ពិតជាថ្លើមពាសមេឃមែន! សុំចូលផ្ទះគេៗមិនអោយចូល ​ប្ដឹ​ង​ទា​រ​១០​ម៉ឺ​ន​​ដុ​ល្លារ​​​​ អោយដឹងដៃនាងថា និងអោយសមនឹងរហ័សនាមល្បីរន្ទឺថា "ជួបប្ដឹង" ពិតជាអាស្ចាចម្យមែន! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ពិតជាថ្លើមពាសមេឃមែន! សុំចូលផ្ទះគេៗមិនអោយចូល ​ប្ដឹ​ង​ទា​រ​១០​ម៉ឺ​ន​​ដុ​ល្លារ​​​​ អោយដឹងដៃនាងថា និងអោយសមនឹងរហ័សនាមល្បីរន្ទឺថា "ជួបប្ដឹង" ពិតជាអាស្ចាចម្យមែន!

ពិតជាថ្លើមពាសមេឃមែន! សុំចូលផ្ទះគេៗមិនអោយចូល ​ប្ដឹ​ង​ទា​រ​១០​ម៉ឺ​ន​​ដុ​ល្លារ​​​​ អោយដឹងដៃនាងថា និងអោយសមនឹងរហ័សនាមល្បីរន្ទឺថា "ជួបប្ដឹង" ពិតជាអាស្ចាចម្យមែន!

Share This

ពិតជាថ្លើមពាសមេឃមែន! សុំចូលផ្ទះគេៗមិនអោយចូល ​ប្ដឹ​ង​ទា​រ​១០​ម៉ឺ​ន​​ដុ​ល្លារ​​​​ អោយដឹងដៃនាងថា និងអោយសមនឹងរហ័សនាមល្បីរន្ទឺថា "ជួបប្ដឹង" ពិតជាអាស្ចាចម្យមែន ម៉ែអាថ្លែន! 

ប្រភពព័ត៌មានពីវិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ បានអោយដឹងថា៖ មេនាងធី សុវណ្ណថា រហ័សនាមល្បីរន្ទឺ "ជួបប្ដឹង" បានប្រកាសសង្គ្រាមថានឹងទុ​ក​ពេ​ល​២​ថ្ងៃ​ឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ​សុំ​ទោស​នា​ង​ ​បើ​មិន​សុំ​ទោ​ស​ទេ​ប្ដឹ​ង​ទា​រ​១០​ម៉ឺ​ន​​ដុ​ល្លារ​​​​។

សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាកញ្ញា ធី សុវណ្ណថា បានប្រកាសទុករយៈពេលចំនួនពីរថ្ងៃទៀតតែប៉ុណ្ណោះចំពោះលោកស្រី ដែលជាប្រធានអង្គការ Wildlife Alliance ដើម្បីអោយសុំទោសរូបនាងជាសាធារណៈពាក់ព័ន្ធនឹងការបិទសិទ្ធិនាងមិនអោយចូលរួមកម្មវិធីបោះជំរុំនៅតំបន់អារ៉ែង ។

នៅលើហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ នេះបានអោយដឹងថា ការសម្រេចគ្រោងប្ដឹងលើប្រធានអង្គការនេះ គឺដោយសារការចោទប្រកាន់ទៅលើបទល្មើសចំនួន៤ ដែលនាងអះអាងថា នឹងអោយមេធាវីសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ ពាក់ព័ន្ធនឹងច្បាប់នៅកម្ពុជា ក្នុងនោះមាន រើសអើងសិទ្ធិនយោបាយ អប្បគមន៍ ប្រឆាំងរាជការសាធារណ: និងបទបរិហាកេរ្តិ៍ ។

បើតាមសកម្មជនរបស់គណបក្សកាន់អំណាចរូបនេះបានអះអាងថា លោកស្រី Suwanna Gauntlett ប្រធានអង្គការ Wildlife Alliance បានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរលើរូបនាងក្នុងការបោះជំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលរូបនាងបានទទួលការអនុញ្ញាត ពីអភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ ។

កញ្ញាបានសរសេរលើកឡើងបែបនេះ ៖ « បើលោកស្រីមិនភ្ញាក់រលឹក សុំទោសខ្ញុំតាមកំណត់ទេខ្ញុំនឹងឲ្យក្រុមមេធាវីសិក្សា “៤ករណី” ប្តឹងលោកស្រី Suwanna Gauntlett ១រើសអើងសិទ្នយោបាយ ២អប្បគមន៍ ៣ប្រឆាំងរាជការសាធារណ: ៤បរិហាកេរ្តិ៍ ។ លើកក្រោយ មុននឹងផ្ញើលិខិតជូនខ្ញុំ សូមពិនិត្យ ឲ្យបានច្បាស់លាស់... ប្រយ័ត្នមានករណីបន្ថែម » ។

ប៉ុន្តែយ៉ាងណាក៏ដោយ កញ្ញា ធី សុវណ្ណថា បានអះអាងថា ក្រោយពីលោកស្រី Suwanna Gauntlett បានលើការព្រមាននេះ គាត់បានផ្ញើលិខិតប្រាប់ថា ដោយសារការយល់ច្រឡំ ។  ទោះជាឆ្លើយថា នេះគឺជាការយល់ច្រឡំក៏ដោយ ធី សុវណ្ណថា ចាត់ទុកថា នេះជាការប៉ះពាល់ ធ្ងន់ធ្ងរលើកិត្តិយសរបស់នាង ហើយអោយប្រធានអង្គការរូបនេះសុំទោសនាងអោយបានឆាប់ បើមិនចង់រងពាក្យបណ្ដឹងដែលនឹងត្រូវធ្វើឡើងក្នុងចន្លោះពីរថ្ងៃទៀត ៕




No comments:

Post a Comment