ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្កោលទោសអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)លោកប្រ៊ែដ អាដាម (Brad Adams)ព្រោះ​ចិត្តសឿង​ហ៊ានបញ្ចេញ​មតិ​ប៉ះពាល់ដល់​ស្ថាប័ន​កំពូលមួយនេះ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្កោលទោសអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)លោកប្រ៊ែដ អាដាម (Brad Adams)ព្រោះ​ចិត្តសឿង​ហ៊ានបញ្ចេញ​មតិ​ប៉ះពាល់ដល់​ស្ថាប័ន​កំពូលមួយនេះ !!

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្កោលទោសអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)លោកប្រ៊ែដ អាដាម (Brad Adams)ព្រោះ​ចិត្តសឿង​ហ៊ានបញ្ចេញ​មតិ​ប៉ះពាល់ដល់​ស្ថាប័ន​កំពូលមួយនេះ !!

Share This
 ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្កោលទោស​លោក ប្រ៊ែដ អាដាម ព្រោះ​ហ៊ាន​បញ្ចេញ​មតិ​ប៉ះពាល់​ស្ថាប័ន​កំពូល!!

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចោទ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ថា​បាន​បញ្ចេញ​មតិ ប៉ះពាល់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ស្ថាប័ន​កំពូលៗ​ដទៃ​ទៀត​របស់​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​ថ្កោលទោស​លោក ប្រ៊ែដ អាដាម ចំពោះ​ការ​បញ្ចេញ​មតិ​មួលបង្កាច់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​នាំ​ឲ្យ​សាធារណមតិ​ភាន់​ច្រឡំ។
ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ប្រ៊ែដ អាដាម ថា​បាន​រំលោភ​លើ​ឯករាជ្យ អធិបតេយ្យ រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បទសម្ភាសន៍​របស់​លោក ប្រ៊ែដ អាដាម ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​ភាព​ក្លាហាន​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់ ព្រោះ​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​អ្នក​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ ក្នុង​បទសម្ភាសន៍​នោះ លោក ប្រ៊ែដ អាដាម មាន​ប្រសាសន៍​ថា “សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​នាំ​គ្នា​បោះឆ្នោត​គាំទ្រ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ គួរ​នាំ​គ្នា​លា​ឈប់​ពី​តំណែង​ក្រុមប្រឹក្សា​នេះ​ភ្លាម ព្រោះ​មិន​បាន​បំពេញ​ការងារ​ឲ្យ​ស័ក្ដិសម​នឹង​ឈ្មោះ​ជា​អ្នក​រក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​នោះ​ទេ"។

លោក ប្រ៊ែដ អាដាម បន្ថែម​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិន​ដែល​ធ្វើ​ច្បាប់​ណា​ហាម​ឃាត់​មេដឹកនាំ​បក្ស​ប្រឆាំង មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ។ ដូច្នេះ​សមាជិក​គ្រប់​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ គួរ​មាន​សេចក្ដី​ក្លាហាន និង​ចេះ​មាន​ការ​ខ្មាសអៀន ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ភ្លាម កុំ​នៅ​បន្ត​រួម​គ្នា​ធ្វើ​បំពាន​បែប​នេះ​ត​ទៅ​ទៀត។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក ៩​រូប គឺ​ជា​ស្ថាប័ន​កំពូល​មួយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋ​សភា​បាន​អនុម័ត និង​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ  និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា។

ត្រឹម ១៥​ថ្ងៃ​ប៉ុណ្ណោះ ស្ថាប័ន​នីតិប្បញ្ញត្តិ​ធំៗ ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធ​សភា រួម​ទាំង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង​សុទ្ធ​តែ​សម្រេច​ព្រមៗ​គ្នា ដោយ​ឥត​ជំទាស់ និង​ឥត​កែប្រែ​អ្វី​ទាំង​អស់​ទៅ​តាម​ខ្លឹមសារ នៃ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី ស្ដីពី​គណបក្ស​នយោបាយ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រមទាំង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​ចាត់​ទុក​ថា មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕







ប្រភព ៖ វិទ្យុអាស៊ីសេរី 
ព័ត៌មានទាក់ទង ៖ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)លោកប្រ៊ែដ អាដាម (Brad Adams)ថា៖ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំង​អស់​គួរ​ចុះ​ចេញ​ពី​តំណែង

No comments:

Post a Comment