ជប៉ុន​ចិត្តបុណ្យដាក់ទានអោយរបបសែនហ៊ុនទៀតហើយ ញាតិបងប្អូនអើយ៖ ជប៉ុនថានឹង​បញ្ជូន​​រថយន្ត​ក្រុង​សាធារណៈ​ដ៏ទំនើប​បំផុត​​មក​កម្ពុជា​​ ដោយឥត​គិត​សំណង​-Japan donates the most modern bus for use in Cambodia's capital. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជប៉ុន​ចិត្តបុណ្យដាក់ទានអោយរបបសែនហ៊ុនទៀតហើយ ញាតិបងប្អូនអើយ៖ ជប៉ុនថានឹង​បញ្ជូន​​រថយន្ត​ក្រុង​សាធារណៈ​ដ៏ទំនើប​បំផុត​​មក​កម្ពុជា​​ ដោយឥត​គិត​សំណង​-Japan donates the most modern bus  for use in Cambodia's capital.

ជប៉ុន​ចិត្តបុណ្យដាក់ទានអោយរបបសែនហ៊ុនទៀតហើយ ញាតិបងប្អូនអើយ៖ ជប៉ុនថានឹង​បញ្ជូន​​រថយន្ត​ក្រុង​សាធារណៈ​ដ៏ទំនើប​បំផុត​​មក​កម្ពុជា​​ ដោយឥត​គិត​សំណង​-Japan donates the most modern bus for use in Cambodia's capital.

Share This
ជប៉ុន​ចិត្តបុណ្យដាក់ទានអោយរបបសែនហ៊ុនទៀតហើយ ញាតិបងប្អូនអើយ៖ ជប៉ុនថានឹង​បញ្ជូន​​រថយន្ត​ក្រុង​សាធារណៈ​ដ៏ទំនើប​បំផុត​​មក​កម្ពុជា​​ ដោយឥត​គិត​សំណង​-Japan donates the most modern bus  for use in Cambodia's capital. (ទោះបីបរទេសដាក់ទានអោយរបបដៃចោរប៉ុនណា? បើរបបនេះមិនចេះជួយខ្លួនឯងទេ គេជួយប៉ុន្មាន ក៏នៅតែពឹងគេនិងសុំទានគេរហូត! ហើយក៏អួតប្រាប់ខ្មែរថា នេះជាស្នាដៃរបបដៃចោរ)

​​ប្រភពព័ត៌មានពីសប្បាយ ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ តាម​ការ​អះអាង​របស់​អ្នកនាំ​ពាក្យ​សាលា​រាជធានី​​លោក​ម៉េត​មាសភក្ដី​​បាន​ឲ្យដឹង​ថា​​រាជរដ្ឋា​ភិបាល​ជប៉ុន​បាន​​សម្រេចផ្ដល់ជំនួយ​ឡាន​ក្រុង​សាធារណៈ​ទំនើប​បំផុត​ប្រមាណ​ជាង​​១០០​គ្រឿង​​ដល់កម្ពុជា​ដោយ​ឥត​គិត​សំណង​។

​លោក​​ភក្ដី​​បន្ត​​ទៀតថា ​​ឡាន​ក្រុង​ទាំងនោះ​នឹងឲ្យ​មក​​កម្ពុជា​ជា​ជំហាន​ៗ​មិនមែន​មក​ទាំង​អស់​​ដូច​ជំនួយ​ពី​ប្រទេស​ចិន​នោះឡើយ​។ ​​លោក​បានបញ្ជាក់​បន្ថែមទៀត​ថា ​​ឡាន​​ក្រុង​ទាំងនោះនឹង​មក​ដល់​កម្ពុជា​យ៉ាង​យូរ​បំផុត​មុន​សង្ក្រាន្តបុណ្យចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។

លោក​​រំពឹងថា ​សេវា​ឡាន​ក្រុង​នៅរាជធានីភ្នំពេញនឹងកាន់តែរីកចម្រើនជាងមុន ហើយ​កាត់បន្ថយការកកស្ទះ​ចរាចរណ៍ និងកាន់តែងាយស្រួលសម្រាប់ប្រជាជនរស់នៅទីក្រុង។

​អ្នក​នាំ​ពាក្យ​ខាង​លើនេះ ​​មិន​ទាន់​អាច​បញ្ជាក់ជាទំហំទឹកប្រាក់​ប៉ុន្មាន​បាននោះទេ ពី​ព្រោះនេះជាជំនួយឡានក្រុង​តែម្ដងពីប្រទេសជប៉ុន៕

No comments:

Post a Comment