រឿង៤ ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងពេលប្រឡង បាក់ឌុប​ឆ្នាំ២០១៧​ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿង៤ ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងពេលប្រឡង បាក់ឌុប​ឆ្នាំ២០១៧​ !

រឿង៤ ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងពេលប្រឡង បាក់ឌុប​ឆ្នាំ២០១៧​ !

Share This

រឿង៤ ដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងពេល ប្រឡង បាក់ឌុប​ឆ្នាំ២០១៧​ !

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបញ្ចប់មួយព្រឹកហើយ ក្នុងនោះអង្គភាពប្រឆាំង អំពើពុករលួយ បានរាយការណ៍ ជាបន្តបន្ទាប់ អំពីស្ថានភាព នៃការប្រឡងហើយ ក៏មានរឿងដ៏គួរឲ្យកត់ សម្គាល់ និងចាប់អារម្មណ៍ មួយចំនួនផងដែរ។

១. គ្រូអនុរក្ស នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បំបៅទឹកដោះកូន ក្នុងពេល បំពេញភារកិច្ច។

២. បេក្ខនារីម្នាក់ ដែលប្រឡង នៅមណ្ឌលវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានអនុរក្ស ឲ្យលុបចោលនូវសំណេរឯកសារដែលខ្លួនបានសរសេរ នៅលើជើងរបស់ខ្លួនចេញ ។ បន្ទាប់ពីលុបរួច អនុរក្សបានអនុញ្ញាតឲ្យសិស្សស្រីម្នាក់នោះ ចូលប្រឡងធម្មតា ។

៣. បេក្ខជនបន្ទប់លេខ២៨ នៅមណ្ឌលសាលាបឋមសិក្សាវត្តបូព៍ ខេត្តសៀមរាប មានបញ្ហាបូសជើង។ គណៈកម្មាការ បានអនុញ្ញាតឲ្យបេក្ខជនរូបនេះចេញមុន បានដើម្បីទៅពេទ្យ។

បេក្ខនារីបន្ទប់​លេខ៧ មណ្ឌល​សាលា​បឋម​សិក្សា​វត្តបូព៍ ខេត្ត​សៀមរាបមាន​បញ្ហា​ឈឺ​ក្រពះ​ អនុរក្ស​បា​នរកទឹក និង​របស់​ញ៉ាំ​បន្តិច ​រួច​បេក្ខជន​រូបនោះ​ចូល​ក្នុង​បន្ទប់​ប្រឡង​វិញ។


នៅមណ្ឌល​វិទ្យាល័យ​ព្រះ​សីហនុ ខេត្ត​កំពង់ចាម ម៉ោង ៩​កន្លះ បេក្ខជន​ម្នាក់ និង​អ្នក​សង្កេតការណ៍ 
មាន​សុខភាព​មិនសូវ​ស្រួល។

៤. នាព្រឹក ថ្ងៃទី០១ នៃការប្រឡង ក្រសួងអប់រំ បានបញ្ជាក់ថា ស្ទើរតែគ្មានការនាំចូលនូវសំណៅ ឯកសារ និងសម្ភារៈ ហាមឃាត់មកជាប់ខ្លួន របស់បេក្ខជន។ មានករណីសំណៅឯកសារ និងសម្ភារៈ ហាមឃាត់មកជាប់ខ្លួនរបស់បេក្ខជន តិចតួចបំផុត៕








អត្ថបទដោយ Khemera Angkorasmey

No comments:

Post a Comment