ស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់លោក​ឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!-Former CNRP commune chief fear of safety - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់លោក​ឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!-Former CNRP commune chief fear of safety

ស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់លោក​ឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!-Former CNRP commune chief fear of safety

Share This

ស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់លោក​ឈាង វុន មុនត្រីមុខកង់ឡានមាត់យក្សនៅព្រៃហិមពាន្តនៃអាណាចាក់ខ្មែរ!-Former CNRP commune chief fear of safety

រឿងរ៉ាវ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ទៅ​រំខាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅ​ខេត្ត​បាត់ដំបង នៅ​មិន​ទាន់​ចប់​ទេ ហើយ​ពេល​នេះ​លោក ឈាង វុន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា បាន​ចោទ​ប្រកាន់​ថា  អាហារដ្ឋាន​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រ​ចលនា​ឧទ្ទាម

​អតីត​ចៅ​សង្កាត់​អូរចារ ស្រុក​សង្កែ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ការ​គំរាម​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ចោទ​ថា ទីតាំង​ហាង​នំ​បញ្ចុក​របស់​កញ្ញា អាច​ជា​ទីតាំង​គាំទ្រ​ចលនា​ក្រុម​ឧទ្ទាម​នោះ៖ «»។

​ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់​ពី​លោក ឈាង វុន សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​ឃើញ​អ្នក​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ចេញចូល​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា រ៉ូហ៊្សេត ជួយ​ជូត​ឥដ្ឋ​ការ៉ូ ជូត​តុ និង​បម្រើ​ភ្ញៀវ។ លោក​អះអាង​ថា ប្រសិនបើ​ទី​នោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្ដុំ​រងើកភ្លើង​មែន នោះ​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់ រ៉ូហ្ស៊េត ហើយ​មិន​អាច​អត់​អោន​បាន​ឡើយ។

​ទោះជា​យ៉ាង​ណា លោក ឈាង វុន បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជាមួយ​អាស៊ីសេរី ក្នុង​បញ្ហា​នេះ ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​២៩ មករា លោក​ក៏​ព្រមាន​​ជា​ថ្មី​ទៀត​ដោយ​បង្ហាញ​រូបថត​សកម្មភាព និង​រូបថត​ខ្លះ​ដែល​លោក​ថា ជា​ទំនាក់ទំនង​នៃ​ចលនា​សង្គ្រោះ​ជាតិ​របស់​មនុស្ស​ពីរ​បី​នាក់ ដែល​លោក​អះអាង​ថា ជា​អ្នក​ចេញ​ចូល​ផ្ទះ​លក់​នំ​បញ្ចុក និង​មាន​ការ​ស្និទ្ធស្នាល​ស៊ី​ជម្រៅ​ជាមួយ​កញ្ញា រ៉ូហ្ស៊េត។

លោក ឈាង វុន ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច អះអាង​ថា លោក​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​របស់​អ្នក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ​ឧទ្ទាម ដែល​លោក​អាច​នឹង​បង្ហាញ​បាន​នៅ​ពេល​ខាង​មុខ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ក៏​មិន​ចង់​ដាក់ពាក្យ​ពាក្យ​ប្ដឹង​អ្វី​ដែរ គឺ​កញ្ញា​គ្រាន់តែ​ចង់​បាន​សុខ​ពីរ​នាក់​ម្ដាយ​ចាស់ ដោយ​ការ​រក​ស៊ី​លក់​នំ​បញ្ចុក​យក​កម្រៃ​ដោះស្រាយ​ជីវភាព ចិញ្ចឹម​គ្រួសារ បង់ថ្លៃ​ផ្ទះ​ប៉ុណ្ណោះ៖ «»។

​ទាក់ទង​បញ្ហា​បំភិតបំភ័យ​នេះ មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់​ថា តាម​ច្បាប់ ការ​គំរាមកំហែង​បំភិតបំភ័យ​លើ​បុគ្គល​ណា​មួយ​ហើយ នោះ​ជា​ទង្វើ​ល្មើស​ច្បាប់។ ហេតុ​នេះ ជនរងគ្រោះ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អយ្យការ។ លោក​ថា ការ​សម្រេច​មិន​ដាក់​ពាក្យ​ប្ដឹង​ក៏​ជា​សិទ្ធិ​របស់​ជនរងគ្រោះ​ដែរ ដោយសារ​ពួក​គាត់​អាច​មិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «»។

​ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់​ឲ្យ​លោក ឈាង វុន ឈប់​មក​រំខាន​ការ​រក​ស៊ី​នេះ​បន្ត​ទៀត ដោយសារ​កញ្ញា​គ្រាន់តែ​ជា​អ្នក​លក់​ដូរ​ម្នាក់​ប៉ុណ្ណោះ។ កញ្ញា​ក៏​មិន​ចង់​រត់​ទៅ​ណា​ចោល​ម្ដាយ​របស់​កញ្ញា​ដែល​មាន​វ័យ​ជាង ៧០​ឆ្នាំ​នោះ​ដែរ។

​ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខ្លះ​ក៏​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​លោក ជា ឈាង វុន ថា "ជា​មនុស្ស​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្ត្រី​ភេទ​ទន់ខ្សោយ ហើយ​គ្រាន់តែ​ជា​អ្នក​លក់​នំ​បញ្ចុក​ម្នាក់​ក៏​មិន​លើក​លែង​ឲ្យ​ដែរ"។ អ្នក​ខ្លះ​ទៀត​សរសេរ​ថា "ខ្មែរ​គ្នាឯង​ចាត់​ទុក​ជា​ពួក​ឧទ្ទាម ពួក​ឈ្លាន​ពាន​ចាត់​ទុក​ជា​មិត្ត មិត្ត​ចុះ​មិត្ត​ឡើង មិត្ត​ម៉ឺន​ឆ្នាំ​យក​ដី​អស់​ខាន​នៅ"។ (ប្រភព៖ អាស៊ីសេរី)

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក តាំង សារ៉ាដា និង​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជុំវិញ​រឿង​នេះ








No comments:

Post a Comment