ផ្តាំមកសុខ ទូច និងហ៊ុន សែន៖ ផែនទីពិតឬមិនពិតមិនអាចបំភ្លៃបានទេពេលយើងបានពិនិត្យផ្ទាល់ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ផ្តាំមកសុខ ទូច និងហ៊ុន សែន៖ ផែនទីពិតឬមិនពិតមិនអាចបំភ្លៃបានទេពេលយើងបានពិនិត្យផ្ទាល់

ផ្តាំមកសុខ ទូច និងហ៊ុន សែន៖ ផែនទីពិតឬមិនពិតមិនអាចបំភ្លៃបានទេពេលយើងបានពិនិត្យផ្ទាល់

Share This

ផ្តាំមកសុខ ទូច និងហ៊ុន សែន៖ ផែនទីពិតឬមិនពិតមិនអាចបំភ្លៃបានទេពេលយើងបានពិនិត្យផ្ទាល់

សំនួរ៖ ការដែល សុខ ទូច និយាយថា ៖«ពេលទំលាក់ផែនទីំមកទើបដឹងថាសម្តេច ហេង សំរិន យកដីវៀតណាមនៅ» តើផែនទីដែល សុខ ទូច បានទំលាក់មកនោះជាផែនទីប្រភេទអ្វី មានលេខកូដប៉ុន្មាន បោះពុម្ភឆ្នាំណា និងអ្នកណាជាអ្នកបោះពុម្ភ?

ជនរួមឈាមជាទីគោរព

ផែនទីសម្តេចតាយកទៅតម្កល់ទុកនៅ UN ឆ្នាំ១៩៦៤ ដែលធ្វើឲ្យអន្តរជាតិទទួលស្គាល់បូរណភាពទឹកដីខ្មែរគឺជាផែនទី Bonne ខ្នាត១/១០០.០០០ មានចំនួន ២៦ផ្ទាំង បោះពុម្ភពីចន្លោះឆ្នាំ១៩៣៣ - ១៩៥៣ក្នុងនោះមាន៖ ៤ផ្ទាំងសម្រាប់ខេត្តរតនគិរី, ៧ផ្ទាំងសម្រាប់ខេត្តមណ្ឌលគិរី, ១ផ្ទាំងសម្រាប់ខេត្តក្រចេះ, ១ផ្ទាំងសម្រាប់ខេត្តក្រចេះ-កំពង់ចាម, ៣ផ្ទាំងសម្រាប់ខេត្តកំពង់ចាម, ៣ផ្ទាំងសម្រាប់ខេត្តស្វាយរៀង, ១ផ្ទាំងសម្រាប់ខេត្តព្រៃវែង, ១ផ្ទាំងសម្រាប់ខេត្តព្រៃវែង-កណ្តាល, ១ផ្ទាំងខេត្តស្វាយរៀង-ព្រៃវែង, ១ផ្ទាំងសម្រាប់ខេត្តកណ្តាល-តាកេវ,១ផ្ទាំងសម្រាប់ខេត្តតាកែវ, ១ផ្ទាំងសម្រាប់ខេត្តតាកែវ-កំពត, ១ផ្ទាំងសម្រាប់ខេត្តកំពត។

ចំណែកយួនវិញ៖ យួនក៏បានយកផែនទីទៅតម្កល់ទុកនៅUN ថ្ងៃទី២៦ តុលា ១៩៨៥ ផងដែរ ដើម្បីឲ្យអន្តរជាតិទទួលស្គាល់ព្រំដែនយួនខ្មែរថ្មី ដោយភ្ជាប់ជាមួយនូវសន្ធិសញ្ញាកំណត់ព្រំដែនថ្មីកម្ពុជាយួនឆ្នាំ១៩៨៥ រួមមានផែនទីពីរប្រភេទ គឺ៖

១) ប្រភេទ UTM ១/៥០.០០០ មានចំនួន៤០ផ្ទាំង (បោះពុម្ភចន្លោះឆ្នាំ១៩៦៦-១៩៧១ ជាផែនទីសង្រ្គាម ភាគច្រើនគូសតាមទីតាំងយួនយៀកកុងក្នុងដីខ្មែរ) និងអាចជាផែនទីរដ្ឋាភិបាលកំពុងប្រើសព្វថ្ងៃភាគច្រើន។

២) ផែនទីSGI ១/១០០.០០០ ចំនួន២៦ផ្ទាំង (បោះពុម្ភចន្លោះឆ្នាំ១៩៥១ -១៩៥៥ ដែលមិនមែនជាផែនទីសម្តេចតាយកទៅតម្កល់ទុកនៅ UN)។ ផែនទីទាំងពីរប្រភេទនេះUNបានទទួលស្គាល់ តាមភាគីយួនដែរ ព្រោះភាគីខ្មែរក្នុងរបប ហ៊ុន សែន ក៏យល់ព្រមដែរតាមសន្ធិសញ្ញាកំណត់ព្រំដែនថ្មីឆ្នាំ១៩៨៥។

បញ្ជាក់៖ ផែនទី២៦ផ្ទាំងដែលយួនយកទៅទុកនេះនៅUNនេះហើយ និងមាននៅបណ្ណាល័យផែនទីបារាំងផងដែរ ដែលខ្មែរជាច្រើនតែងច្រឡំថាជាផែនទីសម្តេចតាយកទៅតម្កល់ទុកនៅUNនោះ។ ម្យ៉ាងទៀតផែនទីដែលUNយកមកឲ្យខ្មែរខ្ចី១៨ផ្ទាំងតាមសំណើរ ហ៊ុន សែនមិនមែនជាផែនទីរបស់សម្តេចតាយកទៅតម្កល់ទុកឆ្នាំ១៩៦៤ទេ។ តើវាអាចជាផែនទីប្រភេទទី២ ដែលយួនយកទៅតម្កល់ទុកកាលពីថ្ងៃទី២៦ តុលា១៩៨៥ដែរទេ ព្រោះផែនទីដែល UN យកមកនោះក៏ជាផែនទីអាមេរិកកាំងបោះពុម្ភដែរ?

តែពេលនេះមិនអាចបន្លំយើងបានទេ ព្រោះលេខកូដរបស់ផែនទីទាំងអស់មិនដូចគ្នាឡើយ។ ហ៊ុន សែន វ៉ាគីមហុង និង សុខ ទូច អាចបន្លំអ្នកផ្សេងបាន តែមិនអាចបន្លំយើងបានជាដាច់ខាតនៅពេលដែលយើងបានពិនិត្យផែនទីដោយផ្ទាល់៕

អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ




No comments:

Post a Comment