កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥

កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥

Share This

កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥

---

កម្ពុជានឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទោះបីភាគីថៃមិនព្រមឡើងទៅជាមួយក៏ដោយ នេះបើតាមលោក ហ៊ុន ម៉ាណែត បញ្ជាក់នៅគណនីហ្វេសប៊ុក ។ 

យើងនឹងអបអរសាទរ ប្រសិនបើរឿងនេះ នឹងកើតឡើងមែន ។ យ៉ាងណាក៏ដោយ យើងរង់ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់ ICJ ក្រោយ ICJ បានទទួលបណ្ដឹងជាផ្លូវការរបស់កម្ពុជា ។ ICJ នឹងពិនិត្យមើលថាតើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះឬអត់? ប្រសិនបើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះ ហើយកាត់ក្តីលើរឿងក្តីនេះ យើងសង្ឃឹមថា កម្ពុជា នឹងឈ្នះក្តីលើករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ១លានភាគរយ ដោយសំអាងទៅលើផែនទីខ្នាត ១/២០០០០០ បោះពុម្ពឆ្នាំ១៩០៨ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង - សៀមឆ្នាំ១៩០៤ និង ១៩០៧ ព្រមទាំងប្រវត្តិនៃការកាន់កាប់ប្រាសាទទាំងបី និងតំបន់មុំបី របស់កម្ពុជា តាំងពីយូរយាណាស់មកហើយ ។ រីឯភាគីថៃសំអាងទៅលើផែនទីខ្នាត ១/៥០០០០ ដែលជាផែនទីគូសដោយឯកតោភាគី (ផែនទីក្លែងក្លាយ) នៅឆ្នាំ ១៩៣៦ ដែលគូសដោយអតីតរដ្ឋក្រសួងការពារជាតិថៃលោក ប្លែកពិបូលសង្រ្គាម(แปลก พิบูลสงคราม) ។ 

ហេតុនេះហើយ ទើបថៃមិនហ៊ានឡើងទៅ ICJ ជាមួយកម្ពុជា និង ថៃប្រកាសមិនទទួលស្គាល់យុត្ថាធិការ ICJ ដោយសារខ្លួនប្រើប្រាស់ផែនទីក្លែងក្លាយ។ ថៃនឹងរងភាពអាម៉ាស់មុខម្តងទៀតនៅ ICJ និងលើឆាកអន្តរជាតិដូចករណីចាញ់ក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ។

យើងស្នើរដ្ឋាភិបាលដាក់បញ្ចូលបន្ថែមនូវសំណុំរឿងកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និង តំបន់ច្រកអានសេះ ទៅក្នុងបណ្តឹងតែមួយជាមួយករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។ រដ្ឋាភិបាល ក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ ។ 

ថ្ងៃអាទិត្យនេះ គឺជាខួបលើកទី៦៣ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ (១៥ មិថុនា១៩៦២ - ១៥ មិថុនា ២០២៥) ។ 

ដូច្នេះ កម្ពុជាគ្រោងនឹងបញ្ជូនលិខិតប្តឹងជាផ្លូវការទៅ (ICJ) នៅថ្ងៃខួបលើកទី៦៣ ដែល ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ។

ខ្មែររួបរួម ខ្មែរឈ្នះ!

Source: Um Sam An Page អ៊ុំ សំអាន




No comments:

Post a Comment