កក្រើកប្រឹថពីផ្ទុះរញ្ជួយភ្នំភ្លើងទៀតហើយ ញាតិបងប្អូនអើយ មេនាងធី សុវណ្ណថា រហ័សនាមល្បីរន្ទឺ "ជួបប្ដឹង" បានប្រកាសសង្គ្រាមថានឹងដាក់ពាក្យបណ្ដឹង លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance (មានវីដេអូ)
មេនាងធី សុវណ្ណថា សកម្មជនគណបក្សប្រជាជនកម្ពុជា រហ័សនាមល្បីរន្ទឺ "ជួបប្ដឹង" បានធ្វើអោយកក្រើកប្រឹថពី ដោយការប្រកាសសង្គ្រាមជាមួយនឹងលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance
បើយោងតាមប្រភពពីទំព័រហ្វេសប៊ុករបស់មេនាងធី សុវណ្ណថា បានបញ្ជាក់អោយដឹងថា នាងនឹងដាក់ពាក្យបណ្ដឹង លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ទៅតុលាការ ខេត្តកោះកុង ពីបទ “រើសអើង” ។
នៅលើទំព័រគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់មេនាងធី សុវណ្ណថា កាលពីថ្ងៃទី២៤ មករា ម្សិលមិញនេះ មេនាងបានកើតប្រតិកម្មខ្លាំងៗទៅលើលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance ដែលលោកស្រីបានបដិសេធមិនអោយមេនាងចូលរួមកម្មវិធីមួយ របស់លោកស្រី នៅតំបន់អារ៉ែង ខេត្តកោះកុង ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ នេះ ។ សារពេញទាំងស្រុងរបស់មេនាងធី សុវណ្ណថា មានយ៉ាងដូច្នេះថា៖
"ថ្ងៃនេះ នាងខ្ញុំទទួលការ “រេីសអេីង” និងការប្រមាថដ៏ធ្ងន់ធ្ងរ ពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance បានបដិសេធវត្តមានខ្ញុំ ក្នុងការបោះជុំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករានេះ ដោយនាងខ្ញុំ បានទទួលការអនុញ្ញាត ពីលោកជំទាវ អភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ ។ តើលោកស្រីជានរណា មានសិទ្ធអ្វីបដិសេធវត្តមានខ្ញុំ?
នេះជាការប៉ះពាល់ ធ្ងន់ធ្ងរលើកិត្តិយសរបស់ខ្ញុំ។ ខ្ញុំទុកពេលឲ្យលោកស្រី៣ថ្ងៃ ធ្វើលិខិតសុំទោសខ្ញុំ
ជាសាធារណ: និងផ្តល់ប្រាក់សងជំងឺចិត្តខ្ញុំ ១០ម៉ឺនដុល្លា បើលោកស្រីមិនព្រម ខ្ញុំនឹងប្តឹងលោកស្រី ទៅតុលាការ ខេត្តកោះកុង ពីបទ “រើសអើង” មាត្រា ២៦៥
នេះជារបួសចាស់របស់ខ្ញុំ ខ្ញុំស្អប់ និងឈឺចាប់បំផុត ។ ចំពោះអ្នកដែល ប្រមាថមើលងាយ រើសអើយខ្ញុំ
"ក្នុងតំលៃណាក៏ដោយ ខ្ញុំទាមទារយុត្តិធម៌ឲ្យបាន" បើខ្ញុំមិនអាចទទួលបានយុត្តិធម៌ ក្នុងរឿងនេះទេ
ខ្ញុំមិនទៅជាន់ដីអារ៉ែង ខេត្តកោះកុងទៀតទេ ។ ពីខ្ញុំ ធី សុវណ្ណថា"៕
No comments:
Post a Comment