ព័ត៌មានខ្សឹបខ្សៀវតារាថៃ៖ កញ្ញាដាវិកាកំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងទើរឆ័ន្ទវិជ្ជ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ព័ត៌មានខ្សឹបខ្សៀវតារាថៃ៖ កញ្ញាដាវិកាកំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងទើរឆ័ន្ទវិជ្ជ

ព័ត៌មានខ្សឹបខ្សៀវតារាថៃ៖ កញ្ញាដាវិកាកំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងទើរឆ័ន្ទវិជ្ជ

Share This

មានព័ត៌មានខ្សឹបខ្សៀវពីតារាស្រីថៃដ៏ល្បីល្បាញម្នាក់ គឺកញ្ញា  កញ្ញាដាវិកា (ดาวิกา โฮร์เน่​ Davika Hoorne) កំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងលោក ទើរឆ័ន្ទវិជ្ជ (เต๋อฉันทวิชช์ ธนะเสวี Ter Chantavit Dhanasevi)

ក្រោយពីតារាសម្តែងថៃកញ្ញា Mai Davika និងលោក Ter Chantavit បានចាប់ដៃគូគ្នាសម្តែងនៅក្នុងរឿងភាគក្រោមចំណងជើង ชายไม่จริง หญิงแท้ “Chai Mai Jing Ying Tae” ដែលទើបតែបានបញ្ចប់ក្នុងការបញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ ONE 31 ថ្មីៗនេះ។ មានអ្នកគាំទ្រនិងមហាជននៅលើបណ្តាញសង្គមសង្កេតឃើញថាតារាសម្តែងទាំងពីរដួងនេះមានភាពស្និទ្ធស្នាលជាមួយគ្នាខុសធម្មតា ទោះបីជាខ្សែភាពយន្តបានបញ្ចាំងរួចរាល់យ៉ាងណាក្តី។

ជាហេតុធ្វើឱ្យអ្នកគាំទ្រមានមន្ទិលសង្ស័យថាអ្នកទាំងពីរកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាក្រៅឆាក​ ជាពិសេសយោងតាមសារព័ត៌មានក្នុងស្រុក ดาราเดลี่ Daradaily បានឲ្យដឹងថាមិត្តជិតស្និទ្ធរបស់តារាសម្តែងទាំងពីរដួងនេះបានប្រាប់ទៅកាន់ខាងសារព័ត៌មានថា Mai Davika និង Ter Chantavit បានមានទំនាក់ទំនងពិសេសជាមួយគ្នារយៈពេល ៣ ទៅ ៤ ខែមកហើយ  យ៉ាងណាមិញក៏ពុំទាន់មានការបកស្រាយពីសំណាក់តារាសម្តែងទាំងពីរដួងនេះ ជាមួយនឹងពាក្យចចាមរ៉ាមទាំងនេះនៅឡើយទេ៕​

ប្រែសម្រួលដោយ Khmer news socially












No comments:

Post a Comment