វអឹម ១០២ | Women's Radio FM102

No comments:

Post a Comment