បោះ​ឆ្នោត​​នៅវេណេហ្សូអេឡាកើតការបង្ហូរឈាមប្រជាហើយមានមនុស្សយ៉ាងតិច២៥នាក់ត្រូវបានស្លាប់! តែប្រធានាធីបតីប្រកាសជ័យជំនះ ចំណែកក្រុមប្រឆាំងតវ៉ាថាការបោះឆ្នោត ពោរពេញទៅដោយការបន្លំតួលេខ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បោះ​ឆ្នោត​​នៅវេណេហ្សូអេឡាកើតការបង្ហូរឈាមប្រជាហើយមានមនុស្សយ៉ាងតិច២៥នាក់ត្រូវបានស្លាប់! តែប្រធានាធីបតីប្រកាសជ័យជំនះ ចំណែកក្រុមប្រឆាំងតវ៉ាថាការបោះឆ្នោត ពោរពេញទៅដោយការបន្លំតួលេខ !!

បោះ​ឆ្នោត​​នៅវេណេហ្សូអេឡាកើតការបង្ហូរឈាមប្រជាហើយមានមនុស្សយ៉ាងតិច២៥នាក់ត្រូវបានស្លាប់! តែប្រធានាធីបតីប្រកាសជ័យជំនះ ចំណែកក្រុមប្រឆាំងតវ៉ាថាការបោះឆ្នោត ពោរពេញទៅដោយការបន្លំតួលេខ !!

Share This

បទវិភាគរបស់វិទ្យុស្ត្រីអេហ្វអឹម១០២៖ ប្រធានាធីបតីវេណេហ្សូអេឡាប្រកាសជោគជ័យ តែក្រុមប្រឆាំងថាការបោះឆ្នោត ពោរពេញដោយការបន្លំតួលេខ !!


ការបោះឆ្នោតសភាធម្មនុញ្ញនៅប្រទេសវេណេហ្សូអេឡាដែលគេពណ៌នាថា ជាព្រឹត្តការណ៍ឃោរឃៅបំផុតនៃប្រវត្តិសាស្រ្តរបស់ប្រទេសវេណេហ្សូអេឡា ដោយសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ ស្លាប់នៅថ្ងៃបោះឆ្នោត គឺថ្ងៃអាទិត្យ ទី៣០ កក្កដា។


ទោះបីយ៉ាងនេះក្តី ក៏ប្រធានាធិបតី នីកូឡាស់ ម៉ាដូរ៉ូ (Nicolás Maduro) បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ជាជោគជ័យមួយដ៏ធំធេងសម្រាប់គណបក្សសង្គមនិយមរបស់លោក និងសម្រាប់ប្រជាជនវេណេហ្សូអេឡាដែលបានពុះពារបោះឆ្នោត ទោះបីប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ។


លោកបានប្រកាសជ័យជំនះនេះក្រោយពីក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសនេះបានប្រកាសថា អ្នកចេញទៅបោះឆ្នោតមានជាង៨លាននាក់ គឺ ៤១ភាគរយ ប៉ុន្តែអ្នកសង្កេតការណ៍ និងក្រុមគណបក្សប្រឆាំងអះអាងថា មានការបំប៉ោងតួលេខយ៉ាងខ្លាំង ដែលការពិតអ្នកចេញទៅបោះឆ្នោតមានជិត៤លាននាក់ប៉ុណ្ណោះ។


ការបោះឆ្នោតសភាធម្មនុញ្ញដ៏ឃោរឃៅនៃប្រទេសវេណេហ្សូអេឡា បណ្ដាលឲ្យសហគមន៍អន្តរជាតិជាច្រើនបានថ្កោលទោស ដោយប្រកាសថាមិនទទួលស្គាល់សភាធម្មនុញ្ញថ្មីនេះទេ ព្រោះមានគោលដៅនាំទៅរករបបផ្តាច់ការដោយសារតែត្រូវរំលាយសភាចេញពីការបោះឆ្នោតរបស់ប្រជាជនកាលពីឆ្នាំ២០១៥៕










Venezuela's President Nicolas Maduro / Reuters
Credit :វិទ្យុស្ត្រីអេហ្វអឹម១០២|Women's Radio FM102

No comments:

Post a Comment